ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារម្មណ៍​៣​នេះ​អាច​ធ្វើ​ឱ្យ​អ្នក​បាត់បង់​សុភមង្គល

5 ឆ្នាំ មុន

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អារម្មណ៍​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​សុភមង្គល​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? ១-អ្នក​មិន​គួរ​គិត​ច្រើន ហើយ​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្នា​ទេ ព្រោះ​ជំនឿ​ចិត្ត​នេះ​ពិតជា​សំខាន់​ណាស់​។ បើ​អ្នក​ចាប់ផ្តើម​មិន​មាន​ជំនឿ​ចិត្ត​លើ​គ្នា នោះ​សុភមង្គល​អ្នក​ក៏​បាត់បង់​តាម​នោះ​ដែរ…

ខាងក្រោម​នេះ នឹង​បង្ហាញ​អ្នក​ពី​អារម្មណ៍​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បាត់បង់​សុភមង្គល​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

១-អ្នក​មិន​គួរ​គិត​ច្រើន ហើយ​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្នា​ទេ ព្រោះ​ជំនឿ​ចិត្ត​នេះ​ពិតជា​សំខាន់​ណាស់​។ បើ​អ្នក​ចាប់ផ្តើម​មិន​មាន​ជំនឿ​ចិត្ត​លើ​គ្នា នោះ​សុភមង្គល​អ្នក​ក៏​បាត់បង់​តាម​នោះ​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​សង្ស័យ​នឹង​គ្នា​រហូត ។

២-ប្រសិនជា​អ្នក​តែងតែ​ចង់​គិត​បាន​ផលប្រយោជន៍​ពី​បុរស​ដែល​អ្នក​ស្រឡាញ់ នោះ​អ្នក​នឹង​មិន​អាច​មាន​សុភមង្គល​ឡើយ ព្រោះ​អ្នក​មិន​បាន​ស្រឡាញ់​គេ​ទេ ដោយ​អ្នក​គ្រាន់តែ​ចង់​គេង​យក​ប្រយោជន៍​ពី​គេ​ប៉ុណ្ណោះ​។ ដូចនេះ​បើ​អ្នក​សម្រេចចិត្ត​នៅ​ជាមួយ​គ្នា​ហើយ អ្នក​គួរតែ​កុំ​គិត​ពី​ផលប្រយោជន៍​ទាំងនោះ​ឲ្យសោះ ។

៣-នៅ​ពេល​ដែល​រស់នៅ​ជាមួយ​គ្នា អ្នក​មិន​គួរ​យក​សម្ពាធ​ការងារ​មក​ដាក់​លើ​ស្នេហា​អ្នក​ឡើយ ព្រោះ​អាច​បំផ្លាញ​សុភមង្គល​អ្នក​បាន ។ នៅ​ពេល​ដែល​អ្នក​យក​សម្ពាធ​ទាំងនោះ​មក​ពាក់ព័ន្ធ​នឹង​មនោសញ្ចេតនា​អ្នក​ទាំង​ពីរ នោះ​អ្នក​នឹង​មិន​អាច​សប្បាយ​ចិត្តបាន​ឡើយ ដោយ​មាន​តែ​រឿង​ឈ្លោះ​គ្នា​តែ​ប៉ុណ្ណោះ ។

ដូចនេះ​អារម្មណ៍​ទាំងឡាយ​ខាងលើ គួរតែ​កាត់​បន្ថយ ដើម្បី​ទទួល​បាន​សុភមង្គល​ពិតប្រាកដ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ