ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP៖​ក្រុម​ជនបរទេស​មួយ​ចំនួន​វាយតម្លៃ​កម្ពុជា​ប្រកបដោយ​ការ​លម្អៀង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​វាយតម្លៃ​របស់​ក្រុម​ជនបរទេស​មួយ​ចំនួន​ដែល​ធ្វើការ​វិស័យ​សិទ្ធិ​មនុស្ស​មក​លើក​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​លម្អៀង ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​វាយតម្លៃ​របស់​ក្រុម​ជនបរទេស​មួយ​ចំនួន​ដែល​ធ្វើការ​វិស័យ​សិទ្ធិ​មនុស្ស​មក​លើក​រដ្ឋាភិបាល​កម្ពុជា គឺជា​ការ​លម្អៀង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ី​វិល អន្តរជាតិ​ចំនួន​បួន​រក​ឃើញ​ថា ការ​រៀបចំ​ការ​បោះ​ឆ្នោត​ខាង​មុខ គឺជា​ឆាកល្ខោន​តែ​ប៉ុណ្ណោះ ព្រោះ​ការ​បោះ​ឆ្នោត​ខាង​មុខ គ្មាន​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ ឡើយ ។ យ៉ាងណា​ក្តី​លោក សុខ ឥ​សាន បាន​អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ កក្កដា​ថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ និង​មាន​អធិបតេយ្យ​ពេញលេញ ។ មាន​តែ​ប្រជាជន​កម្ពុជា​ទេ​ដែល​ជា​អ្នក សម្រេច​ជោគវាសនា​របស់​ប្រទេស​កម្ពុជា ដែល​គ្មាន​ជនបរទេស​ណា​អាច​រំលោភ​លើ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រជាជន​កម្ពុជា​បានជា​ដាច់ខាត ។

លោក​បន្ត​ថា ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺជា​សំណូមពរ​ចង់បាន​របស់​ប្រជាជន​កម្ពុជា ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា ។ ប្រជាជន​កម្ពុជា​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នឹង​អញ្ជើញ​ទៅ​បំពេញ​ករណី​កិច្ច និង​កាតព្វកិច្ច​របស់​ខ្លួន ស្រប​តាម​រដ្ឋធម្មនុញ្ញ ក្នុង​នាម​ជា​អ្នក​សម្រេច​ជោគវាសនា​របស់​ប្រទេស​ខ្លួន​ដែល​ជនបរទេស​គ្មាន​សិទ្ធិ​ទាល់តែ​សោះ ។

លោក​បញ្ជាក់​ថា «​បរទេស​ណា​ទទួលស្គាល់ ប្ញ​មិន​ទទួលស្គាល់​ជា​រឿង​របស់​បរទេស​នោះ តែ​វា​អាស្រ័យ​លើ​ការ​ទទួលស្គាល់​របស់​ប្រជាជន​កម្ពុជា​ជា​កត្តា​កំណត់ ។ នៅ​ឆ្នាំ​១៩៩៨ ការ​បោះ​ឆ្នោត​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​វាយតម្លៃ​ថា ជា​អច្ឆរិយ​តាម​ដង​ទន្លេមេគង្គ តែ​ទណ្ឌិត​បាន​ទាត់ ចោល​ជា​ការ​ឥតប្រយោជន៍ តើ​គិត​យ៉ាងណា ? មាន​សារសំខាន់​ឬទេ ហេតុ​ម៉េច​បានជា​បាត់​មាត់​មិន​និយាយ​ផង ?​» ។ ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា បរិយាកាស​បោះ​ឆ្នោត​ល្អ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ មាន​សុខ​សុវត្ថិ​ភាពល្អ មិន​ដូច​ជនបរទេស​ម្នាក់​កំពុង​បំភិតបំភ័យ​មិន​ឲ្យ​ជនជាតិ​ខ្លួន​ចូល​ទៅ​ជិត​ទីប្រជុំជន​ខ្លាច​គ្រោះថ្នាក់ ។ នៅ​កម្ពុជា​នាយក​រដ្ឋមន្ត្រី មិន​ដែល​ថ្លែង​សារ​នៅ​ក្នុង​បន្ទប់​កញ្ចក់​ដូច​ប្រធានាធិបតី​ប្រទេស​ខ្លះ ដោយ​ខ្លាច​គេ​បាញ់​នោះ​ទេ ។ លោក​បន្ថែម​ថា ដូច្នេះ​ការ​វាយតម្លៃ និង​សន្និដ្ឋាន​ណាមួយ​ផ្ទុយ​ពី​សភាពការណ៍​ពិត​នៅ​កម្ពុជា អាច​ចាត់ទុកជា​ចេតនា​ទុច្ចរិត​ចង់​បំផ្លាញ​ការ​បោះ​ឆ្នោត និង​កាន់ជើង​អតីត​បក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ បន្ទាប់​ពី​ក្រុម​អង្ក​ការ​សង្គម​ស៊ី​វិល​អន្តរជាតិ​ចំនួន​៤ ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សំដី​ផ្សាយ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ខាង​មុខ​មើលទៅ​ដូច​ជា មាន​ប្រជាធិបតេយ្យ​យ៉ាងណា ប៉ុន្តែ​ការ​ពិត គឺ​អ្វី​ៗ​ដែល​កំពុង រៀបចំ​នេះ គឺជា​ឆាកល្ខោន​តែ​ប៉ុណ្ណោះ ព្រោះ​ការ​បោះ​ឆ្នោត​ខាង​មុខ​គ្មាន​ភាព​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ