កុំ​ធ្វើ​អ្វី​​តាមតែ​ចិត្ត​ចង់


កាលបើ​បុគ្គល​អាច​យកឈ្នះ​លើ​ឥទ្ធិពល​នៃ​អំពើអាក្រក់​បាន​នោះ ប្រព័ន្ធ​ដែល​សំខាន់​បំផុត​គឺ​កម្លាំងចិត្ត​។ បើ​បុគ្គល​មាន​កម្លាំងចិត្ត​មាំមួន​ពិតប្រាកដ​ហើយ​នោះ នឹង​អាច​យកឈ្នះ​អ្វី​ៗ​បាន​គ្រប់យ៉ាង ។

មែនហើយ​កាលដែល​បុគ្គល​ព្យាយាម​ឈប់​ប្រព្រឹត្ត​អំពើអាក្រក់ ឬ​ព្យាយាម​លះបង់​នូវ​បាបធម៌​ណាមួយ តែង​ឈប់​មិន​បាន​ដូច​បំណង លះបង់​មិន​ដាច់​នោះ វា​ជា​ការ​គួរ​ឲ្យ​អាណោចអាធ័ម​ណាស់ ព្រោះ​គ្រប់យ៉ាង​ដែល​បាន​ធ្វើ​រមែង​មានការ​ដឹងខ្លួន​ថា​សុទ្ធតែ​ជា​កំហុសឆ្គង ជា​ទោស​កំហុស ប៉ុន្តែ​ត្រូវ​អំណាច​នៃ​បាបធម៌​បង្ខំ​ឲ្យ​ធ្វើ ដោយ​មិន​អាច​ទប់ទល់​នឹង​អំណាច​ដ៏​ពិសពុល​នោះ​បាន ក៏​ចេះ​តែ​ប្រព្រឹត្ត​ទៅ​តាម​យថាកម្ម ។

ព្រះ​បរម​សាស្តា​ទ្រង់​ធ្លាប់​មាន​បទ​ពិសោធ​ក្នុង​ការ​យកឈ្នះ​បាបធម៌​ឬ​យកឈ្នះ​ខ្លួនឯង​បាន​នោះ គឺ​ត្រង់​ការ​ហ្វឹកហាត់​គេច​ចៀស​ចេញពី​អ្វី​ដែល​គួរ​ចៀស គួរ​មើល​កុំ​មើល គួរ​ស្ដាប់​កុំ​ស្ដាប់ គួរ​ប៉ះពាល់​កុំ​ប៉ះពាល់ គួរ​ទៅ​ជួប​កុំ​ជួប គួរ​គិត​កុំ​គិត គួរ​បរិភោគ​កុំ​បរិភោគ គួរ​អ​ង្វែ​ល​កុំ​អ​ង្វែ​ល គឺ​ត្រូវ មានការ​បន្ថយ​ចុះ​បន្តិច​ម្តង​ៗ​រហូត​ទាល់តែ​អស់ពី​ចំណង់ ធ្វើ​បែប​នេះ​បាន​បុគ្គល​នឹង​អាច​យកឈ្នះ​លើ​ខ្លួនឯង​បាន​ហើយ ។

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ