ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ស្លា.ប់​៨០​នាក់​ហើយ ព្រោះ​ធាតុអាកាស​

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖​ យោង​តាម​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤​កក្កដា​ថា រលក​ធាតុ​អាកាស​ក្ដៅ​ខ្លាំង​នៅ​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៨០​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៣៥.០០០​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​អំឡុង​ពេល​៣​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​។ ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ ​និង​គ្រោះ​មហន្តរាយ​ជ​ប៉ុ​ន​រៀបរាប់​ថា កាលពី​ស​ប្ដា​ហ៍​មុន​ដែល​​សីតុណ្ហភាព…

ប្រទេស​ជប៉ុន ៖​ យោង​តាម​ទិន្នន័យ​ផ្លូវការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៤​កក្កដា​ថា រលក​ធាតុ​អាកាស​ក្ដៅ​ខ្លាំង​នៅ​ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​៨០​នាក់ ហើយ​មនុស្ស​ប្រមាណ​ជា​៣៥.០០០​នាក់ បញ្ជូន​ទៅ​មន្ទីរពេទ្យ​អំឡុង​ពេល​៣​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​។

ទីភ្នាក់ងារ​គ្រប់គ្រង​អគ្គិភ័យ ​និង​គ្រោះ​មហន្តរាយ​ជ​ប៉ុ​ន​រៀបរាប់​ថា កាលពី​ស​ប្ដា​ហ៍​មុន​ដែល​​សីតុណ្ហភាព ឡើង​ដល់​លើស​ពី​៣៥​អង្សា​សេ​នៅ​ក្នុង​ម្ល​ប​តាម​កន្លែង​ជា​ច្រើន បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ដល់​ទៅ​៦៥​នាក់​។ ​អ្នក​ស្លាប់​១៥​នាក់​ទៀត​ជំរឿន​ឃើញ​កាលពី​២​ស​ប្ដា​ហ៍​មុន​នេះ​។ ​ជាមួយ​សីតុណ្ហភាព​ចន្លោះ​ពី​៣៥​ទៅ​ក្បែរ​៤០​អង្សា​សេ​ក្នុង​ម្លប់ តាម​ទីក្រុង​ជា​ច្រើន​របស់​ជប៉ុន មនុស្ស​ម្នា​ពិតជា​ពិបាក​ទ្រាំ​ណាស់​។

លោក​ម៉ូតូ​អា​គី​តា​កេ​កា​វ៉ា​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​យប់​ថ្ងៃ​ទី​២៣​កក្កដា​និយាយ​ថា យើង​ជួប​ប្រទះ​ធាតុ​អាកាស​ក្ដៅ​ខ្លាំង​បំផុត ពុំ​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​តំបន់​ជា​ច្រើន​។​ រលក​កម្ដៅ​ពិតជា​សាហាវ ហើយ​យើង​យល់​ថា​ នោះ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ​មួយ​។ ​អ្នក​ស្លាប់​ភាគច្រើន​ជា​មនុស្ស​ចាស់​។

ចំណែក​អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន លោក​យ៉ូ​ស៊ី​ហ៊ី​ដ​ស៊ូ​ហ្គា​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​២៤​កក្កដា​ថា វិធានការ​បន្ទាន់​ទាំងឡាយ ​គឺ​ចាំបាច់​ដើម្បី​ការពារ​កុមារ​ៗ​។​ រដ្ឋាភិបាល​នឹង​ជួយ​ឧបត្ថម្ភ​​ម៉ា​ស៊ី​ន​ត្រជាក់​ដល់​គ្រឹ​ស្ថាន​សិក្សា​ទាំងឡាយ ចាប់ពី​រដូវក្ដៅ​ខាង​មុខ​នេះ​តទៅ​។​កាលពី​ថ្ងៃ​ទី​២២​កក្កដា នៅ​ភាគ​ខាងជើង​ក្រុង​តូ​ក្យូ សីតុណ្ហភាព​ឡើង​ដល់​៤១,១​អង្សា​សេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ