ក្រុមមាន់គកបារាំងនឹងប៉ះក្រឡាអុកក្រូអាស៊ីនៅវេលាម៉ោង១០យប់ថ្ងៃអាទិត្យស្អែកនេះដែលជាការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមពានជើងឯក World Cup ២០១៨ អមដោយប្រាក់រង្វាន់ចំនួន៣៨លានដុល្លារ ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមបារាំង និងក្រូអាស៊ីនារាត្រីថ្ងៃស្អែកនេះកំពុងទាញចំណាប់អារម្មណ៍ខ្លាំងពីមនុស្សម្នាគ្រប់ទិសទីព្រោះវាជារឿងគួរឱ្យអស់សំណើចមួយផងដែរ ។
ជារឿងគួរឱ្យអស់សំណើចដោយសារបារាំងមានប្រជាជនជាង៦៧លាននាក់(ទិន្នន័យឆ្នាំ ២០១៧) ធ្លាប់ចូលWorld Cup ១៤ដង បែរជាមកប្រកួតដណ្ដើមពានបាល់ទាត់ពិភពលោកជាមួយក្រូអាស៊ីដែលមានប្រជាជនត្រឹមតែជាង៤លាននាក់និងចូលប្រកួតWorld Cupបានតែ៤ដងប៉ុណ្ណោះ ។
*មាន់គកបារាំង
ម្ចាស់ពាន World Cup ១៩៩៨ បារាំងបានចូលសមរភូមិWorld Cupចំនួន១៥ដងគិតទាំងឆ្នាំ២០១៨នេះ ។ World Cup ១៤ដងមុនធ្លាប់ចូលវគ្គចែកពូល(៦ដង) វគ្គ១៦ក្រុម (១ដង) វគ្គ៨ក្រុម(២ដង) ចំណាត់ថ្នាក់លេខ ៣(២ដង) លេខ៤(១ដង) ចំណាត់ថ្នាក់លេខ ២(១ដង) និងកាន់កាប់ពានជើងឯក(១ដង) ។ ទិន្នន័យក្នុង World Cup ២០១៨៖
– ស៊ុតចូលទីគូប្រកួតសរុប១០គ្រាប់
– ស៊ុតចំគោលដៅ២៣លើក
– ការគ្រប់គ្រងបាល់៥០,៧%
– ការប៉ះបាល់ ២៧៦៩ ប៉ះ
– ត្រូវគេស៊ុតចូល៤គ្រាប់
– កីឡាកររកគ្រាប់បាល់បានមាន Kylian Mbappe(៣គ្រាប់), Antonio Griezmannn (៣គ្រាប់), Raphael Varane (១គ្រាប់), Samuel Umtiti (១គ្រាប់) និង Benjamin Pavard (១គ្រាប់) ។
*ក្រឡាអុកក្រូអាស៊ី
ក្រុមដែលបំបែកកំណត់ត្រាជាក្រុមមកពីប្រទេសតូចជាងគេបំផុតឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ ក្រូអាស៊ី មានឱកាសចូលលេង World Cup ៤ដងគឺនៅឆ្នាំ ១៩៩៨(លេខ៣), ២០០២, ២០០៦ និង ២០១៤(វគ្គចែកពូល) ។ ទិន្នន័យក្នុង World Cup ២០១៨៖
– ស៊ុតចូលទីគូប្រកួតសរុប ១២ គ្រាប់
– ស៊ុតចំគោលដៅ ២៥ លើក
– ការគ្រប់គ្រងបាល់ ៥៥,៨%
– ការប៉ះបាល់ ៣២៩១ ប៉ះ
– ត្រូវគេស៊ុតចូល ៥ គ្រាប់
– កីឡាកររកគ្រាប់បាល់៖ Luka Modric
(២គ្រាប់), Mario Mandzukic (២គ្រាប់), Ivan Perisic (២គ្រាប់), Domagoj Vida (១គ្រាប់), Andrej Kramaric (១គ្រាប់), Milan Badelj (១គ្រាប់), Ante Rebic (១គ្រាប់) និង Ivan Rakitic (១គ្រាប់) ៕
ចែករំលែកព័តមាននេះ