ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លា.ប់ ក្រោយ​ពី​បាន​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​បុរស​ជា​ប្តី​បាន​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល ក្រោយ​ជួប​ហេតុ​ការ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​កែង​ផ្លូវបំបែក​ដាក់​ដាំ លើ​បណ្តោយ​ផ្លូវ​លេខ​៧៦…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ជនជាតិ​ព្នង​ម្នាក់​បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​បុរស​ជា​ប្តី​បាន​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល ក្រោយ​ជួប​ហេតុ​ការ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ចំណុច​កែង​ផ្លូវបំបែក​ដាក់​ដាំ លើ​បណ្តោយ​ផ្លូវ​លេខ​៧៦ ខណៈ​កំពុង​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ ស្ថិត​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ។

លោក កាន់ ពេញ អធិការ​នគរបាល​ក្រុង​សែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​ម៉ូតូ​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ដោយ​អ្នក​បើករថយន្ត​ឈ្មោះ មាន សុខ​សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែ រស់​ភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី រថយន្ត ស្លាក​លេខ​ភ្នំពេញ ២AC- ៧៧២៦ (​អ្នក​បើករថយន្ត​រត់គេច​ខ្លួន​បាត់​) ។

អ្នក​បើក​ម៉ូតូ​ឈ្មោះ ប្រុង ផើ​ល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ព្នង រស់នៅ​ភូមិ​ពូ​ទ្រូ ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី ជិះ​ម៉ូតូ​ម៉ាក​ស៊ី​រូស គ្មាន​ផ្លា​ក​លេខ​រង​របួស​ធ្ង​ង់​បាក់ជើង​ខាងស្ដាំ​ចំនួន​០២​កំណាត់ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ ញើ​ច ឃ្វើ​ច ជា​ប្រពន្ធ អាយុ​៣៦​ឆ្នាំ ត្រូវជា​ប្រពន្ធ បាន​រង​របួសធ្ងន់ ពេល​ប​ញ្ចូ​ន​មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី​បាន​ស្លាប់​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ។

ចំណែក​សព​បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​សម្រាក ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ឯ​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការ ក្រុង​សែន​មនោ​រម្យ​រង់ចាំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ