ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារម្ភខ្លាំង… ព្រោះ​ភ្លៀង​​ពេញ​១យប់ក្នុងស្រុកសំឡូត​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ឥទ្ធិពល​ទឹកភ្លៀង​ ដែល​បាន​បង្អោរ​ធ្លាក់​ជា​បន្តបន្ទាប់​ជិត​១​ស​ប្ដា​ហ៍​​ចុង​ក្រោយ​នេះ បាន​និង​កំពុង​យាយី​យ៉ាង​ខ្លាំង​ដល់​ផលដំណាំ និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​សំឡូត ​។ នេះ​បើ​តាម​លោក​អភិបាលស្រុក​សំឡូតបាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨…

ខេត្តបាត់ដំបង​ ៖ ឥទ្ធិពល​ទឹកភ្លៀង​ ដែល​បាន​បង្អោរ​ធ្លាក់​ជា​បន្តបន្ទាប់​ជិត​១​ស​ប្ដា​ហ៍​​ចុង​ក្រោយ​នេះ បាន​និង​កំពុង​យាយី​យ៉ាង​ខ្លាំង​ដល់​ផលដំណាំ និង​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន ក្នុង​ស្រុក​សំឡូត ​។ នេះ​បើ​តាម​លោក​អភិបាលស្រុក​សំឡូតបាន​ប្រាប់​កោះសន្តិភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កក្កដា​​ ​នេះ ប៉ុន្តែ​មិន​ទាន់​បង្ក​ឱ្យ​​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ ឬ​សត្វ​ពា​ហ​នៈ​​នៅឡើយ​ទេ​ ។

លោក​ជេស សា​ម៉េ​ត អភិបាលស្រុក​សំឡូតបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ជិត​មួ​យស​ប្ដា​ហ៍​ហើយ​ ដែល​ភ្លៀង​បាន​គ្របដណ្ដប់​ស្ទើរ​ទូ​ទាំង​ស្រុក​សំឡូត ​។ ប៉ុន្តែ​ធ្ងន់ធ្ងរ​បំផុត​ នៅ​យប់​ថ្ងៃ​ទី​២៨​ កក្កដា ដែល​ភ្លៀង​បាន​ធ្លាក់​ស្ទើរ​ពេញ​មួយ​យប់​​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​​លិច​ផលដំណាំ និង​លំនៅ​ឋាន​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ​ ។ លោក​អភិ​បាលស្រុក​បាន​ប្រាប់​ថា ជំនន់​ទឹកភ្លៀង​នេះ​ បាន​ប៉ះ​ទ​ង្កិ​ច​ទៅ​លើ​ឃុំ​ចំនួន​៤ ដែល​មើលទៅ​ហាក់​មាន​សភាព​ធ្ងន់​ធ្ងរ​ជាងគេ គឺ​នៅ​ឃុំ​តា​តោក ឃុំ​សំឡូត ឃុំ​កំពង់​ល្ពៅ និង​ឃុំ​ស៊ុ​ង​ ។

លោក​អភិបាលស្រុក​​បាន​​បញ្ជាក់​ថា ពេល​នេះ​ ទឹកភ្លៀង​​បាន​និង​កំពុង​ជន់​លិច​លំនៅ​ឋាន ​និង​ផលដំណាំមួយ​ចំនួន ​នៅ​ក្នុង​ឃុំ​ទាំង​៤​ខាងលើ​នេះ ដែល​មន្ត្រី​នៅ​តាម​មូលដ្ឋានកំពុង​ចុះ​ត្រូ​ត​ពិនិត្យ ដើម្បី​ធ្វើ​របាយ​ការ​ណ៍ជូន​ថ្នាក់ដឹកនាំ​ ។ ប៉ុន្តែ​លោក​អភិបាលស្រុក​បាន​បញ្ជាក់​ថា អ្វី​ដែល​លោក​បារម្ភ​នោះ​ គឺ​ទីតាំង​ការិយាល័យ​បោះ​ឆ្នោត​ក្នុង​​ឃុំ​ខ្លះ កំពុង​ជួប​ហានិភ័យ​​ដោយ​សារ​ទឹក​ជន់​លិច ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​បាន ប្រសិន​បើ​ដល់​ថ្ងៃ​បោះ​ឆ្នោត​ភ្លៀង​នៅ​តែ​មិន​ព្រម​រាំង​ ។

លោក​ជេស សា​ម៉េ​ត បាន​បញ្ជាក់​ដែរ​ថា នេះ​ជា​ជំនន់​ទឹក​ភ្លៀង តែ​វា​អាច​ស្រក​វិញ​យ៉ាង​ឆាប់រហ័ស​ប្រសិន​បើ​អាកាសធាតុ​ថមថយ​វិញ ព្រោះ​ទឹក​ស្ទឹង​​នៅ​សំឡូត ក៏​មិន​ទាន់​ជន់​ជោរ​ខ្លាំង​ដែរ ដូច្នេះ​ទឹក​ជំនន់​នេះ ​នឹង​អាច​ស្រក​វិញ បើ​មេឃ​រាំង​។

លោក​បាន​បន្ថែម​ថា ពេល​នេះ​ អាជ្ញាធរ​របស់​លោក​កំពុង​ចុះ​ស្រង់​របាយ​ការ​ណ៍​អំពី​ផល​ប៉ះពាល់ ហើយ​បើ​តាម​របាយ​ការ​ណ៍​ ​គឺ​ជំនន់​ទឹកភ្លៀង​នេះ បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​លំនៅ​ឋាន និង​ផលដំណាំ​មួយ​ចំនួន​របស់​ប្រជាពលរដ្ឋ តែ​មិន​ទាន់​មាន​សេចក្ដី​រាយ​ការ​ណ៍អំពី​ការ​គ្រោះថ្នាក់​មនុស្ស និង​សត្វ​ពា​ហ​នៈ​​នៅឡើយ​ទេ​ ។

អត្ថបទសរសេរ ដោយ