ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​វាយប្រហារ​ផ្ទះ និងសាលារលំ​ខ្ទេច​នៅ​តំបន់​ដាច់​ស្រយាល

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ខាងលើ​នេះ បាន​បង្ក​ឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ក្នុងភូមិ​អូរ​ចំរេះ ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍…

ខេត្តកំពង់ធំ ៖ ករណី​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​ខាងលើ​នេះ បាន​បង្ក​ឡើង​​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល ក្នុងភូមិ​អូរ​ចំរេះ ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

អាជ្ញាធរ​បានឱ្យ​ដឹង​ថា ករណី​ខ្យល់​កន្ត្រាក់​មួយ​លើក​ខាងលើ​នេះ​បាន​បណ្តាល​ឲ្យ​រង​ផល​ប៉ះពាល់ រលំ​ផ្ទះ​១​ខ្នង របើក​ដំបូលផ្ទះ​១​ខ្នង និង​របើក​ដំបូល​សាលារៀន​១​ខ្នង ក្នុង​នោះ​រួម​មាន ទី​១-​ម្ចាស់ផ្ទះ​ឈ្មោះ សេក សឿ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ជា យឿ​ន អាយុ​៤០​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ជ​ញ្ជាំ​ស័ង្កសី ប្រក់​ហ្វ៊ី​ប្រូ​រង​ការ​ខូចខាត​របើក​ដំបូល​ហ្វ៊ី​ប្រូ​អស់​ចំនួន​៧​សន្លឹក ។

ទី​២-​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ោ ខឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សុំ ស៊ុន​ហេង អាយុ​២៨​ឆ្នាំ ផ្ទះ​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៣​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​រង​ការ​ខូចខាត​រលំ​ទាំងស្រុង ជើង​សរសរ​ផ្ងារ​ឡើង​លើ
និង​ទី​៣-​សាលា​បឋម​សិក្សា​កំពង់ក្របី ធ្វើ​អំពី​ឈើ ប្រក់​ហ្វ៊ី​ប្រូ​រង​ការ​ខូចខាត​របើក​ដំបូល​ហ្វ៊ី​ប្រូ​អស់​ចំនួន​៥​សន្លឹក​។


ករណី​ខាងលើ​មិន​បង្ក​ឲ្យ​រង​របួស​ដល់​មនុស្ស​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ