ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាការ​ដែល​គិត​ថា​អ្នក​អាច​មាន​ជំងឺខ្សោយបេះដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មាន​ន័យ​ថា បេះដូង​អ្នក​ឈប់​លោត​នោះ​ទេ ។ វា​គ្រាន់តែ​មិន​ធ្វើការ​បាន​ល្អ​ដូច​អ្វី​ដែល​វា​ត្រូវធ្វើ​ប៉ុណ្ណោះ ។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម និង​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់ ។ វា​ប្រហែលជា​កើតឡើង​ដោយសារ​តែ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ ប៉ុន្តែ​វា​ក៏​មានរឿង​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើការ​មិន​បាន​ល្អ​ដែរ…

ពាក្យ​ថា​ខ្សោយបេះដូង​មិនមែន​មាន​ន័យ​ថា បេះដូង​អ្នក​ឈប់​លោត​នោះ​ទេ ។ វា​គ្រាន់តែ​មិន​ធ្វើការ​បាន​ល្អ​ដូច​អ្វី​ដែល​វា​ត្រូវធ្វើ​ប៉ុណ្ណោះ ។ វា​អាច​កើតឡើង​នៅ​ពេល​ដែល​បេះដូង​មិន​អាច​ច្របាច់​ឈាម និង​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ឈាម​បាន​គ្រប់គ្រាន់ ។ វា​ប្រហែលជា​កើតឡើង​ដោយសារ​តែ​សាច់ដុំ​បេះដូង​ចុះ​ខ្សោយ ប៉ុន្តែ​វា​ក៏​មានរឿង​ច្រើន​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​បេះដូង​ធ្វើការ​មិន​បាន​ល្អ​ដែរ ។

បេះដូង​អាច​ចាប់ផ្តើម​ចុះ​ខ្សោយ​ទៅ​តាម​អាយុ ប៉ុន្តែ​បញ្ហា​នេះ​ក៏​អាច​កើតឡើង​លើ​មនុស្ស​វ័យក្មេង​ដែរ ។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ​នេះ​គឺ​មាន​បញ្ហា​ណាមួយ​មុន​ដូច​ជា សម្ពាធ​​ឈាម​ឡើង​ខ្ពស់​ជំងឺ​សរសៃឈាម​បេះដូង គាំងបេះដូង បេះដូង​ខូច​ពី​កំណើត ឬ​ជំងឺ​ណាមួយ​ដែល​ប៉ះពាល់​ទៅ​លើ​សាច់ដុំ​ច្របាច់​ឈាម​របស់​បេះដូង​។ ជំងឺ​សួត​ក៏​អាច​នាំ​ឲ្យ​ខ្សោយបេះដូង​បាន​ដែរ ។ ភាពធាត់​ជ្រុល ជំងឺ​ទឹកនោមផ្អែម និង​ការ​គេង​បាត់​ដង្ហើម​ក៏​ជាប់​ទាក់ទង​គ្នា​ដែរ ។

ខាងក្រោម​នេះ​គឺជា​អាការ​មួយ​ចំនួន នៃ​ជំងឺខ្សោយបេះដូង​ដូច​ជា​៖

១-ពិបាក​ដកដង្ហើម ៖ វា​គឺជា​ភ្លើង​ក្រហម​ដំបូង​គេ​មួយ​ដែល​អ្នក​អាច​សម្គាល់​ដឹង ជា​ពី​សេស​ក្រោយ​ពី​អ្នកធ្វើការ​យ៉ាង​សកម្ម​រួច ។ វា​ក៏​អាច​កើតឡើង​នៅ​ពេល​អ្នក​សម្រាក​ដែរ ព្រោះ​វា​ជា​សញ្ញា​នៃ​ជំងឺខ្សោយបេះដូង​ដែល​ធ្ងន់ ។ ពេល​ខ្លះ​អ្នក​ប្រហែលជា​មាន​អារម្មណ៍​​ថា ​ពិបាក​ដកដង្ហើម​នៅ​ពេល​គេង​។ នេះ​ដោយសារ​តែ​បេះដូង​មិន​អាច​រក្សា​លំហូរ​ឈាម​ចេញពី​សួត​បាន ។ ករណី​បែប​នេះ អាច​ធ្វើ​ឲ្យ​ជាតិ​ទឹក​ចាល​ទៅ​សួត​វិញ ហើយ​ក៏​ពិបាក​ដកដង្ហើម​ទៅ ។

២-ខ្សោយ ៖ បើសិនជា​បេះដូង​មិន​អាច​ច្របាច់​ឈាម​បាន​យ៉ាង​ល្អ​ទេ ខួរក្បាល​នឹង​ទទួល​បាន​ឈាម​កាន់តែ​តិច​ដូច​សាច់ដុំ ផ្សេង​ៗ​ដែរ ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​ដៃ ឬ​ជើង​មិនសូវ​មាន​កម្លាំង​ឡើយ ។ អ្នក​ប្រហែលជា​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ក្នុង​ការ​ធ្វើ​ការងារ​ប្រចាំ​ថ្ងៃ​ដូច​ជា ការ​ឡើងជណ្តើរ ឬ​ដើរ​ចូល​បន្ទប់​ជាដើម​។ អ្នក​អាច​នឹង​មាន​អារម្មណ៍​ធី​ង​ធោ​ង​ទៀត​ផង ។

៣-ក្អក និង​ដកដង្ហើម​លឺ​ដូច​ហួច ៖ នេះ​គឺជា​សញ្ញា​មួយ​ផ្សេង​ទៀត​ដែល​បេះដូង​អ្នក​កំពុង​តែ​ធ្វើការ​ខ្លាំង ហើយ​ឈាម​ដែល​ត្រូវ​ចូល​ឈាម​នោះ​អាច​ចាល​ឡើង​ទៅ​សួត​វិញទៀត​។ មាន​ន័យ​ថា វា​នឹង​ចាល​ជាតិ​ទឹក​ទៅ​ក្នុង​សួត​។ ពេល​ខ្លះ ការ​ក្អក​អាច​ចេញ​ជា​ស្លេស្ម​ពណ៌​ស ឬ​ផ្កាឈូក​ផង ។ ចូរ​ឲ្យ​គ្រូពេទ្យ​ដឹងផង​បើសិនជា​អ្នកមាន​អាការ​បែប​នេះ ។

៤-ហើម និង​ឡើង​ទម្ងន់ ៖ ជាតិ​ទឹក​អាច​ចាល​ទៅ​ក្នុង​ជាលិកា​ដែរ ។ រឿង​នេះ​អាច​ធ្វើ​ឲ្យ​ប្រអប់ជើង កែងជើង ជើង ឬ​ក្បាលពោះ​ទៅ​ជា​ហើម​បាន ។ ចាប់តាំងពី​តម្រងនោម​មិន​សូវ​មាន​ឈាម​ច្រើន​ដើម្បី​ធ្វើការ តែ​វា​ប្រហែលជា​មិន​អាច​លុប​បំបាត់ ឬ​យកឈ្នះ​ការ​កើន​ច្រើន​របស់​ជាតិ​សូ​ដ្យូ​ម​ឡើយ ។ រឿង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ជាតិ​ទឹក​កាន់តែ​ច្រើន​ដក​ក្នុង​ជាលិកា​អ្នក ។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​មានការ​ហើម ឬ​ឡើង​ទម្ងន់​ភ្លាម​ៗ​ជាប់​រហូត​។

៥-ចង្អោរ ៖ អ្នក​ប្រហែលជា​អារម្មណ៍​ថា​ក្នុង​ពោះ​ឆ្អែត ទោះបីជា​មិន​បាន​ញ៉ាំ​អ្វី​ច្រើន​ក៏​ដោយ ។ ម្យ៉ាងវិញទៀត វា​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មាន​ចំណង់​អាហារ​ផង​ដែរ ។ រឿង​នេះ​កើតឡើង​ដោយសារ​ប្រព័ន្ធ​រំលាយ​អាហារ​អ្នក​មិន​ទទួល​បាន​អុក​ស៊ី​សែន និង​ឈាម​គ្រប់គ្រាន់ ។

៦-បេះដូង​លោត​ញាប់ ៖ វា​គឺជា​សញ្ញា​ព្រមាន​ដ៏​ញឹកញាប់​មួយ ។ នៅ​ពេល​បេះដូង​មិន​អាច​ច្របាច់​ឈាម​បាន​គ្រប់គ្រាន់ រាង​កាយ​នឹង​ដឹង ។

ដូច្នេះ​វា​នឹង​ធ្វើ​រឿង​មួយ​ចំនួន​ខាងក្រោម​នេះ ដើម្បី​បាន​ឈាម​គ្រប់គ្រាន់​ប្រើប្រាស់​ដូច​ជា៖  បន្ថែម​សាច់ដុំ​ទៅ​លើ​បេះដូង​ដើម្បី​ច្របាច់​ឈាម​កាន់តែ​ខ្លាំង,  ពង្រីក​ទំហំ​បេះដូង​ដូច្នេះ​វា​នឹង​អាច​ធ្វើការ​កាន់តែ​ល្អ និង ធ្វើ​ឲ្យ​បេះដូង​លោត​កាន់តែ​លឿន (​ស្រង់​ពី​គេហ​ទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ