ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ក្រុម​ទទួលផល​ចោរកម្ម​កក្រើក​៣​ខេត្ត​ចេញ​លទ្ធផល​ហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាកា​ជំនុំជម្រះ​សំណុំរឿង​ក្រុម​ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​បី​ខេត្ត ។ សវនាការ​នេះ​មាន​លោក​ចៅក្រម គឹ​ម…

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាដំបូង​ខេត្តកណ្តាល​បាន​បើក​សវនាកា​ជំនុំជម្រះ​សំណុំរឿង​ក្រុម​ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស​ចំនួន​បី​ខេត្ត ។

សវនាការ​នេះ​មាន​លោក​ចៅក្រម គឹ​ម ម៉េ​ង ជា​ប្រធាន​ប្រឹក្សា​មានការ​ចូលរួម​ពី​លោក ទី សំណាង ចៅក្រម លោក ផូង វណ្ណ ចៅក្រម និង​លោក ឯក ស៊ុន​រស្មី ជា​តំណាង​អយ្យការ ។ ក្រោយ​បញ្ចប់​សវនាការ​លោក គឹ​ម ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្ដាល​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម​ទៅ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។ 

មន្ត្រី​តុលាការ​ថ្លែង​ថា ជនជាប់ចោទ​ទី​១-​ឈ្មោះ តេ​ង លី ភេទ​ប្រុស​, ទី​២-​ឈ្មោះ ហេង ភក្តី ភេទ​ប្រុស​, ទី​៣-​ឈ្មោះ យន់ សំ​អឿ​ន ភេទ​ប្រុស​, ទី​៤-​ឈ្មោះ យន់ វាសនា ភេទ​ប្រុស និង​ទី​៥-​ឈ្មោះ សេង បូ​រិ​ទ្ធ ភេទ​ប្រុស ជាប់ចោទ​ពី​បទ​«​ទទួលផល​ចោរកម្ម និង​ទទួលផល​ចោរកម្ម​មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៤០០, ៤០១ នៃ​ក្រមព្រហ្មទណ្ឌ​ដែល​កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០៥​ឆ្នាំទៅ​១០​ឆ្នាំ ។

សូម​រំលឹក​ថា ការ​បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​នេះ​ក្រោយ​កម្លាំង​នគរបាល ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​ក្រុម​ចោរ ធាក់​ផ្តួល​ម៉ូតូ​ប្លន់​បាន​៦​នាក់​ក្រោយ​ពួក​គេ​ធ្វើ​សកម្មភាព​វាយ​ប្លន់​ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ភូមិ​ព្រែក​អ​ង្គុ​ញ ឃុំ​សៀមរាប ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល រួច​គេចខ្លួន ។

លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ជនសង្ស័យ​១​ក្រុម​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​វាយ​ប្លន់​ជន​រង​គ្រោះ​ឈ្មោះ ឈៀង ប៉េង​សៀន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កសិករ និង​ឈ្មោះ សឿ​ន ស​ម្ភ​ស្ស ភេទ​ស្រី អាយុ​២៥​ឆ្នាំ មាន​មុខរបរ​កសិករ អ្នក​ទាំង​ពីរ​ជា​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​ក្រាំង​ធ្មៃ ឃុំ​គោក​ត្រប់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឲ្យ​បាត់​បង់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កណ្តាល 1Y-5246 ។

ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​លោក​តាម​បង្ក្រាប់​បាន​មុខសញ្ញា​៦​នាក់​ធ្វើការ​ដកហូត​បាន​ស្លាក​លេខ​ម៉ូតូ​បាន​ចំនួន​៣ (​ភ្នំពេញ 1GS-2799), (​ភ្នំពេញ 1GI-2551) (​ឧ​.​មាន​ជ័យ 1C-6117) និង​ម៉ូតូ​ចំនួន​៤​គ្រឿង ។

លោក​បាន​បន្ត​ថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ​ឃាត់​បាន​ជនសង្ស័យ​ទាំង​៦​នាក់​រួច​នាំ​មក​សាកសួរ​ទើប​ថា មាន​បក្ខពួក​មួយ​ចំនួន​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ដោយ​មានការ​ឯកភាព ពី​អគ្គ​នគរបាល​ជាតិ​និង​មាន​ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​អម សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៨ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​ទាំង​ពីរ​ធ្វើការ​ស្រាវជ្រាវ​ឆែកឆេរ​ទីតាំង​ទទួល​ទិញ​លក់​ម៉ូតូ​ទទួលផល​ចោរកម្ម​ចំនួន​៥​គោល​ដៅ​រក​ឃើញ​ម៉ូតូ មិន​ប្រក្រតី​ជា​ច្រើន​គ្រឿង​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន​៦​នាក់​នាំ​យក​មក​សាកសួរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ