ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​អាច​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​ទេ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​និយាយ​ថា វិ​វត្ត​នៃ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ក៏​ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ឈានមុខ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​សម្រាប់​ការ​ពិនិត្យ​និង​ព្យាបាល​មហារីក​ជាដើម គឺ​អាច​ជួយ​អ្នកជំងឺ​ឲ្យ​ជា​សះស្បើយ​បាន ។ ក៏​ប៉ុន្តែ​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​តែ​សម្រាប់​ដំណាក់កាល​ដំបូង​ៗ (early…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​វេជ្ជសាស្ត្រ​បាន​និយាយ​ថា វិ​វត្ត​នៃ​បច្ចេកវិទ្យា​ទំនើប​ផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល ក៏​ដូច​ជា​ការ​ប្រើប្រាស់​ឧបករណ៍ និង​បច្ចេកវិទ្យា​ឈានមុខ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​សម្រាប់​ការ​ពិនិត្យ​និង​ព្យាបាល​មហារីក​ជាដើម គឺ​អាច​ជួយ​អ្នកជំងឺ​ឲ្យ​ជា​សះស្បើយ​បាន ។ ក៏​ប៉ុន្តែ​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​បាន​តែ​សម្រាប់​ដំណាក់កាល​ដំបូង​ៗ (early state) តែ​ប៉ុណ្ណោះ ។

លក្ខណៈ​ពិសេស​មួយ​នៃ​ជំងឺមហារីក គឺជា​ការ​បង្កើត​យ៉ាង​ឆាប់រហ័ស​នៃ​កោសិកា​ដែល​មិន​ប្រក្រតី​ដែល​ហួស​ពី​ព្រំដែន​ធម្មតា​របស់​វា ហើយ​បន្ទាប់​មក​វា​អាច​លុកលុយ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ និង​រាលដាល​ទៅ​សរីរាង្គ​ដទៃ​ទៀត​។

នៅ​ពេល​សាកសួរ​ថា តើ​ជំងឺមហារីក​អាច​ព្យាបាល​បាន​ឬ​អត់​នោះ? លោកស្រី​វេជ្ជ​បណ្ឌិត ស៊ី​រិ​ន​ធីប ស្រ៊ី​ឌើ​ម​ម៉ា ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ Phyathai 3 នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ និយាយ​ថា​៖ «​មែនហើយ គឺ​អាច​ព្យាបាល​បាន ។ ប្រសិនបើ​លោក​អ្នក​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​រក​ឃើញ​ជំងឺមហារីក នៅ​ដំណាក់កាល​ដំបូង អ្នក​អាច​ព្យា​បាល​​ជំងឺមហារីក​បាន​។ តែបើ​ក្នុង​ដំណាក់កាល​យឺត​ពេល ឬ​ហៅ​ថា​ដំណាក់កាល​ចុង​ក្រោយ គឺ​មិន​អាច​នោះ​ទេ មាន​ន័យ​ថា ការ​ព្យាបាល​មិនមែន​ឲ្យ​ជា​សះស្បើយ​ឡើយ តែ​ជា​ការ​ព្យាបាល​សម្រាប់​តែ​ការ​ពន្យា​ពេល​តែ​ប៉ុណ្ណោះ​»​។

លោក ស្រី វេជ្ជបណ្ឌិត​បាន​និយាយ​បន្ថែម​ទៀត ប៉ុន្តែ​គួរ​សោកស្តាយ​ជំងឺមហារីក​ជា​ច្រើន​បាន​រក​ឃើញ​នៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​ទៅ​ហើយ​។ លោកស្រី​បានឱ្យ​ដឹង​ថា សម្រាប់​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺមហារីក គឺ​អាស្រ័យ​លើ​ទីកន្លែង ឬ​ទំហំ​នៃ​មហារីក​ថា តើ​មាន​​ទំហំ​ប៉ុណ្ណា? ហើយ​វា​ប៉ះពាល់​ដល់​សរីរាង្គ ឬ​ជាលិកា​ហើយ​ឬ​នៅ​។ ប្រសិនបើ​ជំងឺ​មហា​រីក​រីក​រាលដាល​នោះ សញ្ញា ឬ​រោគ​សញ្ញា​អាច​លេចឡើង​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ​។ ជំងឺ​នេះ​កម្រ​នឹង​បង្ហាញ​នូវ​សញ្ញា និង​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ៗ​ណាស់ ។ ព្រោះ​សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺមហារីក​ច្រើន​តែ​ឲ្យ​សញ្ញា​នៅ​ពេល​ដែល​ជំងឺ​មហា​រីក​បាន​លូតលាស់ ហើយ​វា​អាច​ចាប់ផ្តើម​រាលដាល​ទៅ​កន្លែង​ផ្សេង​។ ប្រសិនបើ​ជំងឺ​មហា​រីក​ស្ថិត​នៅ​ក្នុង​តំបន់​សំខាន់​ដូច​ជា​ខួរក្បាល សូ​ម្បី​តែ​ដុំ​សាច់​តូច​បំផុត​ក៏​អាច​បណ្តាល​ឱ្យ​មាន​រោគ​សញ្ញា​ដែរ​។

លោកស្រី​វេជ្ជបណ្ឌិត ស៊ី​រិ​ន​ធីប ស្រ៊ី​ឌើ​ម​ម៉ា ឯកទេស​ជំងឺមហារីក​នៃ​មន្ទីរពេទ្យ Phyathai 3 បាន​បញ្ជាក់​ថា​៖ «​ដូច​ខ្ញុំ​បាន​ជម្រាប​អ​ញ្ចឹ​ង​គឺថា សញ្ញា និង​រោគ​សញ្ញា​នៃ​ជំងឺមហារីក គឺ​កម្រ​នឹង​មាន​បង្ហាញ​ណាស់​សម្រាប់​ដំណាក់កាល​ដំបូង (early stage) ប៉ុន្តែ​ជួនកាល​មហា​រីក​ចាប់ផ្តើម​វិ​វត្ត និង​លូតលាស់​ធំធាត់​ទៅ​មុខ ទើប​មាន​បង្ហាញ​នូវ​សញ្ញា ឬ​រោគ​សញ្ញា​ខ្លះ​ៗ» ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ