ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពមានសភាពហើមរលួយ​ទៅហើយ សមត្ថកិច្ច​សម្រេចបូជា​ក្នុង​វត្ត​នេះ​

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សព​បុ​រ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​នៅ​ចំណុច​មុខ​វត្ត​សិរី​មង្គល ស្ថិត​នៅ​ក្នុងភូមិ​ឪម៉ាល់ ឃុំ​អំពិលទឹក ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា…

ខេត្តកំពង់ឆ្នាំង ៖ សព​បុ​រ​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹកទន្លេ​នៅ​ចំណុច​មុខ​វត្ត​សិរី​មង្គល ស្ថិត​នៅ​ក្នុងភូមិ​ឪម៉ាល់ ឃុំ​អំពិលទឹក ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ហេតុ​ការណ៍​នេះបង្ក​ឱ្យ​មាន​ការ​​ភ្ញាក់ផ្អើលកាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨​។

សមត្ថកិច្ច​នគរបាល​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ដូច​ខាងលើ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​អណ្ដែត​ទឹក​ពី​ខាងត្បូង​មក​ជើង ក៏​បាន​រាយ​ការ​ប្រាប់​សមត្ថកិច្ច ហើយ​ពេល​អណ្តែត​មក​ដល់​ចំណុច​មុខ​វត្ត ត្រូវ​សមត្ថកិច្ច​ក៏​បាន​ចាប់​អូស​យក​មក​ច្រាំង និង​លើក​ឡើងគោក ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យលើ​សព​ ឃើញ​សពមានសភាព​​ហើមរ​លូ​យ និង​មិនឃើញ​មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​នោះ​ឡើយ ។ ​ដោយ​ទទួលបញ្ជា​ពី​អធិការ​នគរបាល​ស្រុក ក៍​ដូច​ជា​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​លើកសព​បុរស​ខាងលើ​ទៅ​បូជា​នៅ​ក្នុង​វត្ត​សិរី​មង្គល​តែ​ម្ដង ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា សព​បុរស​ខាងលើ​មិន​មាន​សម្លៀក​បំពាក់​នោះ​ទេ មាន​កម្ពស់​ប្រហែល​ប្រមាណ​​១,៦០​ម៉ែត្រ និង​ស្លៀកខោ​លី​អូ​ពណ៌​ខ្មៅ ។

ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បើសិន​មាន​បាត់​សមាជិក​ក្នុង​គ្រួសារ​សូម​មក​ធ្វើការ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​នៅ​កន្លែង​កើតហេតុ ដើម្បី​ទទួលយក​អដ្ឋិធាតុ​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ