ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​បាន​សម្រេច​ហើយ រត់​ដល់​ផ្លូវ​ទាល់​ម្ចាស់​ដេញចាប់​បាន​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​មិន​ស្គាល់​ភូមិសាស្ត្រ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ហើយ ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ផ្លូវ​ទាល់​ទៅ​មុខ​លែង​រួច អស់ជម្រើស​ផ្តួល​ម៉ូតូ ចុះ​រត់​ចាប់​បាន​ម្នាក់ គេចខ្លួន​បាត់​ម្នាក់ កាលពី​វេលា​ម៉ោង​៥…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​មិន​ស្គាល់​ភូមិសាស្ត្រ ក្រោយ​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប បាន​សម្រេច​ហើយ ម្ចាស់​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ផ្លូវ​ទាល់​ទៅ​មុខ​លែង​រួច អស់ជម្រើស​ផ្តួល​ម៉ូតូ ចុះ​រត់​ចាប់​បាន​ម្នាក់ គេចខ្លួន​បាត់​ម្នាក់ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​។

ជនសង្ស័យ​ម្នាក់​ចាប់ខ្លួន​បាន ឈ្មោះ ញ៉ែ​ម បុរី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុក​កំណើត​នៅ​ភូមិ​អង្ក្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពុងស្ពឺ រីឯ​បក្ខពួក​ម្នាក់​ទៀត រត់គេច​ខ្លួន​បាត់​។ ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ធ្វើ​សកម្មភាព ម៉ាក Duke ពណ៌​ខ្មៅ​-​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FL-1777​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ រិ​ទ្ធ ចាន់​ណា​រី ភេទ​ស្រី អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្តី​ឈ្មោះ ឃុ​ត បូ​រ៉ា​វី អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មានស្រុក​កំណើត​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ​។

ដោយឡែក​កាបូប​ដែល​ជនសង្ស័យ​ឆក់​បាន ពណ៌​ក្រហម មាន​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង និង​លុយ​មួយ​ចំនួន​ទៀត​។ តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បាន​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ​រោងចក្រ បំណង​ទៅ​ផ្សារ​សិន​មុន​ចូល​ផ្ទះ ដោយ​ជិះ​តាម​ផ្លូវជាតិ លេខ​៣ ពី​ត្បូង​ទៅ​ជើង លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ ជិះ​ម៉ូតូ Duke មាន​គ្នា​២​នាក់ តាម​ពីក្រោយ​ដល់​ទន្ទឹម​ឆក់​យក​កាបូប​ពី​ដៃ​ប្រពន្ធ​បាន​សម្រេច​ហើយ ព្យាយាម​បើក​ម៉ូតូ​រត់គេច​សសៀរ តាម​របង​បន្ទាយ​បញ្ជាការដ្ឋាន សំដៅ​ឡើង​ឆ្ពោះទៅ​ខាង ផ្លូវជាតិ​លេខ​៤​។

ក៏​ប៉ុន្តែ ផ្លូវលំ​ខាងក្រោយ តំបន់​នោះ​ស្មុគស្មាញ កាច់​កុង បត់បែន​ច្រើន ធ្វើ​ឲ្យ​ជនសង្ស័យ ដែល​មិន​ស្គាល់​ភូមិសាស្ត្រ បើករ​ត់ទៅ​ដល់​ផ្លូវ​ទាល់​ទៅ​មុខ​លែង​រួច​។ ជម្រើស​ចុង​ក្រោយ មាន​តែ​ផ្តួល​ម៉ូតូ​ចុះ​រត់ តែ​ត្រូវ​បាន​ជន​រង​គ្រោះ ជំនាញ​ខាង​បើក​ម៉ូតូ​ដែរ តាម​ទាន់​ស្រែក​ផ្អើល​ពលរដ្ឋ ដេញចាប់​បាន ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅ​ទៅ​ដល់​ភ្លាម ចាប់​បាន​ម្នាក់​រត់គេច​ខ្លួន​បាត់​ម្នាក់​។ ក្រោយ​ពី​ចាប់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ រួម​ជាមួយ​ម៉ូតូ​មួយ​គ្រឿង សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​។ ចំណែក​សម្ភារ កាបូប​ដែល​ជនសង្ស័យ​ឆក់​បាន​នោះ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ