ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ប្រយ័ត្ន! សម្បក​កង់​រថយន្ត​ធូរ​មាន​គ្រោះថ្នាក់​ជាង​ការ​គិត

5 ឆ្នាំ មុន

សម្បក​កង់​រថយន្ត គឺជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​រថយន្ត​លោក​អ្នក​អាច​បើកបរ​ទៅ​បាន​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្ដែ​ការ​មិន​បាន​ពិនិត្យ​មើល​សម្បក​កង់ រហូត​ដល់​ទុក​ឲ្យ​វា​ធូរ​ជា​ញឹកញាប់​នោះ អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ច្រើន​ជាង​ការ​គិត​ទៅ​ទៀត ។ អ្នក​ប្រើប្រាស់​រថយន្ត​មិន​តិច​ទេ ដែល​ពួក​គេ​មិន​បាន​ពិនិត្យ​មើល​ខ្យល់​ក្នុង​សម្បក​កង់​ឲ្យ​បាន​សម​ស្រប​ជា​ប្រចាំ ដោយសារ​មិន​ស្មានថា ខ្យល់​ដែល​តិច​ខ្លាំង​ពេក…

សម្បក​កង់​រថយន្ត គឺជា​កត្តា​សំខាន់​មួយ​ដែល​ជួយ​ឲ្យ​រថយន្ត​លោក​អ្នក​អាច​បើកបរ​ទៅ​បាន​យ៉ាង​មាន​សុវត្ថិភាព ប៉ុន្ដែ​ការ​មិន​បាន​ពិនិត្យ​មើល​សម្បក​កង់ រហូត​ដល់​ទុក​ឲ្យ​វា​ធូរ​ជា​ញឹកញាប់​នោះ អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​ច្រើន​ជាង​ការ​គិត​ទៅ​ទៀត ។

អ្នក​ប្រើប្រាស់​រថយន្ត​មិន​តិច​ទេ ដែល​ពួក​គេ​មិន​បាន​ពិនិត្យ​មើល​ខ្យល់​ក្នុង​សម្បក​កង់​ឲ្យ​បាន​សម​ស្រប​ជា​ប្រចាំ ដោយសារ​មិន​ស្មានថា ខ្យល់​ដែល​តិច​ខ្លាំង​ពេក អាច​បង្កើត​ក្តី​អន្តរាយ​ជា​ច្រើន ជា​ពិសេស នៅ​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន ។ ខ្យល់​ក្នុង​សម្បក​កង់​តិច​ខ្លាំង នឹង​ធ្វើ​ឲ្យ​សម្បក​កង់​ងាយ​ធូរ​, ស្បែក​កង់​រមួល​ខ្លាំង​ជាង​ពេល​ធម្មតា និង​បង្ក​ឲ្យ​វា​ផ្ទុះ​ឡើង ខណៈ​ពេល​កំពុង​បើកបរ ជាដើម ។

ជាមួយ​គ្នា​នេះ សម្ពាធ​ខ្យល់​កង់​តិច​នឹង​ធ្វើ​ឲ្យ​សម្បក​កង់​នៅ​ផ្នែក​ចំហៀង​សឹក​លឿន​ជាង​ធម្មតា ឬ​រីក​ចេញ​មក​ក្រៅ​, សម្បក​កង់​សឹក​មិន​ស្មើគ្នា ហើយ​កង់​រថយន្ត​មិន​អាច​រត់​នៅ​លើ​ផ្លូវ​បាន​ល្អ​ឡើយ ។

មិនតែប៉ុណ្ណោះ វា​នឹង​ធ្វើ​ឲ្យ​រថយន្ត​លោក​អ្នក​ស៊ីប្រេង​ខ្លាំង​ជាង​មុន​ដល់​១០%​ឯណោះ​។ ដូច្នេះ វា​បន្ថែម​បន្ទុក​ដល់​គ្រឿង​ម៉ាស៊ីន​ឲ្យ​ដំណើរការ​ខ្លាំង​ជាង​មុន ។

វិធី​ល្អ លោក​អ្នក​គួរតែ​ពិនិត្យ​មើល​សម្ពាធ​ខ្យល់​គ្រប់ពេលវេលា មុន​នឹង​ចេញដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ ។ បើ​មាន​អ្នកដំណើរ​ជិះ​ពេញ ឬ​ដឹក​សម្ភារ​ពេញ​រថយន្ត​នោះ ក៏​គួរតែ​បន្ថែម​សម្ពាធ​ខ្យល់​ផង​ដែរ ។

ការ​សប់​សម្បក​កង់ និង​ពិនិត្យ​មើល​ឲ្យ​បាន​ល្អ ក្រៅពី​ធ្វើ​ឲ្យ​សម្បក​កង់​ប្រើប្រាស់​បាន​យូរ អង្វែង​, កាត់​បន្ថយ​គ្រោះថ្នាក់​ផ្សេង​ៗ​នៅ​លើ​ផ្លូវ និង​មិន​ងាយ​ផ្ទុះ​កង់ វា​ក៏​ជួយ​ឲ្យ​អ្នក​អាច​សន្សំ​សំចៃ​ប្រេង​ទៀត​ផង ។ ដូច្នេះ មិន​ថា​អ្នក​នឹង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ឬ​ជិត កុំ​ភ្លេច​ពិនិត្យ​មើល​សម្បក​កង់ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ និង​ផុត​ទុក្ខ​កង្វល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ