ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំ​ពូ​ល​រថយន្ត​ពណ៌​ស និង​ពណ៌​លឿង មួយ​ណា​ល្អ​ជាង ?

5 ឆ្នាំ មុន

អំ​ពូ​ល​ភ្លើង​របស់​រថយន្ត ជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ងងឹត ព្រោះ​បើ​គ្មាន​ពន្លឺ​ពី​អំ​ពូ​ល​ទេ គឺ​អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ​បាន ។ បច្ចុប្បន្ន អំ​ពូ​ល​ភ្លើង​រថយន្ត​ផ្នែក​ខាង​មុខ​ដែល​គេ​និយម​ប្រើប្រាស់​មាន​២​ពណ៌ គឺ​ពណ៌​ស និង​ពណ៌​លឿង ។…

អំ​ពូ​ល​ភ្លើង​របស់​រថយន្ត ជា​កត្តា​សំខាន់​ក្នុង​ការ​ធ្វើ​ដំណើរ​នៅ​ពេល​ងងឹត ព្រោះ​បើ​គ្មាន​ពន្លឺ​ពី​អំ​ពូ​ល​ទេ គឺ​អាច​ធ្វើ​ឲ្យ​កើត​គ្រោះថ្នាក់​នៅ​តាម​ផ្លូវ​បាន ។

បច្ចុប្បន្ន អំ​ពូ​ល​ភ្លើង​រថយន្ត​ផ្នែក​ខាង​មុខ​ដែល​គេ​និយម​ប្រើប្រាស់​មាន​២​ពណ៌ គឺ​ពណ៌​ស និង​ពណ៌​លឿង ។ បើ​ពណ៌​ផ្សេង​ពី​នេះ ហាម​ប្រើប្រាស់​ជា​ដាច់ខាត ព្រោះ​ក្រៅពី​ខុស​ច្បាប់​​ហើយ វា​ធ្វើ​ឲ្យ​រំខាន ឬ​ចាំង​ភ្នែក​អ្នកបើកបរ​នៅ​តាម​ផ្លូវ​ផ្សេង​ទៀត ។

ប៉ុន្តែ​អំ​ពូ​ល​ភ្លើង​ដែល​និយាយ​នេះ រវាង​ពណ៌​ស និង​ពណ៌​លឿង តើ​ពន្លឺ​មួយ​ណា​ដែល​ចាត់​ទុក​ថា​ល្អ​ជាង ? ហើយ​ពណ៌​នីមួយ​ៗ​មានគុណ​សម្បត្តិ និង​គុណវិបត្តិ​អ្វីខ្លះ ?

១-​អំ​ពូ​ល​ភ្លើង​មាន​ពន្លឺ​ពណ៌​ស ៖  វា​អាច​ឆ្លុះ​ពន្លឺ​បាន​ច្បាស់​ជាង ទោះបីជា​យើង​បើកបរ​នៅ​​ទី​ងងឹត​ក្តី ។ អំ​ពូ​ល​ភ្លើង​ម៉ាក​ខ្លះ​បាន​ប្រើប្រាស់​ថ្នាំលាប​ពណ៌​រលោង​នៅ​ផ្នែក​ខាងក្រៅ ហើយ​វា​ក៏​មានការ​ដាក់​ខ្សែភ្លើង​ល្អ​ជាង​ផង​ដែរ​។ ប៉ុន្តែ​គុណវិបត្តិ​របស់​វា​វិញ គឺ​ការ​បញ្ចេញ​​ភ្លើង​មិន​បាន​ឆ្ងាយ​ដូច​ពណ៌​លឿង​ទេ ហើយ​ថែម​ទាំង​ចាំង​ភ្លើង​ជាមួយ​ផ្លូវ​បាន​តិច និង​មាន​តម្លៃ​ថ្លៃ​ជាង ។

២-​អំ​ពូ​ល​ភ្លើង​មាន​ពន្លឺ​ពណ៌​លឿង ៖ គេ​និយម​ប្រើប្រាស់​វា​យូរហើយ ព្រោះតែ​ដំណើរការ​ផលិតកម្ម​ងាយស្រួល ដោយ​មាន​ពន្លឺ​បែប​ធម្មជាតិ ឬ​ពន្លឺ​ពី​ព្រះអាទិត្យ ។ លើស​ពី​នេះ វា​ថែម​ទាំង​ប្រើប្រាស់​កម្លាំង​ថាមពល​តិច និង​មាន​តម្លៃ​ថោក​ជាង​ផងដែរ ។

ទោះបីជា​ពន្លឺ​ភ្លើងពណ៌​ស មើលទៅ​មានគុណ​វិបត្តិ​ច្រើន​ជាង​ពណ៌​លឿង​ក្តី ប៉ុន្តែ​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា មាន​អ្នក​និយម​ប្រើ​ពន្លឺ​ពណ៌​ស​ច្រើន​ជាង រួម​ទាំង​រថយន្ត​ដែល​បាន​ផលិត​ចេញពី​រោងចក្រ​នោះ ក៏​ភ្ជាប់​មក​ជាមួយនឹង​អំ​ពូ​ល​ភ្លើងពណ៌​ស​ផង​ដែរ ។ ការ​និយម​ប្រើប្រាស់​ពណ៌​ស គឺ​មួយ​ផ្នែក​អាច​មក​ពី​បច្ចេកវិទ្យា​សព្វ​ថ្ងៃនេះ អាច​ផលិត​អំ​ពូ​ល​ភ្លើងពណ៌​ស​ក្នុង​តម្លៃ​ប្រហាក់ប្រហែល ឬ​ស្មើ​ជាមួយនឹង​អំ​ពូ​ល​ពណ៌​លឿង ដូច​ជា អំ​ពូ​ល LED ឬ​អំ​ពូ​ល HID ។​ល​។

ទោះជា​យ៉ាងណា អ្នក​អាច​ជ្រើសរើស​ប្រើប្រាស់​បាន​ទាំង​ពីរ ទាំង​អំ​ពូ​ល​ពណ៌​ស​ធម្មតា ឬ​ពណ៌​លឿង ប៉ុន្តែ​បើ​ប្រើ​អំ​ពូ​ល​ភ្លើង​ដែល​មាន​ពណ៌​ស្រស់​ឆើតឆាយ ដូច​ជា ពណ៌​ផ្ទៃ​មេឃ ឬ​ពណ៌​ស្វាយ​នោះ វា​នឹង​ធ្វើ​ឲ្យ​ជះ​ពន្លឺ​ចាំង​ភ្នែក​អ្នក​ដទៃ និង​រំខាន​ដល់​ការ​បើកបរ​របស់​ពួក​គេ ហើយ​បើ​អ្នក​ជួប​កន្លែង​ត្រួតពិនិត្យ គឺ​គង់​គេច​មិន​ផុត​ពី​ត្រូវ​គេ​ចាប់​ផាក​ពិន័យ និង​អស់ប្រាក់​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ