ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​អើយ​លោកយាយលាចាកលោកទាំង​បែប​នេះ​ពេល​មេឃ​កំពុង​ភ្លៀង

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក លើ​ផ្លូវ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល…

ខេត្តកំពត ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹក លើ​ផ្លូវ​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត ។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នៅះ ក​ម្លាំ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពត បាន​ចុះ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​ឃើញ​ថា ពិតជា​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ស្លាប់​ក្នុង​ទឹក​មែន ។ សាកសព​មានឈ្មោះ ម៉ែ​ន សន ភេទ​ស្រី អាយុ​៥៩​ឆ្នាំ សព្វថ្ងៃ​នៅ​រស់នៅ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​អ្នក​ដើរ​សុំទាន​នៅ​ផ្សារ​កំពត ។

បន្ទាប់​មក​សមត្ត​កិច្ច​បាន​បង្កើត​គណៈកម្មការ​ចុះ​ពិនិត្យ មាន​ការិយាល័យ​បច្ចេកទេស បាន​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់​.​គ​ដួល​ឈ្លក់ទឹក​ស្លាប់​ដេក​ផ្កាប់មុខ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ដែល​មាន​ទឹកភ្លៀង​កម្ពស់​ប្រមាណ​៤​តឹក ។ ក្រោយ​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ដឹក​សក​សព​យក​ទៅ​វត្ត​កំពង់បាយ​នៅ​ក្បែរ​នោះ រង់ចាំ​កូនចៅ​មក​ទទួល​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ