ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) ទទួលរងពិន័យពី FIFA ជាទឹកប្រាក់ចំនួន៧ម៉ឺនដុល្លារ បន្ទាប់ពីកូនក្រុមពួកគេបីរូប បានពាក់ស្រោមជើងម៉ាកផ្សេងដោយគ្មានការអនុញ្ញាត ។
គេសង្កេតឃើញថា កូនក្រុមជម្រើសជាតិអង់គ្លេសបីរូប រួមមានកីឡាករ Dele Alli, Eric Dier និង Raheem Sterling ជាខ្សែប្រយុទ្ធមកពីក្លិបមេឃខៀវ Manchester City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages សុទ្ធតែពាក់ស្រោមជើងម៉ាក Trusox ដោយបំពានការព្រមានរបស់ FIFA ខណៈស្រោមជើងផ្លូវការពួកគេអំឡុងព្រឹត្តិការណ៍ World Cup នេះគឺម៉ាក Nike ។

FIFA ឱ្យដឹងទៀតថាការពិន័យនេះ ព្រោះតែពួកគេមិនព្រមគោរពតាមបទប្បញ្ញត្តិ និងបន្តពាក់ស្រោមជើងម៉ាកនោះ ទាំងមុន និងអំឡុងពេលប្រកួតវគ្គ៨ក្រុមទៀតផងពេលប៉ះស៊ុយអែត ៕
ចែករំលែកព័តមាននេះ