ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាកា​ឃោសនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ក្នុង​ខេត្តបាត់ដំបង

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យុទ្ធនាកា​ឃោសនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ រដ្ឋសភា​អាណត្តិ​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឡើង​ក្នុង​ក្រុង​បាត់ដំបង​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​គ្រប់​ទីកន្លែង ។ ដោយឡែក​ក្រុមការងារ​សង្កាត់​រតនៈ​ដែល​ដឹកនាំ​ដោយ​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​រតនៈ​បាន​បើក​ក្បួន​ដង្ហែ​ដែល​មាន​សមាជិក​ប្រមាណ​ជាង​៤០០​នាក់…

ខេត្តបាត់ដំបង ៖ យុទ្ធនាកា​ឃោសនាការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ រដ្ឋសភា​អាណត្តិ​ទី​៦ របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ឡើង​ក្នុង​ក្រុង​បាត់ដំបង​តាម​មូលដ្ឋាន​របស់​ក្រុមការងារ​គ្រប់​ទីកន្លែង ។

ដោយឡែក​ក្រុមការងារ​សង្កាត់​រតនៈ​ដែល​ដឹកនាំ​ដោយ​លោក ឯក សំ​អូន ប្រធាន​ក្រុមការងារ​សង្កាត់​រតនៈ​បាន​បើក​ក្បួន​ដង្ហែ​ដែល​មាន​សមាជិក​ប្រមាណ​ជាង​៤០០​នាក់ រៀបចំ​ហែ​ចេញពី​ទីស្នាក់ការ​គណបក្ស​សង្កាត់​រតនៈ​ឆ្ពោះទៅ​មាត់​ស្ទឹង​សង្កែ ងាក​មក​កាត់​តាម​រូបសំណាក​លោកតា​ដំបងគ្រញូង​ហួស​ទៅ​រង្វង់​មូល​ព្រាប ស ហើយ​ត្រឡប់​ទៅ​ស្ពានថ្ម​ចាស់​មុខ​សាលាខេត្ត​ប្រប​មាត់​ស្ទឹង​ចុះ​ទៅ​ក្រោម​រហូត​ដល់​ស្ពាន​សាលា​ឧត្ត​រះ ចុះ​តាម​ផ្លូវ​អាស្រម​ប៊ុត សា​វង្ស​ផ្លូវ​វាង​ក្រុង រួច​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ។

ក្នុង​នោះ​សកម្មភាព​ប្រមូលផ្តុំ​ឃោសនា​នៅ​នឹង​កន្លែង​ឃោសនា​ចល័ត​ចុះ​តាម​ក្រុម​បក្ស និង​ខ្នង​ផ្ទះ​បញ្ចាំងភាពយន្ត និង​ចាក់​មេក្រូ​តាម​ស្នាក់​ការ​បក្ស និង​មណ្ឌល​សកម្មភាព​បក្ស​ដោយ​មាន​អ្នកចូលរួម​សរុប​ប្រមាណ​៧៦,១៣៣​នាក់ ។

ដោយរាល់​សកម្មភាព​ក្បួន​ដង្ហែ​មាន​សមត្ថកិច្ច​ឃ្លាំមើល និង​ប៉ូលិស​ជួយ​រក្សា​សណ្តាប់ធ្នាប់​រក្សា​សន្តិសុខ ចៀសវាង​ការ​បង្ក​បញ្ហា​ដាក់​គ្នា​គ្រប់​ទីកន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ