ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ថា​ស្ថានភាព​ឈឺ​ចុកចាប់​ធ្វើ​ឱ្យ​នាង​មិន​អាច​រួម​ភេទ​បាន

5 ឆ្នាំ មុន

នាង Shelby Hadden ដែល​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ដំបូង​នៅ​អាយុ​១៤​ឆ្នាំ បាន​និយាយ​ថា​ ការ​ត្អួ​ញ​ត្អែ​រ​របស់​នាង ត្រូវ​បាន​មើល​រំលង​ដោយ​គ្រូពេទ្យ​ជា​ច្រើន ។ អ្នក​ផលិត​ខ្សែភាពយន្ត​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​ការងារ​របស់​នាង​…

នាង Shelby Hadden ដែល​ចាប់ផ្តើម​មាន​រោគ​សញ្ញា​ដំបូង​នៅ​អាយុ​១៤​ឆ្នាំ បាន​និយាយ​ថា​ ការ​ត្អួ​ញ​ត្អែ​រ​របស់​នាង ត្រូវ​បាន​មើល​រំលង​ដោយ​គ្រូពេទ្យ​ជា​ច្រើន ។

អ្នក​ផលិត​ខ្សែភាពយន្ត​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​ការងារ​របស់​នាង​ គឺ​ឈ្វេងយល់​ពី​បញ្ហា​យេ​ន​​ឌ័​រ ​និង​អត្តសញ្ញាណ បាន​បើកចំហ​អំពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​របស់​នាង ជា​មួយ​នឹង​ស្ថានភាព​ឈឺ​អាង​ត្រគាក ដែល​បាន​រារាំង​នាង​ពី​ការ​រួម​ភេទ ។

នាង Hadden បាន​និយាយ​ថា នាង​បាន​ឈឺចាប់​យ៉ាង​ខ្លាំង​ជា​លើក​ដំបូង​នៅ​ពេល​ដែល​នាង​​ព្យាយាម​បញ្ចូល​សំឡី​អនាម័យ (tampon) ក្នុង​ទ្វារមាស ហើយ​ថា ​នាង​មិន​អាច​ប្រើ​វា​​បាន​ទេ រ​ហូត​ដល់​អាយុ​២១​ឆ្នាំ ។ នាង​ត្រូវ​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា ការ​កន្ត្រាក់​ដោយ​អ​ចេត​នា​​លើ​សាច់ដុំ​អាង​ត្រគាក ដែល​វា​បាន​រឹត​បន្តឹង​ទ្វារមាស បង្ក​ឲ្យ​មានការ​ឈឺចាប់ និង​បញ្ហា​​ជ្រៀតចូល​ក្នុង​ទ្វារមាស ហើយ​ធ្វើ​ឲ្យ​អសមត្ថភាព​ក្នុង​ការ​រួម​ភេទ ។

សម្រាប់​ភាគច្រើន​នៃ​វ័យ​ជំទង់​របស់​នាង Hadden នាង​បាន​អះអាង​ថា វេជ្ជបណ្ឌិត​បាន​ប្រាប់​នាង​ឲ្យ​សម្រាក ហើយ​មិត្តភក្តិ​បាន​ប្រាប់​នាង​ឲ្យ​ព្យាយាម​ផឹកស្រា​ដើម្បី​ជួយ​រឿង​នេះ ។

ជំនួស​ឲ្យ​ការ​ផ្តល់​ការ​គាំទ្រ និង​ការ​យល់​ដឹង នាង​និយាយ​ថា នាង​ត្រូវ​បាន​គេ​ផ្តល់​នូវ «​ដំបូន្មាន​អាក្រក់ និង​ការ​យល់ចិត្ត​តិចតួច ។ មិនតែប៉ុណ្ណោះ នាង​បាន​ជួប​ជាមួយនឹង​ការ​ខ្វះ​ការ​យល់​ដឹង​ពី​គ្រូពេទ្យ និង​មិត្តភក្តិ​» ។

នាង​Hadden​បាន​និយាយ​ថា «Vaginismus គឺជា​មូលហេតុ​ដែល​ខ្ញុំ​មិន​ដែល​មាន​ស្នេហា ឬ​ធ្លាក់ខ្លួន​ស្រលាញ់​នរណា​ម្នាក់ ឬ​ក៏​ធ្លាប់​រួម​ភេទ » (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ