ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​៣​គ្រឿង​សុទ្ធតែ​ធុន​ធំ​ពន្លះ​បន្តកន្ទុយ​គ្នា

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំង​បី​គ្រឿង​បាន​គេចខ្លួន​បាត់ បន្ទាប់​ពី​រថយន្ត​របស់​ខ្លួន​បាន​បុក​បន្ត​គ្នា​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩០…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ធុន​ធំ​ទាំង​បី​គ្រឿង​បាន​គេចខ្លួន​បាត់ បន្ទាប់​ពី​រថយន្ត​របស់​ខ្លួន​បាន​បុក​បន្ត​គ្នា​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នេះ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៩០ និង​លេខ​១៩១ ស្ថិត​ក្នុងភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ក្នុង​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​ដូច​គ្នា​។

តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​ដោយសារ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ក្បាល​ពណ៌​ស (​ប្រភេទ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​) ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៥A-០៥២៤ មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក ហ្វូ​សូ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-១៦១៩ ហើយ​រថយន្ត​ម៉ាក​ហ្វូ​សូ​ទៅ​បុក​បន្ត​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ​៣B-៦១៨៧ ។ ករណី​ខាងលើ​មិន​បណ្តាល​អោយរ​ងរ​បួស​ដល់​មនុស្ស​នោះ​ឡើយ ។

ក្រោយ​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ទាំង​៣​នាក់​បាន​គេចខ្លួន​បាត់​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ