ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ជនសង្ស័យ​៤​នាក់ ខណៈ​ដែល​កំពុង​ប្រើប្រាស់​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុង​នោះ​មាន ស្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ខណៈ​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​។ ការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ថ្នាំ​នេះ​ប្រព្រឹត្ត ទៅ​នៅ​ពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤​នាក់​ក្នុង​នោះ​មាន ស្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​ខណៈ​ដែល​ប្រមូលផ្តុំ​គ្នា​ប្រើប្រាស់​គ្រឿងញៀន​។

ការ​ឃាត់ខ្លួន​ក្រុម​អ្នក​ញៀន​ថ្នាំ​នេះ​ប្រព្រឹត្ត ទៅ​នៅ​ពី​វេលា​ម៉ោង​៤ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​បន្ទប់​ជួល តាម​ផ្លូវ​១៩៧២ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​ដកហូត​បា​ថ្នាំ​ញៀន​២​កញ្ចប់ និង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សហ​ការណ៍​ល្អ និង​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទើប​សមត្ថកិច្ច​ចុះ​ទៅ​ឆែកឆេរ​ឃើញ​ជនសង្ស័យ កំពុង​តែ​ប្រមូលផ្តុំ​គ្នា​ឃាត់ខ្លួន​តែ​ម្តង​។ ជនសង្ស័យ​ភ្លាម​ៗ​ពុំ​ទាន់​ស្គាល់ឈ្មោះ​ឡើយ​។ ជនសង្ស័យ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ផ្លូវច្បាប់​៕
https://youtu.be/Gv0_fSFglBc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ