ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋ​និង​ព្រះ​ស​ង្ឃជាង​២០​អង្គ​/​នាក់… ភ័យព្រលឹង​រត់ចេញពីខ្លួន​អស់​ហើយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាណូត​ដ​ទទឹង ​«​ពាម​ជីកង​-​កោះអណ្តែត​» ​មួយ​គ្រឿង ដែល​ផ្ទុក​ពលរដ្ឋ​ និង​ព្រះ​ស​ង្ឃ​ជាង​២០​អង្គ​/​នាក់ រួម​ទាំង​រថយន្ត​ចំនួន​២​គ្រឿង​និង​ម៉ូតូ​ផង ពេល​បើក​ចម្លង​មក​ដល់​កណ្ដាល​ទន្លេមេគង្គ​ ស្រាប់…

ខេត្តកំពង់ចាម ៖ កាណូត​ដ​ទទឹង ​«​ពាម​ជីកង​-​កោះអណ្តែត​» ​មួយ​គ្រឿង ដែល​ផ្ទុក​ពលរដ្ឋ​ និង​ព្រះ​ស​ង្ឃ​ជាង​២០​អង្គ​/​នាក់ រួម​ទាំង​រថយន្ត​ចំនួន​២​គ្រឿង​និង​ម៉ូតូ​ផង ពេល​បើក​ចម្លង​មក​ដល់​កណ្ដាល​ទន្លេមេគង្គ​ ស្រាប់ តែ​រលត់​ម៉ាស៊ីន ហើយ​រសាត់​តាម​ខ្សែទឹក​ហូរ​ទៅ​ទើរ​នៅ​កន្ទុយ​កោះ​កណ្តាលទន្លេ ។ ហេតុការណ៍​នេះ កើត ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា​កន្លង​ទៅ ហើយ​ត្រូវ​បាន​លោក គួ​ច ចំរើន អភិបាលខេត្ត ឲ្យ​យក​កា ណូត​ផ្សេង​ទៅ​ជួយ​ចម្លង ។

អ្នកស្រី អ៊ា​ន សា​រ៉ា​ន អាយុ​៤០​ឆ្នាំ តំណាង​ឲ្យ​ម្ចាស់​កាណូត​ដ​ទទឹង​ខាងលើ បាន​ឲ្យ​ដឹង​ថា គាត់​មាន​កាណូត​២​គ្រឿង ​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ​ទៅ​វិញ​ទៅ​មក ហើយ​កន្លង​មក​ ក៏​មិន​ដែល​ជួប​ហេតុការណ៍​អ្វី​គួរ​ឲ្យ​កត់ សម្គាល់​ដែរ គ្រាន់តែ​កាណូត​ខូច​បន្តិចបន្តួច​ប៉ុណ្ណោះ ។

អ្នកស្រី​បន្ត​ថា នា​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា កាណូត​របស់​គាត់​មួយ​គ្រឿង​ បើក​ឆ្លង​ពី​ត្រើយ​ពាមជីកង​ទៅ​ដល់​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ស្រាប់តែ​ខូច​ម៉ាស៊ីន​នៅ​ទីនោះ ក៏​ឲ្យ​កម្មករ​ឡើង​ជិះ​កាណូត​ទី​២​ដឹក​អ្នក ដំណើរ​ត្រឡប់​មក​ត្រើយ​ពាមជីកង​វិញ ។ លុះ​នៅ​វេលា​ម៉ោង​៤ ​និង​៣០​នាទី​រសៀល​ថ្ងៃដដែល ពេល​កាណូត​ដឹក​អ្នកដំណើរ​ឆ្លង​ទៅ​ត្រើយកោះអណ្តែត​ដល់​កណ្តាលទន្លេ​មេគង្គ ស្រាប់តែ​រលត់​ម៉ាស៊ីន​ហើយ​កាណូត​បាន​រសាត់​ទៅ​តាម​ខ្សែទឹក​ហូរ ។

ពេល​នោះ គាត់​បាន​ទូរស័ព្ទ​ប្រាប់​អ្នកបើកកាណូត​ឲ្យ​ចូល​អែប​ច្រាំង​នៅ​កន្ទុយ​កោះ ដែលមាន​ចម្ងាយ​ប្រមាណ​ជិត​២​គីឡូម៉ែត្រ​ពី​ត្រើយពាមជីកង ។ បន្ទាប់​មក​ក៏​បាន​ឲ្យ​ប្តី​ទៅ​តាម​រក​ទូក​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ចេញ​មក​ជួយ​អូស​តែ​មិន​អាច​អូស​កើត​ដោយសារ​តែ​មាន​ទំហំ​តូច​ជាង​កាណូត​ដ ហើយ​កាណូត​២​គ្រឿង​ដែល​ចត​នៅ​ច្រាំង​ទន្លេមេគង្គ​នៅ​ពាមជីកង​របស់​ថៅកែ​ម្នាក់​ទៀត ក៏​រក​អ្នកបើកបរ​មិន​បាន​ទៀត ។

ទោះជា​យ៉ាងណា ក្រោម​ការ​ជួយ​ជ្រោ​មជ្រែង​របស់​លោក​អភិបាលខេត្ត អភិបាលស្រុក​កងមាស លោក​អធិការ​នគរបាល​ស្រុក​បាន​ជួយ​ខ្នះខ្នែង​រកបាន​កាណូត​១​គ្រឿង​ពី​ភូមិ​ថ្មី ដែល​មាន​ទំហំ​ធំ​មក​អូស​កាណូត​របស់​គាត់​មក​ដល់​ច្រាំងទន្លេ​ពាមជីកង​វិញ​នៅ​វេលា​យប់​ទៅ​ហើយ និង​បាន​សាង​មនុស្ស​និង​រថយន្ត​ឆ្លង​ទាំង​យប់​ដើម្បី​បន្តដំណើរ​ទៅ​កោះអណ្តែត ។

តំណាង​ម្ចាស់​កាណូត​ដ​ទទឹង​បញ្ជាក់​ថា ក្នុង​នាម​គាត់​ជា​ម្ចាស់​កាណូត សូម​ថ្លែងអំណរគុណ​ដ៏ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត ដែល​បាន​ជួយអន្តរាគមន៍​រក​កាណូត​ផ្សេង​មក​ដឹក​អ្នកដំណើរនៅ​លើ​កាណូត​ជាប់​គាំង​នៅ​កន្ទុយ​កោះ ដោយសារតែ​បញ្ហា​រលត់​ម៉ាស៊ីន​កាណូត​នេះ ៕

អត្ថបទសរសេរ ដោយ