ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មង្គល​ភ្ញាក់ផ្អើល​ជា​អ្វី​ទៅ?

5 ឆ្នាំ មុន

មង្គល​ភ្ញាក់ផ្អើល​គឺជា​សន្ធឹក​សំឡេង​មកពី​ទី​ឆ្ងាយ​ចេញពី​មនុស្ស​ម្នាក់​បន្ត​ទៅ​មនុស្ស​ម្នាក់ គ្មាន​ប្រភព​ច្បាស់​ច្បាស់លាស់ ឧទាហរណ៍ៈ បានឮ​មក​ថា មាន​គ្រូ​ទេព​ចេះ​មើលជំងឺ ចេះ​ប្រោះ​មនុស្ស​ស្លាប់​ឱ្យ​រស់​ឡើង​វិញ ហើយ​រឿង​នេះ​ក៏​ល្បី​ខ្ទរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​រហូត​ល្បី​ពេញ​មួយ​នគរ​។ ប៉ុន្តែ​ទីបំផុត​រក​ប្រភព​មិនឃើញ រក​អ្នក​ផ្តើម​រឿង​មិន​បាន…

មង្គល​ភ្ញាក់ផ្អើល​គឺជា​សន្ធឹក​សំឡេង​មកពី​ទី​ឆ្ងាយ​ចេញពី​មនុស្ស​ម្នាក់​បន្ត​ទៅ​មនុស្ស​ម្នាក់ គ្មាន​ប្រភព​ច្បាស់​ច្បាស់លាស់ ឧទាហរណ៍ៈ បានឮ​មក​ថា មាន​គ្រូ​ទេព​ចេះ​មើលជំងឺ ចេះ​ប្រោះ​មនុស្ស​ស្លាប់​ឱ្យ​រស់​ឡើង​វិញ ហើយ​រឿង​នេះ​ក៏​ល្បី​ខ្ទរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​រហូត​ល្បី​ពេញ​មួយ​នគរ​។ ប៉ុន្តែ​ទីបំផុត​រក​ប្រភព​មិនឃើញ រក​អ្នក​ផ្តើម​រឿង​មិន​បាន គឺ​ចេះ​តែ​ល្បី​ត​ៗ​គ្នា​…​ប៉ុណ្ណេះ​ជាដើម​ហៅ​ថា មង្គល​ភ្ញាក់ផ្អើល​ ។

នៅ​ក្នុង​មង្គល​ជាតក ព្រះ​បរម​សាស្តា​ទ្រង់​ត្រាស់​ថា មង្គល​ទាំងឡាយ​ក្តី ឧត្បាត​ទាំងឡាយ​ក្តី សុបិន​ទាំងឡាយ​ក្តី លក្ខណៈ​ទាំងឡាយ​ក្តី ជោគ​អាក្រក់​ក្តី ជោគ​ល្អ​ក្តី ដែល​បុគ្គល​ណា​បាន​ផ្តាច់បង់​ហើយ បុគ្គល នោះ​ឈ្មោះ​ថា​ជា​អ្នក​កន្លង​ផុត​នូវ​ទោស​នៃ​មង្គល​ភ្ញាក់ផ្អើល ជា​អ្នក​គ្រប​សង្កត់​នូវ​យុគ​ក្កិលេស​គឺ ក្រោធ​១ ការ​ចងគំនុំ​១ ការ​រមិលគុណ​គេ​១ និង​ការ​វាយឫក​១ ទាំង​៤​នេះ​ហៅ​ថា យុគ​ក្កិលេស ។

ដោយ​សេចក្តី​ថា បុគ្គល​ណា​ធ្វើ​កិច្ចការ​អ្វី​ៗ​ប្រកបដោយ​បញ្ញា យក​បញ្ញា​ជា​ធំ​មក​ពិចារណា​គ្រប់​កិច្ចការ គ្រប់​រឿងហេតុ គឺ​តាំងចិត្ត​ឱ្យ​ស៊ប់​ល្អ មិន​ចេះ​តែ​ជឿ​ផ្តេសផ្តាស​ឡើយ បុគ្គល​នោះ​ឈ្មោះ​ថា ជា​អ្នក​កន្លង​ផុត​នូវ ទោស​នៃ​មង្គល​ភ្ញាក់ផ្អើល ។