ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅមុននេះបន្តិច កម្មករសំណង់ម្នាក់ ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យភ្ញាក់ផ្អើលនៅចំណុចអគារ8ជាន់របស់ក្រុមហ៊ុនមួយ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ថ្ងៃទី២១ កក្កដា នេះ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើ ត្រូវបានស្គាល់ឈ្មោះអ៊ុក ម៉ាប់ អាយុ២៦ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅភូមិទួលប្រាសាទ ក្នុងសង្កាត់កើតហេតុ និងមានទីលំនៅក្នុងភូមិប្ញស្សីក្រាំង ឃុំព្រែកត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើតាមប្រភពពីក្រុមកម្មករដូចគ្នាប្រាប់ថា ដំបូងជនរងគ្រោះបានឡើងទៅលាបថ្នាំនៅជញ្ជាំងអគារជាន់ទី6 ។ ស្រាប់តែជាន់ប៉ះចំដំណខ្សែភ្លើងឆក់ បណ្តាលរងរបួសធ្ងន់តែម្តង ។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានគេយកទៅកប់ខ្សាច់ ដើម្បីជួយសង្គ្រោះបឋម និងគ្រោងបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យ ។
ចែករំលែកព័តមាននេះ