ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​មិត្ត​ត្រូវ​ចេះ​មើល​លក្ខណៈ​របស់​មនុស្ស

5 ឆ្នាំ មុន

មិត្ត​ល្អ​គឺជា​មិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មានទុក្ខ​ធុរៈ ជួយ​អ្វី​ដែល​អ្នក​ផ្សេង​ធ្វើ​បាន​ដោយ​កម្រ បើ​ទោះជា​មិត្ត​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ ក៏​នៅ​តែ​តស៊ូ​ជួយ​រហូត​ដល់ទី​បំផុត​។ ខាងក្រោម​នេះ​ជា​សន្តាន​ចិត្ត​មិត្ត​ដែល​គួរ​ចូល​ទៅ​សេពគប់ៈ ១-​ឱ្យ​របស់ទ្រព្យ​ដ៏​មាន​តម្លៃ​ដល់​មិត្ត ២-​ធ្វើអំពើ​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ​ដល់​មិត្ត ៣-​អត់ធន់​នឹង​ការងារ​ដែល​គេ​អត់ធន់​បាន​ដោយ​កម្រ​សម្រាប់​មិត្ត ៤-​ប្រាប់​សេចក្តី​អាថ៌​កំបាំង​ដល់​មិត្ត​ដោយ​ពុំ​លាក់លៀម ៥-​លាក់​សេចក្តី​កំបាំង​របស់​មិត្ត…

មិត្ត​ល្អ​គឺជា​មិត្ត​ដែល​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​មានទុក្ខ​ធុរៈ ជួយ​អ្វី​ដែល​អ្នក​ផ្សេង​ធ្វើ​បាន​ដោយ​កម្រ បើ​ទោះជា​មិត្ត​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បែប​ណា​ក៏​ដោយ ក៏​នៅ​តែ​តស៊ូ​ជួយ​រហូត​ដល់ទី​បំផុត​។ ខាងក្រោម​នេះ​ជា​សន្តាន​ចិត្ត​មិត្ត​ដែល​គួរ​ចូល​ទៅ​សេពគប់ៈ

១-​ឱ្យ​របស់ទ្រព្យ​ដ៏​មាន​តម្លៃ​ដល់​មិត្ត

២-​ធ្វើអំពើ​ដែល​គេ​ធ្វើ​បាន​ដោយ​កម្រ​ដល់​មិត្ត

៣-​អត់ធន់​នឹង​ការងារ​ដែល​គេ​អត់ធន់​បាន​ដោយ​កម្រ​សម្រាប់​មិត្ត

៤-​ប្រាប់​សេចក្តី​អាថ៌​កំបាំង​ដល់​មិត្ត​ដោយ​ពុំ​លាក់លៀម

៥-​លាក់​សេចក្តី​កំបាំង​របស់​មិត្ត មិន​ឱ្យ​បែក​ការណ៍​ឡើយ

៦-​មិន​លះបង់​ចោល​គ្នា​ក្នុង​គ្រា​ដែល​មាន​សេចក្តី​អន្តរាយ​ឬ​មាន​វិបត្តិ​ឡើង

៧-​កាល​មិត្ត​អស់ទ្រព្យ​សម្បត្តិ​ហើយ ក៏​មិន​មើលងាយ និង​លើកទឹកចិត្ត​ឱ្យ​តស៊ូ​ឡើង ។

ទោះជា​យ៉ាងណា​យើង​ខ្លួនឯង​ត្រូវ​ប្រឹងប្រែង​ឡើង ដូច​ពាក្យចាស់​ថា បើ​ចង់ឱ្យ​គេ​ជួយ ត្រូវ​ជួយ​ខ្លួនឯង​ជា​មុន​សិន ចំណែក​អ្នក​ដទៃ​គឺជា​ជំហាន​ក្រោយ​ប៉ុណ្ណោះ ។