ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ប្រមាណ​១០០​គ្រឿង​កកស្ទះ​អស់​ជា​ច្រើន​ម៉ោង(មានវីដេអូ)

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រមាណ​១០០​គ្រឿង​បាន​កកស្ទះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោត​អូរ​ងើយ ក្នុងភូមិ​អណ្តូង​ក្រឡឹង…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រថយន្ត​ប្រមាណ​១០០​គ្រឿង​បាន​កកស្ទះ​អស់​រយៈពេល​ជា​ច្រើន​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦ ត្រង់​ចំណុច​ផ្លូវ​ចុះ​ចំណោត​អូរ​ងើយ ក្នុងភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ក្រោយ​សមត្ថកិច្ច​បាន​ព្យាយាម​ស្ទួ​ច​រថយន្ត​ធុន​យក្ស​មួយ​គ្រឿង​ដែល​បាន​ក្រឡាប់​ធ្លាក់​ផ្លូវ​តាំងពី​យប់​ថ្ងៃ​ទី​១៥ មក ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​វេ​អង​ពាក់​ស្លាក​លេខ​វៀតណាម បាន​ដឹក​ក្រដាសកាតុង​ពី​ស្រុក​អូ​រយ៉ា​ដា ខេត្តរតនគិរី លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រប​ពេល​មាន​ភ្លៀង​ធ្លាក់​គួប​ផ្សំ​ផ្លូវ​ចុះ​ចំណោត​ខ្លាំង ហើយ​អ្នកបើកបរ​មិន​ស្គាល់​ស្ថានភាព​ផ្លូវ​ផង​នោះ​ក៏​ជ្រុល​ច​ង្កូ​ច​ធ្លាក់​ទៅ​ខាងឆ្វេង​ដៃ​ជា​ច្រើន​ត្រឡប់ ។

ទោះជា​យ៉ាងណា​ហេតុការណ៍​ខាងលើ​នេះ​សមត្ថកិច្ច​អះអាង​ថា ពុំ​មាន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ក្រៅពី​ខូចខាត​រថយន្ត និង​ទំនិញ ។ គិត​ត្រឹម​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ ការ​កកស្ទះ​នៅ​ចំណុច​កើតហេតុ​ត្រូវ​បាន​នគរបាល​ស្រុក​អូរ​រាំង​ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក ប៊ូ ប៊ុ​ន​ឈា​ត ជា​អធិការ​នគរបាល​ចុះ​ជួយ​សម្រួល​ចរាចរណ៍​ដល់​អ្នកដំណើរ​បានជា​ប្រក្រតី ។

លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តមណ្ឌលគិរី ជា​ពិសេស​អ្នកទេសចរ​ដែល​មក​កម្សាន្ត​នៅ​ខេត្ត​សូម​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​នៅ​តំបន់​នេះ​ផ្លូវ​មាន​ស្ថានភាព​ឡើង​ចុះ​ភ្នំ​រាប់​មិន​អស់​នៅ​តាម​សងខាង​ផ្លូវ​មាន​ដើមឈើ​ដុះ​បិទ​បាំង​គ្រប់​ផ្លូវកែង ហើយ​ជាង​នេះ​ទៅ​ទៀត​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ថែម​ទាំង​ចុះ​អ័ព្ទ​ទាំងថ្ងៃទាំងយប់​មិន​អាច​មើលឃើញ​ឧបសគ្គ​នៅ​ខាង​មុខ​ដែល​អាច​បង្ក​ជា​គ្រោះថ្នាក់​បាន​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ