ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកទន្លេ​មេគង្គ​នៅ​ស្ទឹង​ត្រែង ឡើង​ជិត​ដល់​កម្រិត​ប្រកាស​អាសន្ន​ហើយ

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ គិត​នៅ​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​៩.៧៧​ម៉ែត្រ (​កម្រិត​ប្រកាស​អាសន្ន​១០.៧០​ម៉ែត្រ​) ទឹក​ទន្លេសេសាន មាន​កម្ពស់​៩.១៣​ម៉ែត្រ…

ខេត្តស្ទឹងត្រែង ៖ គិត​នៅ​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ ទឹកទន្លេ​មេគង្គ​មាន​កម្ពស់​៩.៧៧​ម៉ែត្រ (​កម្រិត​ប្រកាស​អាសន្ន​១០.៧០​ម៉ែត្រ​) ទឹក​ទន្លេសេសាន មាន​កម្ពស់​៩.១៣​ម៉ែត្រ (​កម្រិត​ប្រកាស​អាសន្ន​១០.៥០​ម៉ែត្រ​) ទន្លេសេកុង ស្ថិត​នៅ​ស្រុក​សៀម​ប៉ា​ង ឡើង​ដល់​១១.៥៤​ម៉ែត្រ ដល់​កម្រិត​ប្រកាស​អាសន្ន ហើយ​បណ្តាល​ឲ្យ​ទឹក​លិច​ចូល​ភូមិ​ចំនួន​១៧​ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេ​កុង និង​ឃុំ​ស្រែ​សំបូរ នៃ​ស្រុក​សៀម​ប៉ា​ង​។

អាជ្ញាធរ​ខេត្ត កង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ បាន​ជួយ​រំដោះ​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព​បាន​ឃុំ​មួយ​ចំនួន​ដូច​ជា​៖ ឃុំ​សន្តិភាព បាន​ជម្លៀស​ប្រជាពលរដ្ឋ​៦០​គ្រួសារ ឃុំ​ថ្មកែវ​១១៥​គ្រួសារ ឃុំ​ស្រែ​សំបូរ​១៤១​គ្រួសារ និង​គ្រួសារ​ផ្សេង​ទៀត បាន​ចេញ​ទៅ​រស់នៅ​ជាមួយ​បងប្អូន​សាច់ញាតិ ហើយ​ជាង​១.០០០​គ្រួសារ​ទៀត កំពុង​បន្ត​ជម្លៀស​ចេញ​។

ទន្ទឹម​នឹង​ទឹក​ហក់​ឡើងជា​បន្តបន្ទាប់ ដោយឡែក​ទឹកទន្លេ​មេគង្គ​ក៏​ឈាន​ទៅ​រក កម្រិត​ប្រកាស​អាសន្ន​ផង ដែល​រដ្ឋបាល​ខេត្តស្ទឹងត្រែង​ចេញ​សេចក្តីជូនដំណឹង​លើក​ទី​២ ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ