ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​ថាការ​ប្តូរ​ម៉ោង និង​បិទ​ច្រកព្រំដែន​របស់​ថៃ ជា​ឥរិយាបថ​របស់​ប្រទេស​មិន​គួរ​ឱ្យ​ទុកចិត្ត

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​លោក បណ្ឌិត យង់ ពៅ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​និង​ជា អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា​តាម​រយៈ​ការ​ប្តូរ​ម៉ោង និង​បិទ​ច្រកព្រំដែន…

រាជធានី​ភ្នំពេញ​ ៖ ​លោក បណ្ឌិត យង់ ពៅ អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​និង​ជា អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា​តាម​រយៈ​ការ​ប្តូរ​ម៉ោង និង​បិទ​ច្រកព្រំដែន ជាមួយ​កម្ពុជា​ឯកតោភាគី ជា​ឥរិយាបថ «​ប្រមាថ​ច្បាប់​អន្តរជាតិ​»​។

ជាមួយ​ការ​លើក​ឡើង​បែប​នេះ​លោក បណ្ឌិត យង់ ពៅ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ មិថុនា ឆ្នាំ ២០២៥​នេះ​ក៏​បាន​បង្ហាញ​ពី​យុទ្ធសាស្ត្រ​ថៃ​ប្រើ​សម្រាប់​ប្រឆាំង​ជាមួយ​កម្ពុជា​ចំនួន​៣​ដូច​ជា​៖​ទី​១៖ ដាក់​សម្ពាធ​នយោបាយ​មក​លើ​ប្រទេស​កម្ពុជា ដែល​ថៃ​ទាមទារ​ឱ្យ​ដក​កងទ័ព​ពី​តំបន់​មុំ​បី តែ​កម្ពុជា​មិន​អាច​ធ្វើ​បាន​តាម​ការ​ស្នើ​សុំ​របស់​ថៃ​។​ទី​២ ៖​ថៃ​ចង់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ដើម្បី​យក​ទម្ងន់​ចរចា​នៅ​ថ្ងៃ​ប្រជុំ នៅ​ថ្ងៃ​ទី ១៤ មិថុនា ឆ្នាំ ២០២៥​ខាង​មុខ ។​ទី ៣ គឺ​ថៃ​ចង់​ដាក់​សម្ពាធ​មក​លើ​កម្ពុជា ផ្នែក​សេដ្ឋកិច្ច សង្គម ដើម្បី​បង្ហាញ​ចេតនា​ចង់​ចរចា​ទ្វេភាគី ដោយ​ថៃ​មិន​ចង់​នាំ​យក​បញ្ហា​នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ។

អ្នកជំនាញ​ភូមិសាស្ត្រ​នយោបាយ​រូប​នេះ​បានឱ្យ​ដឹង​បន្ថែម​ថា​”​ខ្ញុំ​គូសបញ្ជាក់​ថា​ឥរិយាបថ​របស់​ថៃ​នេះ គឺជា​ការ​បំពាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា នៅ​ឆ្នាំ​២០០០ បំពាន​ច្បាប់​អន្តរជាតិ និង ជា​ប្រទេស​មិន​គួរ​ឱ្យ​ទុកចិត្ត​បាន​នូវ​ទំនាក់​ទំនងជា​អន្តរជាតិ​។​កម្ពុជា​យើង ប្រកាន់ខ្ជាប់​ច្បាប់​អន្តរជាតិ និង​រក្សា​ភាព​នឹងនរ​”​។

គួរ​បញ្ជាក់​ថាស​ម្តេច​តេ​ជោ ហ៊ុន​សែន ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា​បាន​បញ្ជាក់​កាលពី​រាត្រី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ ២០២៥​ដែរ​ថា​”​មុន​នេះ​ខ្ញុំ​ឃើញ​លោក ដួង ឆាយ បង្ហោះ​សារ​ដែល​ខ្លឹមសារ​សំខាន់​គឺ​បបួល​គ្នា​ឈប់​ប្រើ​ផលិតផល​ថៃ​។ នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត សូមកុំ​ពង្រីក​ទំនាស់​ឲ្យ​រីក​រាលដាល​ដល់​វិស័យ​ផ្សេង​រហូត​ដល់​ការ​ស្អប់ខ្ពើម​ជាតិ​សាសន៍​”​។

សម្តេច​បាន​មាន​ប្រសាសន៍​ថា​”​ថ្ងៃនេះ​កងទ័ព​ថៃ​បាន​បិទ​ច្រក ប៉ោយ ប៉ែ​ត ជា​ឯកតោភាគី មុន​ម៉ោង​កំណត់ គឺ​ទុក​ឲ្យ​ភាគី​ថៃ​ទទួលខុសត្រូវ​។ សម្រាប់​ជនរួមជាតិ​កម្ពុជា​ត្រូវ​មាន​ភាព​ចាស់ទុំ​ថ្លៃថ្នូរ និង​សូមកុំ​បង្កហេតុ​។

ខ្ញុំ​គ្រាន់តែ​ចង់​រំលឹក​ដល់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ប្រជាជន​ថៃ​ឲ្យ​បាន​ជ្រាប​ថា ប្រសិនបើ​គ្មាន​ទំនិញ​ថៃ​លើ​ទីផ្សារ​កម្ពុជា​មិនមែន​មក​ពី​កម្ពុជា​ពហិការ មិន​ប្រើ​ទំនិញ​ថៃ​នោះ​ទេ តែ​ជា​លទ្ធផល​នៃ​ការ​បិទ​ច្រកព្រំដែន ព្រោះ​បើ​បិទ​មនុស្ស​ច្បាស់​ជា​បិទ​ទាំង​ទំនិញ​”​។

តាម​តួលេខ​ពាណិជ្ជកម្ម​ឆ្នាំ​២០២៤ កម្ពុជា​នាំ​ទៅ​ថៃ​ជាង​១,១​ពាន់​លាន​ដុល្លារ ឯ​ថៃ​នាំ​ចូល​មក​កម្ពុជា​ជាង​៥,២​ពាន់​លាន​ដុល្លារ​គឺ​ថៃ​នាំ​ចូល​មកកម្ពុជា​ច្រើន​ជាង ៤,១​ពាន់​ដុល្លារ​។ សម្រាប់​៥​ខែ​ដើមឆ្នាំ​នេះ​កម្ពុជា​នាំ​ចេញ​ទៅ​ថៃ​ជាង​២00​លាន​ដុល្លារ ឯ​ថៃ​នាំ​ចូល​កម្ពុជា​ជាង​១,៥​ពាន់​លាន​ដុល្លារ​។

ក្នុង​ករណី​ទំនិញ​នាំ​ចូល​កម្ពុជា​មិន​បាន សូម​ប្រជាជន​ថៃ​ដោះស្រាយ​ជាមួយ​រដ្ឋាភិបាល​របស់​ខ្លួន​ដោយ​ខ្លួនឯង ព្រោះ​អ្នក​ដែល​ខាត​គឺ​ប្រជាជន​ថៃ​នោះ​ឯង​។

សម្តេច​មាន​ប្រសាសន៍​ថា​”​សម្រាប់​ប្រជាជន​កម្ពុជា​ពេល​អត់​ទំនិញ​ថៃ​ប្រើប្រាស់ សូមកុំ​បន្ទោស​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះ​អត់​ទំនិញ​ដោយសារ​តែ​ថៃ​បិទ​ច្រកព្រំដែន​។ ខ្ញុំ​សូម​អំ​នាវ​នាវ​បងប្អូន​ជនរួមជាតិ​រក្សា​នូវ​ភាព​ថ្លៃថ្នូរ ភាព​ចាស់ទុំ ទន់ភ្លន់ សុភាព​រាបសារ​តែ​ហ្មឺ​ង​ម៉ាត់​មិន​ទុក​ឲ្យ​បរទេស​ប្រមាថ​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ