ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានសេរីទំនើបម៉ាក RX300 បើកចុះពីលើភ្នំដងរែក លុះមកដល់ចង្កេះភ្នំធ្លា.ក់ផ្លូវទៅបុ.កផ្ទាំងថ្មឆាបឆេះផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ

3 អាទិត្យ មុន
  • ឧត្តរមានជ័យ

ឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ ២O ៩២០៧ បើកបរ​ធ្លាក់​ពីលើ​ផ្លូវជាតិ​ជ្រុល​ទៅ​បុ​.​ក​ផ្ទាំង​ថ្ម បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ…

ឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បង្ក​ឡើង​ដោយ​ខ្លួនឯង ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស RX300 ពាក់​ស្លាក​លេខ​ភ្នំពេញ ២O ៩២០៧ បើកបរ​ធ្លាក់​ពីលើ​ផ្លូវជាតិ​ជ្រុល​ទៅ​បុ​.​ក​ផ្ទាំង​ថ្ម បង្ក​ទៅ​ជា​អណ្តាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ អ្នកបើកបរ​ស្លា​.​ប់​បាត់បង់​ជីវិត នៅ​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធម៌ នៅ​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ នៅ​មិន​ស្គាល់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ ។

ហេតុការណ៍​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែល​បាន​កើតឡើង នៅ​លើ​ផ្លូវជាតិ​លេខ​៦៨ ផ្លូវ​ចុះ​ចំណោទ​ពីលើ​ភ្នំ​ដងរែក ស្ថិត​នៅ​ត្រង់​ចំ​ណុ​ចួ​ត​ចំប៉ី​ក្នុងភូមិ​រួត​ចំប៉ី សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ កាលពី​ចុង​ស​ប្តា​ហ៌ វេលា​ម៉ោង​៥​ជាង​ទៀប​ភ្លឺ ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ ។

ប្រភព​ចេញពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​គាត់​ចេញពីផ្ទះ​ធ្វើ​ដំណើរ​ឡើង​ទៅ ច្រក​អន្តរជាតិ​អូ​ស្មាច់ ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​កំពុង​តែ​មាន​ភ្លើង​ឆេះ​ក្នុង​ឡាន​ហ៊ុយ​ផ្សែង​ទ្រលោម ហើយ​ខណៈនោះ​គាត់​ក៏​បាន​ឈប់​មើល ហើយ​បាន​ហៅ​អ្នក​ភូមិ​ក្បែរ​ខាង​ឲ្យ​ចេញ​មក​ជួយ​យក​ទឹក​ពន្លត់​អគ្គិភ័យ និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ជួយ​ពន្លត់ តែ​ជា​អកុសល​ភ្លើង​ឆេះ​កាន់តែ​ខ្លាំង គឺ​មិន​អាច​ជួយ​បាន​ក៏​ត្រូវ​ស្លា​.​ប់​តៃកុង​នៅ​ក្នុង​ឡាន​នៅ​សេសសល់​គ្រង​ឆ្អឹង​ដូច​ធ្យូង​មើល​សា​.​កស​.​ព​ពុំ​ឃើញច្បាស់ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ លោក​វរសេនីយ៍ឯក​ហម ភិ​រម្យ អធិការ​នគរបាល​ក្រុង​សំរោង បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ចំពោះ​ករណី​នេះ បង្ក​ឲ្យ​ស្លា​.​ប់​ដោយ​ខ្លួនឯង តាម​កា​រស​ន្និ​ដ្ធា​ន​ជាបឋម​ទំនង តៃកុង​ឡាន​ខាងលើ បើក​លឿន​ចុះ​ពីលើ​ភ្នំ​មិន​ប្រុង​ប្រយ័ត្ន​ធ្លាក់​ផ្លូវ​បុ​.​ក​ដុំ​ថ្ម ហើយ​ហ្នឹង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​របស់​កម្លាំង ជំនាញ​ឃើញ​ថា ឡាន​បែក​កង់​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ស្នាមភ្លោះ និង​បាន​ឆាបឆេះ​រថយន្ត​តែ​ម្ដង ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងលើ​នេះ ក្រុមការងារ​ព័ត៌មាន​មិន​អាច​សុំ​ការ​ឆ្លើយ​តប ហើយ​សមត្ថកិច្ច​ក៏​មិន​ទាន់​បាន​បញ្ជាក់​ឲ្យ​ច្បាស់​អំពី​អត្តសញ្ញាណ​នៅឡើយ​ទេ ចំពោះ​ការ​ស្លា​.​ប់​អ្នក​នៅ​ក្នុង​ឡាន​នោះ ដោយ​ជាក់ស្តែង ក្រោយ​កើតហេតុ រួច​សមត្ថកិច្ច​បាន​យក​ខ្សែ​មក​ហ៊ុម​ព័ន្ធ ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅឡើយ ។

បច្ចុប្បន្ន សមត្ថកិច្ច បាន​បាន​យក​រថយន្ត​នោះ​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​សិន ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​ជន​រង​គ្រោះ ពីព្រោះ​ថា រថយន្ត​បាន​ឆេះ​ខ្លោច​អស់រលីង​តែ​ម្ដង ហើយ​អត្តសញ្ញាណក៏​យើង​មិន​ទាន់​អាច​ដឹង​ច្បាស់​ថា ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ស្រុក​ខេត្ត​ណា​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ