ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺមហារីក​ណាខ្លះ​កំពុង​វាយប្រហារ​បុរស និង​ស្ត្រី​កម្ពុជា?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ជំងឺមហារីក​ឲ្យ​ដឹង​ថា ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​​ផ្សេង​ទៀត​ដែល​សម្លាប់​ប្រជាជន​ខ្មែរ និង​ប្រជាជន​លើ​ពិភពលោក​ច្រើន​ជាងគេ​បំផុត​នោះ គឺ​ជំងឺ មហារីក ។ បុរស​និង​ស្ត្រី​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​នេះ​គួរ​អោយ​ព្រួយបារម្ភ​។ លោក​វេជ្ជបណ្ឌិត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ជំងឺមហារីក​ឲ្យ​ដឹង​ថា ជំងឺ​មួយ​ក្នុង​ចំណោម​ជំងឺ​កាច​សាហាវ​​ផ្សេង​ទៀត​ដែល​សម្លាប់​ប្រជាជន​ខ្មែរ និង​ប្រជាជន​លើ​ពិភពលោក​ច្រើន​ជាងគេ​បំផុត​នោះ គឺ​ជំងឺ មហារីក ។ បុរស​និង​ស្ត្រី​កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​ជំងឺ​នេះ​គួរ​អោយ​ព្រួយបារម្ភ​។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែង​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា ចាប់តាំងពី​ឆ្នាំ​២០១០ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ជំងឺមហារីក​ជា​ឃាតករ​លេខ ១ ដែល​ឆក់​​យក​ជីវិត​មនុស្ស​ច្រើន​បំផុត ។ នៅ​កម្ពុជា ជំងឺមហារីក​ចំនួន ៥ (Top 5) ដែល​កើត​ញឹក​ញាប់​ជាងគេ​បំផុត​លើ​ស្ត្រី​កម្ពុជា គឺ ៖

​១ – មហារីក​មាត់ស្បូន

២ – មហារីក​សុដន់

៣ – មហារីក​ក្រពះ​ពោះវៀន

៤ – មហារីក​សួត

៥ – មហារីក​ថ្លើម ។

រីឯ​ជំងឺមហារីក​ចំនួន ៥ ដែល​កើត​ញឹកញាប់​ជាងគេ​បំផុត​លើ​បុរស​ខ្មែរ និង​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ស្ងៀមស្ងាត់​បំផុត​នោ​គឺ មាន​៖

​១ – មហារីក​ថ្លើម

២ – មហារីក​សួត

៣ – មហារីក​ក្រពះ

៤ – មហារីក​ពោះវៀនធំ

៥ – មហារីក​កូនកណ្ដុរ ។

លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​កកើត​នៃ​ជំងឺ​នេះ គឺ​បង្ក​ឡើង​ដោយសារ​មូលហេតុ​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ការ​ប្រើប្រាស់​ថ្នាំជក់ សេព​គ្រឿង​ស្រវឹង និង​ការ​បរិភោគ​អាហារ​មិន​មាន​អនាម័យ​ជាដើម​។

វេជ្ជបណ្ឌិត សុ​រ៉ា​ផ​ន ស៊ី​រី​វ៉ា​ត (Doctor Suraporn Siriwat)​ប្រធាន​មន្ទីរពេទ្យ Phyathai 3 , មាន​ប្រសាសន៍​ឲ្យ​សម្រាប់​មន្ទីរពេទ្យ Phyathai Hospital Group ដែល​មាន ៣ សាខា គឺ​ទទួល​បាន​អ្នកជំងឺ​ពី​កម្ពុជា​ប្រមាណ​ជាង ៥២ ០០០ នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​អ្នកជំងឺ​កម្ពុជា​ខ្លះ​ដែល​មក​មន្ទីរពេទ្យ​របស់​លោក គឺ​មាន​បញ្ហា​មហារីក​ក្រពះ និង​ពោះវៀន​ជា​ចម្បង បន្ទាប់​មក​គឺ​មានការ​មក​ពិនិត្យ​សុខភាព​ប្រចាំឆ្នាំ​ជា​ធម្មតា និង​ប្រមាណ ១៦០០០ នាក់​ផ្សេង​ទៀត គឺ​អ្នកជំងឺ​មក​ខ្មែរ​ដែល​មក​ព្យាបាល​ជំងឺ​បេះដូង ។

វេជ្ជបណ្ឌិត សុ​រ៉ា​ផ​ន ស៊ី​រី​វ៉ា​ត មាន​ប្រសាសន៍​បន្ថែម​ថា​៖ «​សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​កម្ពុជា គឺ​មន្ទីរពេទ្យ​យើង​ព្យាបាល​ភាគច្រើន​លើ​ជំងឺមហារីក​ក្រពះ និង​ពោះវៀន (Gastrointestinal cancer) ដែល​មាន​តាំងពី​ដំណាក់កាល​ដំបូង​ៗ និង​ដំណាក់​ចុង​ក្រោយ​ផង​ដែរ » ៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ