រាជធានីភ្នំពេញ ៖ បើនិយាយពីមៀនខ្មែរ គ្រប់គ្នាតែងនឹកទៅដល់មៀននៅកោះអន្លង់ចិន ព្រោះវាមានផ្លែធំ, សាច់ក្រាស់ និងរសជាតិឈ្ងុយផ្អែមជាប់មាត់ ។ ជារៀងរាល់ឆ្នាំ រដូវមៀន គឺចាប់ពីខែកុម្ភៈ ដល់ខែកក្កដានេះ ហើយអូសអន្លាយដល់រហូតដល់ខែកញ្ញា ។ ស្របពេលដែលមៀនកំពុងហុចផល អ្នកស្រុកកោះអន្លង់ចិន កំពុងមមាញឹក និងប្រមូលផល ខណៈតម្លៃនៅលើទីផ្សារឆ្នាំនេះល្អប្រសើរផងដែរ ។
ម្ចាស់ចម្ការមៀននៅភូមិក្បាលកោះ ឃុំអន្លង់ចិន បានឲ្យដឹងថា មៀនរបស់អ្នកភូមិក្បាលកោះ ឃុំអន្លង់ចិន ស្រុកស្អាងនេះ ជាប្រភេទពូជម្យ៉ាងដែលមានរសជាតិផ្អែម និងមានក្លិនក្រអូបឈ្ងុយគួរឱ្យចង់ទទួលទាន ខុសពីពូជផ្សេងៗ ។
លោក ប៊ុន អ៊ាង បាននិយាយថា ៖ «បច្ចុប្បន្ន ដំណាំមៀននេះ ត្រូវបានអ្នកភូមិកោះអន្លង់ចិន ចាត់ទុកជាដំណាំយុទ្ធសាស្ត្រសម្រាប់ទ្រទ្រង់ជីវភាពទៅហើយ ។ ដូចឃើញស្រាប់ហើយ នៅពេលឈានជើងដល់ទឹកដីកោះអន្លង់ចិន ផ្ទះណាក៏មានដើមមៀនដែរ ដុះជាជួរៗនៅអមសងខាងផ្លូវ ដែលសុទ្ធតែមានផ្លែធំៗ និងក្លិនដ៏ក្រអូបគួរឱ្យចង់ពិសា » ។
លោកបន្ដថា មៀនចាប់ផ្ដើមផ្លែតាំងពីខែមករា ប៉ុន្តែផ្លែច្រើនគឺនៅក្នុងខែកក្កដានេះ និងបន្ដរហូតដល់ខែកញ្ញា ហើយចំពោះតម្លៃវិញ គឺទៅតាមប្រភេទរបស់វាដូចជា ប្រភេទទី១ មៀនសាច់ក្រាស់ តម្លៃ១៤.០០០រៀល, ប្រភេទទី២ តម្លៃជាមធ្យម១០.០០០រៀល និងប្រភេទទី៣ តម្លៃពី៧.០០០ទៅ៨.០០០រៀល ក្នុង១គីឡូក្រាម ។ លោកថា ៖« កាលពីមៀនមិនសូវសម្បូរ តម្លៃហាក់ខ្ពស់បន្ដិច ប៉ុន្តែមកដល់ខែកក្កដានេះ ធ្លាក់ចុះបន្តិច ចំណែកទីផ្សារនៅតែល្អ ព្រោះមានតម្រូវការខ្ពស់ » ។
លោក ប៊ុន អ៊ាង បានបញ្ជាក់ថា ៖« ពេលប្រមូលផលម្តងៗ គឺមានមូ៉យមកទទួលទិញដល់ទីកន្លែង តែពេលខ្លះ ខ្ញុំក៏ដឹកយកទៅបោះឱ្យម៉ូយនៅផ្សារតាខ្មៅដោយខ្លួនឯងដែរ ដែលទទួលបានតម្លៃខ្ពស់បន្ដិច » ។
អ្នកស្រី ស៊ុន សារុំ ដែលបានដាំមៀន និងបន្លែបន្ទាប់បន្សំផ្សេងទៀតនៅភូមិចុងកោះ ឃុំអន្លង់ចិននេះ បានឲ្យដឹងផងដែរថា អ្នកស្រីបានដាំមៀនលើផ្ទៃដីទំហំ៣០ម៉ែត្រ បណ្តោយជាង២០០មែ៉ត្រ ដោយបានចំណាយទុនប្រមាណ៤ទៅ៥លានរៀល ហើយពេលនេះចាប់ផ្ដើមទទួលផល ក្នុង១ឆ្នាំ ប្រមូលផល២ដង ដោយម៉ៅឲ្យឈ្មួញកណ្តាលក្នុងមួយរដូវ៥ពាន់ដុល្លារ ព្រោះអ្នកស្រីជាជនពិការ ។
អ្នកស្រីនិយាយថា ៖« ដោយសារតែដំណាំមៀននេះហើយ ទើបធ្វើឲ្យគ្រួសារខ្ញុំមានជីវភាពធូរធារច្រើន » ។ អ្នកស្រីថា ៖« នៅឃុំកោះអន្លង់ចិននេះ មិនមែនមានតែគ្រួសារខ្ញុំនោះទេដែលមានជីវភាពធូរធារដោយសារដំណាំមៀន និយាយរួម បងប្អូនប្រជាពលរដ្ឋដែលរស់នៅលើដីកោះអន្លង់ចិន ភាគច្រើននិយមដាំផ្លែមៀន គួឆាយ និងចេកពងមាន់ ហើយពួកគេទទួលផលបានមកវិញយ៉ាងកាក់កប ម្នាក់ៗមានជីវភាពល្អប្រសើរមិនចាញ់អ្នកភ្នំពេញឡើយ » ។
អ្នកស្រី ស៊ុន សារុំ បានបញ្ជាក់ថា ៖« ផ្លែមៀនកោះអន្លង់ចិន មិនប្រើគីមីទេ គឺដាំតាមធម្មជាតិពិតៗ ទើបមានរសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់ ។ ដូច្នេះ សូមបងប្អូនជួយទិញផ្លែមៀនកោះអន្លង់ចិនផង ដើម្បីលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋនៅទីនេះបន្តការដាំមៀនធម្មជាតិទៀត » ។
អ្នកស្រី រ៉ុង ស្រីង៉ា អ្នករស់នៅក្នុងភូមិក្បាលកោះ ឃុំអន្លង់ចិន តាំងពីជីដូនជីតាមក បានរៀបរាប់ថា ឪពុកម្តាយរបស់អ្នកស្រីប្រកបមុខរបរដាំមៀន, គួឆាយ និងចេកពងមាន់ តាំងពីយូរមកហើយ លើកលែងតែសម័យខ្មែរក្រហមប៉ុណ្ណោះ ។
អ្នកស្រីបន្ដថា ៖« តម្លៃមៀនពេលនេះធ្លាក់ថ្លៃបន្តិច បើធៀបនឹងពេលប្រមូលផលដំបូង ហើយបច្ចុប្បន្ន មៀនសម្បូរទីផ្សារណាស់ ។ ម្យ៉ាងទៀត មៀនមកពីវៀតណាម និងមៀនប៉ៃលិន ក៏សម្បូរដែរ ប៉ុន្ដែមៀនខ្មែរយើងដែលដាំនៅកោះអន្លង់ចិននេះផ្លែធំៗ សាច់ក្រាស់ និងមានក្លិនក្រអូបឈ្ងុយ ហេតុនេះហើយបានជាបងប្អូនយើងគាំទ្រ និងចូលចិត្តបរិភោគផ្លែមៀនដែលដាំនៅកោះអន្លង់ចិន » ។
គួរកត់សម្គាល់ថា នៅឃុំកោះអន្លង់ចិននេះ ក្រៅពីដំណាំមៀន ប្រជាពលរដ្ឋភាគច្រើនប្រកបរបរដាំដំណាំជាច្រើនដូចជា គួឆាយ, ចេកពងមាន់ និងបន្លែរួមផ្សំផ្សេងទៀត ដែលកំពុងជួយលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង ៕
នៅក្នុងគម្ពីររម្ងាប់សេចក្តីក្រោធបានពន្យល់ថា ទោះជាបុគ្គលធ្វើកិច្ចការអ្វីក៏ដោយ ទង្វើរបស់គេនោះកើតអំពីទោសៈ ផលចេញមករមែងជាផលអាក្រក់ មានតែសេចក្ដីក្ដៅក្រហាយ...
រាជធានីភ្នំពេញ ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣តែងបានរួមជាមួយអាជ្ញាធរភូមិនានាមួយចំនួនទៀត បានចេញធ្វើសកម្មភាពសម្អាត បរិស្ថានដោយការបោសសម្អាតនិងកើបដី ព្រមទាំង...
ផ្លូវដើរទៅរកភាពជោគជ័យតម្រូវឲ្យមនុស្សបោះបង់ភាពភ័យខ្លាចក្នុងការបរាជ័យ និងភាពខ្ជិលច្រអូស ជឿជាក់លើខ្លួនឯង រក្សាការយកចិត្តទុកដាក់ និងមិនរង់ចាំឱកាស ។ តែមានពេល...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានការថ្កោលទោសយ៉ាងខ្លាំងពីប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំពោះជនបរទេសម្នាក់ដែលមកដល់កម្ពុជា ហើយបង្ហោះវីដេអូរិះគន់កម្ពុជា...
រាជធានីភ្នំពេញ ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត កំពុងត្រួសត្រាយផ្លូវ ដើម្បីពង្រីកសេវាកម្មរបស់ខ្លួនដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា ដោយផ្តល់ជូន...
ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីវ័យទើប១៤ឆ្នាំជាកូនចុងម្នាក់ដោយអត់ទ្រាំនឹងទង្វើរបស់ឪចុងមិនបានក៏ទម្លាយរឿងប្រាប់ម្តាយពីទង្វើដែលឪចុងបានចាប់រំលោភនាងអស់...
រាជធានីភ្នំពេញ ៖ យើងរួមគ្នាក្នុងស្មារតីខ្មែរជួយខ្មែរ ដែលនេះ គឺកើតចេញពីទឹកចិត្តជួយគ្នា និងចូលរួមកសាងភូមិឃុំមានសុវត្ថិភាពរបស់យើង ។ ជាក់ស្ដែងយើងបានកសាង...
ខេត្តកំពង់ចាម ៖ បណ្ដាភូមិជាច្រើនក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ត្រូវបានគេមើលឃើញថា ប្រែក្លាយទៅជាផ្លូវបេតុងស្ទើរ១០០% នៅក្នុងឆ្នាំ២០២០ខាងមុខនេះ ជាការលើកឡើង...
ជាទូទៅមនុស្សតែងតែគិតថា ភាពជោគជ័យតម្រូវឲ្យពួកគេមានលុយ ឬភាពល្បីឈ្មោះ ឬតំណែងខ្ពស់ណាមួយជាដើម ។ ជាក់ស្តែងវាមិនមានបញ្ហាអ្វីទាក់ទិននឹងគោលដៅទាំងនេះទេ ប៉ុន្តែ...
ខេត្តមណ្ឌលគិរី ៖ បញ្ហាជាច្រើនត្រូវបានប្រជាពលរដ្ឋលើកឡើងរួមមាន បញ្ហាចោរកម្ម គ្រឿងញៀន ប្រព័ន្ឋទឹកស្អាត ដើម្បីដាក់ជូនមន្ត្រីជំនាញដែលចូលរួមវេទិកាសាធារណ:ថ្នាក់...
ខេត្តមណ្ឌលគិរី ៖ គ្រូពេទ្យបានរកឃើញអ្នកជំងឺអេដស៍សរុប៤៣នាក់ ក្នុងខេត្តមណ្ឌលគិរី ដោយគិតចាប់ពីខែមេសា ឆ្នាំ២០១៥ ដល់ត្រីមាសទី៣ ឆ្នាំ២០១៩ ។ លោកវេជ្ជបណ្ឌិត ប៊ុន សួរ...
ឆ្លងទន្លេកើនឡើងច្រើន រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈគោល នយោបាយគាំពារសង្គមបានធ្វើឲ្យចំនួនស្ត្រីឆ្លងទន្លេមានការកើនឡើង...
ខេត្តស្វាយរៀង ៖ នៅដើមសប្តាហ៍នេះ កម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តស្វាយរៀង ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានចុះប្រតិបត្តិការ...
ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ២ លើពិភពលោកបានបញ្ចេញស្មាតហ្វូនថ្មីរបស់ខ្លួនមកកាន់ទីផ្សារកម្ពុជា គឺ Huawei Y9s តម្លៃ 259USD មិនត្រឹមតែប៉ុណ្ណោះ Huawei ក៏បានផ្ដល់ជូនប្រូម៉ូ...
ខេត្តបន្ទាយមានជ័យ ៖ ជនជាតិចិនប្រុសស្រីចំនួន២៦នាក់ត្រូវបាននគរបាលចម្រុះកម្ពុជា-ចិនធ្វើការឃាត់ខ្លួននៅ២ទីតាំងផ្សេងគ្នាក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃ...
អ្នកលក់អនឡាញមិនអាចរងចាំតែការ Boost ឬផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធសង្គមដើម្បីផ្សព្វផ្សាយពីផលិតផល ឬសេវាកម្មខ្លួនដល់អតិថិជនគ្រប់ពេលវេលាទេ ។ បើអ្នកចង់រក្សាភាព...
ប្រទេសថៃ ៖ មនុស្សច្រើនពាន់នាក់កាលពីថ្ងៃទី១៤ធ្នូ បានលើកគ្នាធ្វើបាតុកម្មនៅក្រុងបាងកក តាមការអំពាវនាវរបស់មេដឹកនាំប្រឆាំងសំខាន់មួយរូប លោកTHANATHORN JUANGROONGRUANGKIT ដែលនោះជា...
ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្ត...
រាជធានីភ្នំពេញ ៖ វេទិកាចែករំលែកគំនិតស្តីពី «មាគ៌ាឆ្ពោះទៅកាន់ភាពរីកចម្រើន សម្រាប់ ២០២០» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះនៅ AIS ទួលគោក ។ ដូច្នេះ...
រាជធានីភ្នំពេញ ៖ ដើម្បីជួយសង្គ្រោះគ្នានៅពេលកើតមានហេតុការណ៍ណាមួយចៃដន្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចចង់ឲ្យមានសមយុទ្ធផ្នែកយោធា ជាមួយ...