ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ម៉េច​បើ​តាម​ទាន់ «​ស្វាមី​កំពុង​មើល​រឿង​​»​? (18+)

5 ឆ្នាំ មុន

តើ​អ្នក​ចាប់​បាន​ប្តី​របស់​អ្នក​កំពុង​មើល​សិច ឬ​រក​គេហទំព័រ​សិច​ក្នុង​ប្រវត្តិ​រុករក​របស់​គាត់​ទេ? ក្នុង​នាម​ជា​ភរិយា រឿង​នេះ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ខុស​ៗ​គ្នា … ឆ្ងល់ ខឹង ឈឺ​ចាប់ ឬ​ធ្លាក់​ទឹកចិត្ត…

តើ​អ្នក​ចាប់​បាន​ប្តី​របស់​អ្នក​កំពុង​មើល​សិច ឬ​រក​គេហទំព័រ​សិច​ក្នុង​ប្រវត្តិ​រុករក​របស់​គាត់​ទេ? ក្នុង​នាម​ជា​ភរិយា រឿង​នេះ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ ខុស​ៗ​គ្នា … ឆ្ងល់ ខឹង ឈឺ​ចាប់ ឬ​ធ្លាក់​ទឹកចិត្ត ។ បន្ទាប់​ពី​អ្នក​ឈប់​បន្តិច និង​ត្រជាក់ចិត្ត សូម​ពិចារណា​ថា​ជម្រើស​ខាងក្រោម​អាច​មាន​ប្រយោជន៍​ចំពោះ​អ្នក និង​ស្វាមី​អ្នក​ដែល​កំពុង​មើល​រឿង​អាស​អាភាស ។

១. សួរ​សំណួរ ៖ ទី​មួយ​គឺ​និយាយ​ជាមួយ​គាត់​អំពី​វា ។ គាត់​អាច​ខ្មាស​អៀន​ដើម្បី​សារភាព​វា ប៉ុន្តែ​អ្នក​អាច​ដឹង​ពី​បញ្ហា​ស្នូល​ដែល​បណ្តាល​ឲ្យ​គាត់​សម្លឹង​មើល​សិច​តាំងពី​ដំបូង ។ គួរ​និយាយ​បើកចំហ ដើម្បី​ស្វែងរក​ដំណោះស្រាយ ។

២. កុំ​ខឹង ឬ​ផ្តន្ទាទោស ហើយ​ត្រូវ​មានចិត្ត​មេត្តា ៖ សូម​ចង​ចាំ​ថា អ្នក​ក៏​មាន​បញ្ហា និង​ភាព​ទន់ខ្សោយ​ផង​ដែរ ។ ពិចារណា​អំពី​របៀប​ដែល​អ្នក​ចង់​ឲ្យ​គាត់​ប្រព្រឹត្ដ​ចំពោះ​អ្នក ក្រោយ​ពី​អ្នក​បាន​ធ្វើ​ខុស ឬ​ពេល​អ្នក​ព្យាយាម​យកឈ្នះ​លើ​តំបន់​ដែល​ខ្សោយ ។

៣. ក្លាយជា​ផ្នែក​មួយ​នៃ​ដំណោះស្រាយ ៖ ប្រហែល​នេះ​ជា​ពេលវេលា​ដ៏​ល្អ​មួយ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​បញ្ហា​នានា​នា​ដោយ​បើកចំហ ។ សួរ​គាត់​អំពី​របៀប​ដែល​អ្នក​អាច​ជួយ​បាន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ