ខេត្តត្បូងឃ្មុំ ៖ ប្តីចិត្តទុរយសម្នាក់ឈ្មោះ ហ៊ាង ស៊ាងខេង អាយុ៥១ឆ្នាំ ជាកម្មករជៀរជ័រកៅស៊ូបានប្រើអំពើហិង្សាលើប្រពន្ធដោយចាប់ចងច្រវាក់ព្យួរជើងផុតពីរនាបផ្ទះវាយធ្វើបាបលើរាងកាយ និងលើប្រដាប់ភេទថែមទៀតបណ្តាលឲ្យប្រពន្ធឈឺចុកចាប់ជាខ្លាំង ។ ហើយត្រូវបានបានសមត្ថកិច្ចចុះមកអន្តរាគមន៏ចាប់បុរសជាប្តីនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងចំការកៅស៊ូវាល៧០ ភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ បញ្ជូនទៅឲ្យអយ្យការអមសាសាដំបូងខេត្តចាត់ការតាមច្បាប់ ។
លោកវរសេនីយ៏ត្រី វ៉ា សម្បតិ្ត អធិការរងនគរបាលស្រុកក្រូចឆ្មារទទួលផែនព្រហ្មទណ្ឌប្រាប់ថា បុរសខាងលើនេះបានមករស់នៅក្នុងចំការកៅស៊ូជាមួយនឹងប្រពន្ធឈ្មោះ ស.ផ.ល អាយុ២៩ឆ្នាំ បានរយៈពេល៣ឆ្នាំតែដោយសារតែការរស់នៅជាមួយនឹងដំណាំកៅស៊ូកន្លះហិកតាចាយវាយមិនគ្រប់គ្រាន់សម្រាប់ដោះស្រាយជីវភាពគ្រួសារ ។
បន្ទាប់មកប្តីបានស្រុះស្រួលគ្នាក៏បានឲ្យប្រពន្ធទៅរកស៊ីប្រកបរបរផ្លូវភេទនៅមង់រៀវ ស្រុកត្បូងឃ្មុំ ជាប់នឹងផ្លូវជាតិលេខ៧ ដែលក្នុង១ថ្ងៃទទួលបានកម្រៃ៥ទៅ៦ម៉ឺនរៀលដោយមានការចែកភាគរយជាមួយនឹងម៉ែយ៉ែម ឬជួនកាលបានក្រោមនេះក៏មានដែរ ។
នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងចំការកៅស៊ូនៅឃុំឈូក ស្រុកក្រូចឆ្មារ ដល់ពេលយប់ប្តីបានសួរនាំប្រពន្ធរឿងទទួលភ្ញៀវដែលមករួមភេទជាមួយក្នុងពេលនោះប្រពន្ធបានឆ្លើយត្រង់ថា មានភ្ញៀវខ្លះមករួមភេទប្រើប្រាស់ស្រោមអនាម័យ ខ្លះទៀតមិនប្រើស្រោមអនាម័យ…ប្តីគ្រាន់តែស្តាប់ឮបែបនេះក៏ខឹងហើយទះកំផ្លៀងប្រពន្ធ១ដៃ និងបានយកច្រវាក់មកចងជើងប្រពន្ធដោយបានទាញឡើងផុតជើងពីរនាបផ្ទះម្ខាង១ម៉ែត្រ និងជើងម្ខាងទៀតនៅលើរនាប រួចយកអង្រែបុកគ្រឿងធ្វើទារុណកម្មវាយក្បាលជង្គង់ប្រពន្ធសងខាង និងបុកចំប្រដាប់ភេទបន្ថែមទៀត ហើយថែមទាំងយកដែកកេះដុតរោមប្រដាប់ភេទ និងឡាមមកឆូតដៃសងខាងបណ្តាលឲ្យឈឺចុកចាប់ជាខ្លាំងស្រែកទ្រហោរយំ ។ បុរសជាប្តីជាមេម៉ាយកូន១ និងស្ត្រីរងគ្រោះក៏មេម៉ាយកូន១ដូចគ្នាហើយបានយកគ្នាមិនបានរៀបការទេបាន៣ឆ្នាំ ។
លោកវរសេនីយ៏ត្រី វ៉ា សម្បត្តិ អធិការរងនគរបាលស្រុកក្រូចឆ្មារបញ្ជាក់ថា ក្រោយពីបានធ្វើបាបប្រពន្ធហើយប្តីបានដេកលក់បាត់លុះម៉ោង១២ថ្ងៃត្រង់ប្រពន្ធបានលួចស្រាយចំណងបានក៏ដើរចុះពីលើផ្ទះដោយថ្នមៗមកពួនក្នុងព្រៃចំការដំឡូងលុះមកដលល្ងាចថ្ងៃទី២៣ ខែកក្កដា សមត្ថកិច្ចបានដឹងពីករណីនេះ និងដោយទទួលបញ្ជាពីលោកអធិការនគរបាលស្រុកក្រូចឆ្មារក៏ដូចជាលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តបានចាត់កម្លាំងឲ្យចុះទៅកន្លែងកើតហេតុ និងបានចាប់ខ្លួនបុរសជាប្តីរហូតមកដល់ព្រឹកថ្ងៃទី២៥ កក្កដា បានបញ្ជូនទៅឲ្យអយ្យការអមសាលាដំបូងខេត្តចាត់ការតាមច្បាប់ ហើយស្ត្រីជាប្រពន្ធវិញត្រូវបានសមត្ថកិច្ចនាំទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ៕
ចែករំលែកព័តមាននេះ