ខេត្តស្ទឹងត្រែង៖ ដោយមានភ្លៀងធ្លាក់ឥតឈប់ឈរនាដើមខែកក្កដានេះ រយៈពេលជាង១សប្តាហ៍ជាប់ គ្នានេះទឹកទន្លេមេគង្គនៅខេត្តស្ទឹងត្រែងបានហក់ឡើងយ៉ាងឆាប់រហ័ស ។
តាមការឱ្យដឹងពីមន្ត្រីធនធានទឹក និងឧតុនិយមខេត្តនៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះថា ទឹកទន្លេមេគង្គ និងបន្តកើនឡើងទៀត បើភ្លៀងនៅបន្តធ្លាក់ឥតឈប់ ។ ហើយស្ថានភាពទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រខេត្តស្ទឹងត្រែង (កម្រិតកម្ពស់ឱ្យ ប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ) ដោយឡែកនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេមេគង្គបាន ហក់ឡើងរហូតដល់៨ម៉ែត្រ ដោយមន្ត្រីដដែលបានបញ្ជាក់ថា ក្នុង១យប់ទឹកទន្លេឡើងជាង១តឹក ហើយ ទន្លេមេគង្គ ខេត្តស្ទឹងត្រែងមានកម្រិតមធ្យម មុនពេលខែកក្កដា ទឹកនៅក្នុងកម្រិត២ម៉ែត្រជាងប៉ុណ្ណោះ ។ នេះជាកត់សម្គាល់ផងដែរ ព្រោះទឹកទន្លេមេគង្គនៅឆ្នាំនេះបានហក់ឡើងលឿងជាងឆ្នាំ២០១៧ បើគិតនៅចុងខែកក្កដា ឆ្នាំ២០១៧ គឺនៅថ្ងៃទី២៧ កើនឡើងដល់កម្ពស់១០,២៩ម៉ែត្រ(កម្រិតកម្ពស់ ឱ្យប្រុងប្រយ័ត្ន១០,៧០ម៉ែត្រ) ។
ចំពោះកម្រិតទឹកនៅតាមស្ថានីយនីមួយៗដែលត្រូវប្រកាសអាសន្នមានកម្រិតទឹកទន្លេ មេគង្គខ្ពស់បំផុតដែលត្រូវប្រកាសអាសន្ន១០.៧០ម៉ែត្រ កម្ពស់ទឹកទន្លេសេសានត្រូវប្រកាសអាសន្ន ១០.៥០ម៉ែត្រ និងកម្ពស់ទឹកទន្លេសេកុងត្រូវប្រកាសអាសន្ន ១៤.៥០ម៉ែត្រ ខេត្តស្ទឹងត្រែងមានមានលេខរាងស្ថានីយចលសាស្ត្រចំនួន៤កន្លែង សម្រាប់វាស់កម្ពស់ទឹកក្នុងនោះស្ថានីយ ជលសាស្ត្រទន្លមេគង្គមាន១កន្លែងនៅភូមិបាចុងស្ថានីយជលសាស្ត្រ ទន្លេសេសាន១កន្លែង នៅភូមិកំភុន និងស្ថានីយជលសាស្ត្រ ទន្លេសេកុងមាន២កន្លែង គឺភូមិចាន់តាង៉យ និងទីរួមស្រុក សៀមប៉ាង ដែលអាចវាស់កម្រិតកម្ពស់ទឹកបាន ។ ទឹកទន្លេនៅខេត្តស្ទឹងត្រែងដូចជា ទន្លេសេសាន ទន្លេសេកុង ទន្លេមេគង្គ ទឹកបានឡើងពេញព្រៀប ហើយហូរចូលតាមអូរជាបណ្តើរៗដែលគេគិតថានឹងឡើងបន្តទៀតរហូតដល់កម្រិតប្រកាស អាសន្ននៅចុងខែកក្កដានេះ ។
នៅឆ្នាំ២០១៧គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានបើកកិច្ចប្រជុំ ដើម្បីដាក់ផែនការ ត្រៀមបង្កាគ្រោះមហន្តរាយ និងត្រៀមលក្ខណៈជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបបញ្ហាទឹក ជំនន់ និងបញ្ហាប្រឈមនានា ។ ដោយមើលឃើញពីស្ថានភាពទឹក និងកម្រិតទឹកភ្លៀងមានការកើនឡើងជាបន្តបន្ទាប់លោក ឈាង ឡាក់ អភិបាលរងខេត្ត បានធ្វើការណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលានៃគ្រោះមហន្តរាយដោយទឹកជំនន់ដែលអាចកើតឡើងដូចដែលខេត្តស្ទឹងត្រែងធ្លាប់ជួបប្រទះកន្លងមក ។
លោកអភិបាលរងខេត្តបានណែណាំឱ្យមន្ទីរធនធានទឹក និងឧតុនិយមធ្វើយ៉ាងណាផ្តល់ព័ត៌មាន អំពីអាកាសធាតុ និងកម្រិតកម្ពស់ទឹកឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការផ្សព្វផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋបានយល់ដឹង និងមានការប្រុងប្រយ័ត្ន ៕
ចែករំលែកព័តមាននេះ