ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់​ប្រុស​ស្អាត​ស្ទះ​រាប់​ម៉ោង​មិន​ដោះស្រាយ​…​ឡាយ​វី​ដេ​អូ​សិន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវ​ចង្អៀត​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​មួយ​គ្រឿង​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ភ្លាម​ៗ​នោះ​មិន​ព្រម​សម្រួល​គ្នា​ទេ គិតតែ​ឡាយ​វី​ដេ​អូ​បង្ក​ឱ្យ​ការ​កកស្ទះ​ចរាចរណ៍​អស់​រាប់​ម៉ោង ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​អ្នក​បើក​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ផ្លូវ​ចង្អៀត​បាន​ជ្រុល​ទៅ​កៀរ​រថយន្ត​មួយ​គ្រឿង​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​បន្តិចបន្តួច ភ្លាម​ៗ​នោះ​មិន​ព្រម​សម្រួល​គ្នា​ទេ គិតតែ​ឡាយ​វី​ដេ​អូ​បង្ក​ឱ្យ​ការ​កកស្ទះ​ចរាចរណ៍​អស់​រាប់​ម៉ោង ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​៦​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ទល់មុខ​វត្ត​ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

ប្រភព​ពី​កន្លែង​កើត​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កាម​រី​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M- 8185 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ពី​លិចទៅ​កើត មាន​ដឹក​នារី​វ័យក្មេង​៣​នាក់​ថែម​ទៀត​ផង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់​តែ​​បុរស​២​នាក់ រួម​ទាំង​អ្នក​បើករថយន្ត​បែន​ដឹក​ដី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-3005 ធ្វើ​ដំណើរ​ស្របគ្នា ហើយ​ណាមួយ​ផ្លូវ​ចង្អៀត​ផង​នោះ ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​កាម​រី​ឆ្លាម បណ្តាល​ឱ្យ​ក្រ​ពិត​គូថ​ក្រោយ​ចំហៀង​ខាងឆ្វេង​បន្តិច តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ចំណែក​រថយន្ត​ដឹក​ដី​វិញ អត់​មាន​ខូចខាត​នោះ​ទេ ហើយ​ប្រកែក​ថា រថយន្ត​កាម​រី​ឆ្លាម គឺ​បើក​មក​កៀរ រថយន្ត​ដឹក​ដី​របស់​គាត់​វិញ​ទេ ។

បន្ទាប់​ពី​កើតហេតុ​ភាគី​ទាំង​សង្ខាង មិន​ព្រម​សម្រួល​គ្នា​ទេ គឺ​បុរស​ជា​អ្នក​បើករថយន្ត​កាម​រី​ឆ្លាម គិតតែ​យក​ទូរស័ព្ទ​ទៅ​ថត​ឡាយ​វី​ដេ​អូ​ទៅ​វិញ​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរា​ចរណ៍​​រាប់​ម៉ោង ។ ក្រោយមក មាន​តំណាង​ភាគី​ខាង​រថយន្ត​ទាំង​សង្ខាង​មក​ធ្វើការ​សម្រប​សម្រួល​គ្នា ហើយ​ខាង​រថយន្ត​ដឹក​ដី​ជួយ​ចេញ​ការ​ជួសជុល​ឱ្យ​រថយន្ត​កាម​រី​ឆ្លាម ដើម្បី​​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ