ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ពីដេក​ប្រពន្ធ​ស្ទើរ​គាំងបេះដូង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​ខ​ល​ហៅ​ទៅ​ចូលរួម​ផឹកស៊ី​ជាមួយ​តាំងពី​ព្រលប់​រហូត​ដល់​វេលា​យប់​ជ្រៅ​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង បន្ទាប់​មក​បាន​ចូល​ទៅ​ដេក​ជា​ធម្មតា ។ លុះដល់​ព្រឹក​ឡើង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​ដាស់​ឲ្យ​ក្រោក​ដើម្បី​ទៅ​ធ្វើ​ការងារ​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​ទៅ​វិញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​ខ​ល​ហៅ​ទៅ​ចូលរួម​ផឹកស៊ី​ជាមួយ​តាំងពី​ព្រលប់​រហូត​ដល់​វេលា​យប់​ជ្រៅ​ទើប​ត្រឡប់​ចូល​ផ្ទះ​វិញ​ក្នុង​ស្ថានភាព​ស្រវឹង បន្ទាប់​មក​បាន​ចូល​ទៅ​ដេក​ជា​ធម្មតា ។ លុះដល់​ព្រឹក​ឡើង ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ខណៈ​ពេល​ដែល​ស្ត្រី​ជា​ប្រពន្ធ​ដាស់​ឲ្យ​ក្រោក​ដើម្បី​ទៅ​ធ្វើ​ការងារ​ប្រទះ​ឃើញ​គាត់​ដេក​ស្លាប់​បាត់​ទៅ​វិញ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ ចក់ ពុទ្ធា​រ៉ា អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។ មាន​ប្រពន្ធ​ឈ្មោះ ស៊ូ ណាត អាយុ​៣៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ និង មានកូន​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​ក្នុង​បន្ទុកគ្រួសារ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ក្រោយ​ពី​ត្រឡប់​មក​ពី​ទទួល​គាត់​ចេញពី​ធ្វើការ​រោងចក្រ​វិញ​ដល់​ផ្ទះ​មាន​មិត្តភក្តិ​ម្នាក់​ខ​ល​ហៅ​ទៅ​ផឹកស្រា​ជាមួយ​រហូត​ដល់​ម៉ោង​ប្រហែល​១១​និង​១៥​នាទី​យប់ ថ្ងៃ​ដដែល​ទើប​ត្រឡប់​ចូល​ផ្ទះ រួច​បាន​ឡើង​ដេក​នៅ​លើ​គ្រែ​ជាមួយ​គ្នា​គាត់ ហើយ​ខណៈនោះ​គាត់​មិន​បានដឹង​ថា ប្ដី​ស្លាប់​នោះ​ឡើយ ព្រោះ​គាត់​បាន​ដេក​លង់លក់​ដោយ​មិនដឹង​ខ្លួន​ដែរ ។ លុះដល់​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា នេះ​ក្រោយ​ពី​ភ្ញាក់​ពី​ដំណេក​គាត់​ដាស់​ប្ដី​ឲ្យ​ក្រោក​ទៅ​ធ្វើការ ប៉ុន្តែ​អត់​ភ្ញាក់​សោះ​ខុស​ប្លែក​ពី​រាល់ថ្ងៃ ។ ពេល​នោះ​គាត់​ក៏​ទៅ​ចាប់​អង្រួន ស្រាប់តែ​មានការ​តក់ស្លុត​ស្ទើរ​គាំងបេះដូង ព្រោះ​ឃើញ​ប្ដី​ស្លាប់ និង​មាន​សភាព​ស្តូកស្តឹង​ទៅ​ហើយ ។ ប៉ុន្តែ​ដោយ​មិន​អស់ចិត្ត​គាត់​បាន​ចាប់​ធ្វើ​ចលនា​បេះដូង​ជា​ការ​សង្គ្រោះ​បឋម តែ​ប្ដី​នៅ​តែ​មិនដឹង​ខ្លួន​ទៀត ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ផ្នែក​ពិនិត្យ និង​វិភាគ​កន្លែង​កើតហេតុ​ស្រុក​អង្គស្នួល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ដោយ​មាន​ចូលរួម​ពី​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ គ្រូពេទ្យ លោក​មេ​ភូមិ នគរបាល​ប៉ុស្តិ៍ នឹង​ឪពុក​ម្តាយ​បងប្អូន​របស់​បុរស​នោះ​ផង​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​ឃើញ​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ខ្យល់គ ហើយ​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ