ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សង្គ្រោះ​បឋម​ចំពោះ​អ្នកមាន​ជំងឺ​គាំងបេះដូង

5 ឆ្នាំ មុន

១-អ្វី​ទៅ​ជា​ជំងឺ​គាំងបេះដូង? ៖ ​ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវ​បាន​រាំងស្ទះ ។ ​មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ ។ ​ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែ​ម្តង ។…

១-អ្វី​ទៅ​ជា​ជំងឺ​គាំងបេះដូង? ៖ ​ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​ជាលិកា​បេះដូង​ត្រូវ​បាន​រាំងស្ទះ ។ ​មនុស្ស​អាយុ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ ឬ​ស្ត្រី​រាំងរដូវ​សុទ្ធតែ​ប្រឈម​មុខ​ខ្ពស់​ជាងគេ ។ ​ចង្វាក់​ដង្ហើម​ស្រាប់តែ​ឈប់​ដក ឬ​បេះដូង​លេង​ធ្វើការ​តែ​ម្តង ។ ​ប្រហែលជា​អាច​ឱ្យ​បេះដូង និង​សួត​ឈប់​ធ្វើការ​ផង ។ ​មាន​កំណក​ឈាម​ក្នុង​សរសៃឈាម​អាក់ទែ ដែល​ជា​ហេតុ​នាំ​ឱ្យ​ស្ទះ ។

២-​រឿង​នេះ​អាច​ដោយសារ​តែ​ ៖  ​កក​ជាតិ​កាលស្យូម ឬ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​សរសៃឈាម ។ ​កត្តា​តំណពូជ, ​ការ​ជក់បារី, ​ធាត់​ជ្រុល, ​សម្ពាធ​ឈាម​ឡើង​ខ្ពស់, ​បញ្ហា​ស្ត្រេ​ស​ផ្លូវចិត្ត, ​មាន​ជំងឺ​រលាក​សរសៃ​ឈាមអាកទែ ។ ​មានការ​ប៉ះទង្គិច ឬ​ជំងឺ​លើ​បេះដូង​តែ​ម្តង ។

៣-សញ្ញា​ដែល​អាច​គិត​ថា​មាន​ជំងឺ​គាំងបេះដូង ៖ ​ឈឺទ្រូង, ​ឈឺ​ស្មា ឬ​ដៃ, ​ពិបាក​ដកដង្ហើម, ​បែកញើស, ​ក្រហាយ​ដើមទ្រូង, ​ចង្អោរ, ​ឈឺពោះ។

៤-ការ​សង្គ្រោះ​បឋម ៖  ​ព្យាយាម​សម្រាក, ​បន្ធូរ​សម្លៀក​បំពាក់​ដែល​កំពុង​តែ តឹង​ៗ, ​ប្រើ​ថ្នាំ​បើសិនជា​មាន, ​ការ​ឈឺចាប់​នឹង​ស្រាកស្រាន្ត​ទៅ​វិញ​ក្នុង​រយៈពេល​៣​នាទី​ក្រោយ​ពី​ប្រើ​ថ្នាំ​រួច ។ ​បើសិនជា​គ្មាន​ថ្នាំ​ទេ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ ។ ​ផ្តល់​ការ​ផ្លុំ​ខ្យល់​តាម​មាត់​បើសិនជា​ត្រូវការ ។ ​ផ្តល់​ជា​ការ​សង្កត់​ទ្រូង (Cardiopulmonary Resuscitation, CPR) ។

៥-​ក្នុង​ករណី​ដែល​ស្ទាប​ជីពចរ​មិន​បាន ។ ​ត្រូវ​ដាក់​ប្រអប់ដៃ​នៅ​លើ​ទ្រូង ហើយ​សង្កត់​ចុះ។ ​ចូរ​សង្កត់​ទ្រូង​១៥​ដង ហើយ​ផ្លុំ​ខ្យល់​ចូល​មាត់​ពីរ​ដង ។ ​ចូរ​បន្ត​ធ្វើ​រហូត​ដល់​គ្រូពេទ្យ​មក​ដល់ ។

៦-វិធី​បង្ការ​ជំងឺ​គាំងបេះដូង ៖ ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់, ​ចៀសវាង​ភាព​ស្ត្រេ​ស, ​ផ្តាច់​បារី ឬ​ស្រា, ​គ្រប់គ្រង​សម្ពាធ​ឈាម ឬ​ជំងឺ​ទឹកនោមផ្អែម, ​គ្រប់គ្រង​ទម្ងន់ ៕ ស្រង់​ពី​គេហ​ទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ