ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះ​គូទ​ពីក្រោយ​ពេញទំហឹង បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១០ និង​លេខ​២១១ ក្នុង​ឃុំ​បិត​ត្រាំ​ង…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​២១០ និង​លេខ​២១១ ក្នុង​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​កើតឡើង​គឺ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ បើកបរ​ដោយ​ឈ្មោះ អេ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ (​ប្រភេទ​បែន​) ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A-៣០១៨ ចត​នៅ​លើ​ចិញ្ចើមថ្នល់​ខាងស្តាំ មិន​មាន​ដាក់​​សញ្ញា​សម្គាល់ (​មិន​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​) បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ រង​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​ខេត្ត​ព្រះ​សីហ​នុ ។ រីឯ​វត្ថុ​តាង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​នគរបាល​ប៉ុស្តិ៍​បិត​ត្រាំ​ង​ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ