ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​មិ​ញ​នេះ​ផ្លូវជាតិ​លេខ​៤​កាត់​ផ្តាច់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​នានា​ពី​ការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង…

ខេត្ត​ព្រះ​សីហ​នុ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដើម្បី​រិះរក​វិធី​ដោះស្រាយ​បញ្ហា​នានា​ពី​ការ​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ។

អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​ខេត្ត​ព្រះ​សីហ​នុ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​បងប្អូន​សាធារណៈជន​ទាំងអស់​ជ្រាប​ថា នៅ​ថ្ងៃនេះ​សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈ​ជា​បណ្តោះអាសន្ន ។ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​កាត់​ផ្តាច់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩០ ក្នុង​ខេត្តកំពង់ស្ពឺ និង​គីឡូម៉ែត្រ​លេខ​១១៥ (​ស្ពាន​ស្ទឹង​សំរោង​) ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ចំពោះ​បងប្អូន​ដែល​មាន​បំណង​អញ្ជើញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកោះកុង​សូម​មេត្តា​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤១(​ផ្លូវបំបែក​ថ្នល់ទទឹង​-​កំពត​) និង​ផ្លូវជាតិ​លេខ​៣​វិញ ។

ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​វត្តមាន​ក្នុង​ពេល​នេះ​ដែរ​លោក​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃត្រង់​ម្សិលមិញ​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង​នេះ​បាន​បើក​ឲ្យ​រថយន្ត​តូច​ឆ្លងកាត់​ម្តង​រួច​មក​ហើយ​ក្រោយ​ទឹក​ស្រក​ផុត​ពី​ផ្លូវ ។ ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​បន្ត​ទឹកបាន​ហក់​ឡើង​វិញ ចាប់តាំងពី​ម៉ោង​ជិត​៣​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃ​ទី​២០ កក្កដា​នេះ ដែល​អាជ្ញាធរ​បង្ខំចិត្ត​ឲ្យ​បិទ​ផ្អាក​ចរាចរណ៍​ឡើង​វិញ​ជា​បណ្តោះអាសន្ន​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ