ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ទន្លេសេកុង​បន្ត​ហក់​ឡើង​កម្ពស់​១២.១៤​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ប្រកាស​ថា គិត​ត្រឹម​ម៉ោង​៥ និង​៣០​នាទី នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច…

ខេត្តស្ទឹងត្រែង ៖ អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ប្រកាស​ថា គិត​ត្រឹម​ម៉ោង​៥ និង​៣០​នាទី នៅ​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨ ទឹក​ទន្លេសេកុង បន្ត​ហក់​ឡើង​កម្ពស់​១២.១៤​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន​០.៦៤​ម៉ែត្រ​។

ក្រុមការងារ​ខេត្ត ដឹកនាំ​ដោយ​ឯកឧត្តម ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​តង់ មុង​ជ្រលក់​ថ្នាំ​ការពារ​មូស ឱសថ កាន​ទឹក ក្រុម​គ្រូពេទ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ទៅ​ប្រចាំ ការ និង​ស្បៀងអាហារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​គ្រប់​ទីតាំង​ក្នុងស្រុក​សៀម​ប៉ា​ង ដើម្បី​ចែក​ជូន ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ និង​សាងសង់​រោង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ជាង​១,២៨៩​គ្រួសារ ស្ថិត​ក្នុង​ឃុំ​ចំនួន​៤ នៃ​ស្រុក​សៀម​ប៉ា​ង រួម​មាន​ឃុំ​សន្តិភាព ឃុំ​ថ្មកែវ ឃុំ​ស្រែ​សំបូរ និង​ឃុំ​សេ​កុង ដែល​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

ដោយឡែក​ទន្លេសេសាន ខ្សែទឹក​ហូរ​មក​ពី​ទំនប់​វា​រី​អគ្គី​ស​នី​យ៉ា​លី ក្នុង​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម បង្ក​ការ​ជន់​លិច​រង​ផល​ប៉ះពាល់ ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ ក្នុង​ចំណោម​៦​ភូមិ នៅ​ឃុំ​តា​ឡា​ត ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ប្រមាណ​ជា​ជាង​១​ពាន់​គ្រួសារ​។ ហើយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង ដឹកនាំ​ដោយ​លោក ញ៉ែ​ម សារី អភិបាលរង​ខេត្ត​នាំ​យក​អំណោយ របស់​ក្រសួងសុខាភិបាល​រួម​មាន​ឱសថ​សំខាន់​ៗ ដូច​ជា​ថ្នាំ​ការពារ​ជំងឺគ្រុនចាញ់ វ៉ាក់សាំង ការពារ​សត្វ​ពស់​ចឹក និង​ផ្តល់​ថ្នាំ​ចាក់ និង​បន្តក់​វ៉ាស់​លើ​កុមារ ព្រមទាំង​ចែក​មុង​សុវត្ថិភាព ដល់​ប្រជាពលរដ្ឋ​១​ពាន់​មុង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ