ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ឮ​មេមាន់​ប្រែ​ក្លាយទៅជា​ស៊ុត​ទេ តើ​នេះ​ជា​អ្វី?

5 ឆ្នាំ មុន

នៅ​ក្នុង​គម្ពីរ មួយ​ជំហាន​ម្តង លោក​អ្នកប្រាជ្ញ​បាន​សរសេរ​រៀបរាប់​ថា ល្អជា​គូ​នឹង​អាក្រក់ ថ្ងៃជា​គូ​នឹង​យប់ ត្រូវជា​គូ​នឹង​ខុស របស់ខ្ញុំ​ជា​គូ​នឹង​របស់​អ្នក សរសើរ​ជា​គូ​នឹង​ការ​និន្ទា សភាវៈ​ទាំង​អស់នេះ ជា​គូ​នឹង​គ្នា​គ្មាន​ទី​បញ្ចប់​ឡើយ…

នៅ​ក្នុង​គម្ពីរ មួយ​ជំហាន​ម្តង លោក​អ្នកប្រាជ្ញ​បាន​សរសេរ​រៀបរាប់​ថា ល្អជា​គូ​នឹង​អាក្រក់ ថ្ងៃជា​គូ​នឹង​យប់ ត្រូវជា​គូ​នឹង​ខុស របស់ខ្ញុំ​ជា​គូ​នឹង​របស់​អ្នក សរសើរ​ជា​គូ​នឹង​ការ​និន្ទា សភាវៈ​ទាំង​អស់នេះ ជា​គូ​នឹង​គ្នា​គ្មាន​ទី​បញ្ចប់​ឡើយ វា​បង្កើត​គ្នា​ទៅ​វិញ​ទៅ​មក ត្រឡប់​ចុះ​ត្រឡប់​ឡើងជា​រឿយ​ៗ ។

ថ្ងៃ​ប្រែ​ក្លាយទៅជា​យប់ សេចក្តីស្លាប់​ប្រែក្លាយ ទៅ​ជា​ការ​កើតឡើង​វិញ ស៊ុត​ប្រែ​ក្លាយទៅជា​មេមាន់ ហើយ​មេមាន់​ប្រែ​ក្លាយទៅជា​ស៊ុត ដូច​គ្នា​វាសនា​ល្អ និង​វាសនា​អាក្រក់​ប្រព្រឹត្ត​ទៅ​គ្មាន​ទី​បញ្ចប់ ។

សូម​លើក​និទាន​មក​អាង​ដូច​តទៅ មាន​ពេល​មួយ​នោះ កសិករ​ម្នាក់​បាត់​សេះ​ញី​របស់​គាត់ ។ នៅ​ពេល​សេះ​ញី​បាត់ មនុស្ស​ក្នុងភូមិ​នាំ​គ្នា​និយាយ​ថា អ្នកឯង​មាន​វាសនា​អាក្រក់​ណាស់ ។ លុះ​នៅ​ថ្ងៃ​បន្ទាប់ ស្រាប់តែ​សេះ​ញី​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ថែម​ទាំង​នាំ​សេះ​ឈ្មោល​ដ៏​ល្អ​មួយ​ក្បាល​មក​ជាមួយ​ផង ឃើញ​បែប​នេះ​អ្នក​ភូមិ​នាំ​គ្នា​សរសើរ​ថា ពិតជា​មានសំណាង​ល្អ​ណាស់​។

យើង​គប្បី​ពិចារណា​មើល​ម្សិលមិញ​គេ​និយាយ​ថា វាសនា​អាក្រក់​ណាស់ តែ​ថ្ងៃនេះ​បែរជា​គេ​គិត​ថា មានសំណាង​ល្អ​ណាស់​ទៅ​វិញ​។ ម្សិលមិញ​គេ​បាន​នាំ​គ្នា​និយាយ​ថា ខាត ប៉ុន្តែ​ថ្ងៃនេះ​គេ​នាំ​គ្នា​និយាយ​ថា ចំណេញ តើ​មួយ​ណា​ពិត?  ចំណេញ​និង​ខាត​គឺជា​ពាក្យផ្ទុយ​នឹង​គ្នា ។

នេះ​ជា​រឿង​នៃ​សភាវៈ​បដិបក្ខ​ដែល​តែង​កើត​ឡើងជា​ធម្មតា​គ្មាន​អ្វី​ដែល​ពិត​ឋិតថេរ​ដូច​សច្ចធម៌​នោះ​ទេ ហើយ​ក៏​ជា​រឿងរ៉ាវ​ប្រចាំ​ថ្ងៃ​របស់​អ្នកស្រុក​តែង​នាំ​គ្នា​ពោល​ជា​រឿយ​ៗ​មក​។ តែ​យើង​ត្រូវ​កំណត់​ដឹង​ពី​ពាក្យ​សម្តី​របស់​អ្នកស្រុក​ឱ្យ​ប្រាកដ​ថា តែង​មាន​លក្ខណៈ​ប្រែប្រួល​ជា​ធម្មតា​គឺ​ប្រែប្រួល​ទៅ​តាម​សភាពការណ៍​ជាក់ស្តែង ។