ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកឆ្នាំងបាយពុះលើចង្ក្រាន ជះ​ដាក់​​ប្រពន្ធនិង​​​កូន​​​ទើប​​កើត​​១០​ថ្ងៃ​កំពុង​​​​បៅ​

5 ឆ្នាំ មុន
  • កណ្តាល

​ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កោះធំ​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដាក់​ខ្នោះ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ខ្លាំង ហើយ​ទាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ ក៏​យក​បាយ​កំពុង​ដាំ​ក្នុង​ឆ្នាំង​ជះ​ដាក់​លើប្រពន្ធនិង​កូនង៉ែត បណ្ដាល​ឱ្យ​រលាក កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ក​ក្ក​ដា…

​ខេត្តកណ្តាល ៖ នគរបាល​ស្រុក​កោះធំ​ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដាក់​ខ្នោះ បន្ទាប់​ពី​ផឹកស្រា​ស្រវឹង​ខ្លាំង ហើយ​ទាស់​ពាក្យ​សម្តី​ជាមួយ​ប្រពន្ធ​ ក៏​យក​បាយ​កំពុង​ដាំ​ក្នុង​ឆ្នាំង​ជះ​ដាក់​លើប្រពន្ធនិង​កូនង៉ែត បណ្ដាល​ឱ្យ​រលាក កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៤ ក​ក្ក​ដា នៅ​លើ​ទូក​ស្នាក់​នៅ​របស់​ខ្លួន ក្នុងភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​​កោះធំ ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជនកំរោល​ម្នាក់​នេះ​ឈ្មោះ ឈា ឈង អាយុ​៣៧​ឆ្នាំ មានរ​បរជា​អ្នក​នេសាទ ។ ចំណែក​ប្រពន្ធ​ឈ្មោះ ធី គឹ​ម​លាង អាយុ​២៥​ឆ្នាំ និង​កូនង៉ែត​ទើប​កើត​បាន​១០​ថ្ងៃ​ប៉ុណ្ណោះ​ឈ្មោះ ឈង គី​ម​ហេង ភេទ​ស្រី ។ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ បុរស​ជា​ប្តី​បាន​ទៅ​ផឹកស៊ី​រហូត​ស្រវឹង​ជោក ​ទើប​ត្រឡប់​មក​ទូក​ស្នាក់​នៅ​នេសាទ​របស់​ខ្លួន​វិញ ។ ពេល​មក​ដល់​ទូក បាន​បើក​ធុងបាស់​ស្ដាប់ ខណៈនោះ​ស្រាប់តែ​
កូន​ៗ​ឈ្លោះប្រកែក​វាយតប់​គ្នា ធ្វើ​ឲ្យ​បុរស​រូប​នេះ​ខឹង​ ក៏​វាយ​កូន ។

ដោយ​ឃើញ​បែប​នេះ ប្រពន្ធ​ក៏​បន្ទោស​បណ្តាល​​ឲ្យ​កើតជា​ទំនាស់​ពាក្យ​សម្តី​គ្នា ហើយ​បុរស​នេះ​ក៏​បាន​លើក​ឆ្នាំង​ដាំបាយ​ ដែល​ប្រពន្ធ​កំពុង​ដាំ​នៅ​លើ​ចង្ក្រានមក​ជះ​ដាក់​ប្រពន្ធ​និង​កូន​តូច​ទើបនឹង​កើត​បាន​១០​ថ្ងៃ​កំពុង​​បៅ បណ្ដាល​ឱ្យ​រលាក​មុខ​កូន​តូច និង​រលាក​​ខ្លួនប្រាណ​ប្រពន្ធ​ដែល​ទើប​សម្រាលកូន ។ឃើញ​សភាព​បែប​នេះ ប្រពន្ធ​ក៏​ពុំ​បាន​តបត​អ្វី​ទេ និង​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្ដិ៍​លើក​ដែក​ឱ្យ​ជួយ​អន្តរាគមន៍ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម នគរបាល​ប៉ុស្ដិ៍​បាន​ចុះ​ទៅ​ដល់ និង​ឃាត់ខ្លួន​បុរស​ជា​ប្តី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ៕

អត្ថបទសរសេរ ដោយ