ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំនិយាយថ្វីរបស់ក្រៅខ្លួន សូម្បីអាការៈ៣២ក៏មិនស្តាប់បង្គាប់ផង

5 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដ៏​ច្រើន​លើសលប់​ឱ្យ​ពិចារណា​ពី​រឿង​ទុក្ខ កុំ​ហោះហើរ​ភ្លើតភ្លើន​ភ្លេច​សេចក្តី​ទុក្ខ​ឱ្យ​សោះ​។ ដូច​នៅ​ក្នុង​សាមញ្ញលក្ខណ​ធម៌​ឬ​ត្រៃលោក​ទាំង​៣ លោក​ឱ្យ​ពិចារណា​អនិច្ចំ កាយ​យើង​នេះ​មាន​សភាព​មិន​ទៀងទាត់ មិន​ឋិតថេរ ប្រែប្រួល​គ្រប់​ដង្ហើម​ចេញចូល​, ទុក្ខំ មាន​សភាព​ជា​ទុក្ខ លំបាក​សព្វបែបយ៉ាង…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ដ៏​ច្រើន​លើសលប់​ឱ្យ​ពិចារណា​ពី​រឿង​ទុក្ខ កុំ​ហោះហើរ​ភ្លើតភ្លើន​ភ្លេច​សេចក្តី​ទុក្ខ​ឱ្យ​សោះ​។ ដូច​នៅ​ក្នុង​សាមញ្ញលក្ខណ​ធម៌​ឬ​ត្រៃលោក​ទាំង​៣ លោក​ឱ្យ​ពិចារណា​អនិច្ចំ កាយ​យើង​នេះ​មាន​សភាព​មិន​ទៀងទាត់ មិន​ឋិតថេរ ប្រែប្រួល​គ្រប់​ដង្ហើម​ចេញចូល​, ទុក្ខំ មាន​សភាព​ជា​ទុក្ខ លំបាក​សព្វបែបយ៉ាង ទោះជា​បាន​សុខ​ខ្លះ​ក៏​សុខ​នោះ​មាន​ត្រឹមតែ​មួយ​ខណៈ ឬ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ រួច​ចូល​រឿង​ទុក្ខ​វិញ​ដដែល​, អនត្តា មាន​សភាព​មិនមែន​ជា​របស់​ខ្លួន មិនបាច់​និយាយ​ទៅ​ថ្វី​នឹង​របស់​ដែល​នៅ​ក្រៅ​ខ្លួន សូ​ម្បី​តែ​ខ្លួនប្រាណ​នេះ​ក៏​មិន​ស្តាប់បង្គាប់​យើង​ដែរ មិន​លុះ​ក្នុង​អំណាច​នៃ​ចិត្ត​យើង​ឡើយ​។ ព្រោះហេតុនោះ​ទើប​ព្រះពុទ្ធ​បរមគ្រូ​លោក​ឱ្យ​ពិចារណា​ធម៌​៧​ប្រការ​នេះ​គឺៈ

១-​អនិច្ចសញ្ញា សេចក្តី​សម្គាល់ថា មិន​ទៀង មិន​ឋិតថេរ មិនយូរ​អង្វែង

២-​អនត្តសញ្ញា សេចក្តី​សម្គាល់ថា មិនមែន​ខ្លួនប្រាណ មិនមែន​ជា​របស់​ខ្លួន

៣-​អសុភ​សញ្ញា សេចក្តី​សម្គាល់ថា ខ្លួនប្រាណ​យើង​នេះ​មិនល្អ ជា​របស់​បដិកូល វត្ថុ​សម្អុយ

៤-​អាទីនវសញ្ញា សេចក្តី​សម្គាល់ថា មិនមែន​ជា​ទោស​របស់​ខ្លួន ជា​ទោស​របស់​វដ្តៈ

៥-​ប​ហាន​សញ្ញា សេចក្តី​សម្គាល់​ក្នុង​ការ​លះ​ដោយ​ប្រការ​ផ្សេង​ៗ

៦-​វិរាគ​សញ្ញា សេចក្តី​សម្គាល់​ក្នុង​ធម៌​ប្រាសចាក​រាគៈ ទោសៈ មោហៈ​ពី​ចិត្ត​សន្តាន

៧-​និរោធ​សញ្ញា សេចក្តី​សម្គាល់​ក្នុង​ធម៌​ជាទី​រលត់​នៃ​ទុក្ខ​ទាំងពួង​ក្នុង​លោក ។

មាតិកា​ធម៌​ទាំង​៧​ចំណុច​នេះ​គឺ​បរិស័ទ​ទាំង​៤​ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា គប្បី​ពិចារណា​ឱ្យ​បាន​រឿយ​ៗ ដើម្បី​ញុំ​ា​ង​កិលេស​ឱ្យ​ស្តើង​ចុះ ។