មុនការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមបារាំង និងក្រូអាស៊ីចាប់ផ្តើម FIFA នឹងធ្វើការដង្ហែពាន World Cup សម្រាប់ត្រៀមប្រគល់ជូនទៅឱ្យក្រុមជើងឯក មកកាន់ទីលានប្រកួតដើម្បីដាក់បង្ហាញជូនទស្សនិកជនឱ្យបានឃើញរូបរាងដ៏ស្រស់ប្រណីតរបស់វា ។
ចំពោះវត្តមានបុគ្គលល្បីពីររូបដែលត្រូវដង្ហែពានរង្វាន់នេះ គឺវីរបុរសអាល្លឺម៉ង់ដែលឈ្នះពាន World Cup ឆ្នាំ២០១៤ លោក Philipp Lahm អមដំណើរជាមួយតារាម៉ូដែលរបស់រុស្ស៊ីនាង Natalia Vodianova ។ ពានរង្វាន់រដូវកាលនេះ ត្រូវគេដឹងថាផលិតចេញពីមាសមានកម្ពស់៣៦សង់ទីម៉ែត្រ ទម្ងន់៦,១៧គីឡូក្រាម និងមានតម្លៃជាង២០លានដុល្លារអាមេរិក៕
ចែករំលែកព័តមាននេះ