ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេសាភិបាល​ធនាគារជាតិ អះអាង​ថា សេដ្ឋកិច្ច​កម្ពុជានឹង​បន្ដ​មាន​កំណើន​រឹង​មាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ថា នៅ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ជាង​៧% ហើយនឹង​បន្ត​មាន​កំណើន​រឹង​មាំ​រយៈពេល​វែង​ខាង​មុខ​ទៀត ។ លោក ជា ចាន់​តូ…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ថ្លែង​ថា នៅ​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ជាង​៧% ហើយនឹង​បន្ត​មាន​កំណើន​រឹង​មាំ​រយៈពេល​វែង​ខាង​មុខ​ទៀត ។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Vassili PROKOPENKO សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ទីផ្សារ​មូលធន និង​រូបិយ​វត្ថុ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) នៅ​ថ្ងៃ​ទី​១៦ កក្កដា ឆ្នាំ​២០១៨​កន្លង​មក ។ លោក​ទេសាភិបាល​ថ្លែង​ថា ៖« សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​មកនេះ សម្រេច​បាន​កំណើន​ជាង​៧% ហើយ​នៅ​ពេល​ខាង​មុខ​នោះ កម្ពុជា​ក៏​នៅ​តែ​ទទួល​បាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៧%​ដដែល ដោយសារ​កម្លាំង​ច​លករ​សំខាន់​ជួយ​ជំរុញ​វិស័យ​នេះ ដូច​ជា វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​ភាព​ប្រសើរ​ឡើង​វិញ​ជា​សន្សឹម​ៗ ហើយ​វិស័យ​កសិកម្ម​ក៏​មាន​ភាព​រីក​ចម្រើន​ដែរ » ។ លោក​បន្ត​ថា ៖« អតិផរណា​បន្ត​មាន​កម្រិត​ទាប​សមរម្យ ។ រីឯ​កត្តា​ចម្បង​នៃ​កំណើន​អតិផរណា គឺ​ការ​បន្ត​កើន​ថ្លៃ​លើ​ម្ហូបអាហារ ដែល​ឆ្លុះ​បញ្ចាំង​កំណើន​តម្រូវការ​ប្រើប្រាស់ គួប​ផ្សំ​នឹង​កំណើន​ថ្លៃ​ទំនិញ និង​សេវា​ពាក់ព័ន្ធ និង​ប្រេងឥន្ធនៈ ដែល​បណ្តាល​មក​ពី​ការ​កាត់​បន្ថយ​បរិមាណ​ផ្គត់ផ្គង់​របស់​ប្រទេស​នាំ​ចេញ​មួយ​ចំនួន​» ។ លោក​បន្ត​ថា ៖« ប្រព័ន្ធ​ធនាគារ​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង និង​កំពុង​ក្លាយជា​ស្ថាប័ន​មួយ​ប្រកបដោយ​ការ​គោរព និង​ជឿជាក់​ពី​សំណាក់​អតិថិជន តាម​រយៈ​ការ​រក្សា​សុវត្ថិភាព ការ​គ្រប់គ្រង​ទីផ្សារ​ប្តូរ​ប្រាក់ និង​ទុនបម្រុង​អន្តរជាតិ » ។

លោក​ទេសាភិបាល​បាន​បន្ត​ទៀត​ថា វិស័យ​ធនាគារ​នៅ​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ គឺ​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ការ​រីក​ចម្រើន​នេះ ត្រូវ​ទាមទារ​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ និង​អាជ្ញាធរ​លើ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្លាយជា​ស្ថាប័ន​មួយ​ប្រកបដោយ​ការ​គោរព និង​មាន​ភាព​ជឿជាក់​ពី​សាធារណជន លើ​សមត្ថភាព​របស់​ខ្លួន តាម​រយៈ​ការ​អនុវត្ត​គោលនយោបាយ​ហិរញ្ញវត្ថុ ការ​រក្សា​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ និង​ហិរញ្ញវត្ថុ ការ​គ្រប់គ្រង​ទីផ្សារ​ប្តូរ​ប្រាក់ ទុនបម្រុង​អន្តរជាតិ ការ​គ្រប់គ្រង​ប្រព័ន្ធ​ទូទាត់ ការ​បោះពុម្ពផ្សាយ​រូបិយ​វត្ថុ​ជាតិ ការ​ផ្តល់​សេវា​ជូន​រាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ផង​ដែរ ។ ជា​ការ​ឆ្លើយ​តប លោក Vassili PROKOPENKO សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ទីផ្សារ​មូលធន និង​រូបិយ​វត្ថុ​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ថ្លែង​នូវ​ការ​អបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​បាន​នូវ​កំណើន​ដ៏​ល្អ និង​ជា​កំណើន​ខ្ពស់​នៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោកដែល​កម្ពុជា​គួរតែ​មាន​មោទនភាព​ខ្លាំង ខណៈ​សេដ្ឋកិច្ច​កម្ពុជា​បាន​ងើប​ឡើងជា​បន្តបន្ទាប់ ។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​កំណើន​រឹង​មាំ ដោយសារ​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច នៅ​តែ​មាន​ភាពល្អ​ប្រសើរ ហើយ​សេដ្ឋកិច្ច​កម្ពុជា​បាន​និង​កំពុង​ធ្វើ​ពិ​ពិ​ធិ​កម្ម​ការ​នាំ​ចេញ​កាន់តែ​ច្រើន ដែល​បាន​បង្កើត និង​ផ្តល់​តម្លៃបន្ថែម​កាន់តែ​ច្រើន​ក្នុង​សេដ្ឋកិច្ច​របស់​ជាតិ ។
លោក​បន្ត​ថា ៖« ការ​រីក​ចម្រើន​វិស័យ​ឧស្សាហកម្ម និង​ការ​ទាញ​យក​មក​ប្រើប្រាស់​បាន​នូវ​ធនធានធម្មជាតិ នឹង​ជា​កម្លាំង​សេដ្ឋកិច្ច​ថ្មី​មួយ ដើម្បី​ជួយ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ