ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺហឺត ​និង​ការ​ប្រើប្រាស់​សេ​រ៉ូ អាល់​ប៊ូ​តេ​រ៉ូ​ល

5 ឆ្នាំ មុន

សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល ត្រូវ​បាន​គេ​ប្រើ​ជា​ពិសេស សម្រាប់​ការ​ព្យាបាល​នូវ​ការ​រឹង​សាច់ដុំ​នៃ​ផ្លូវដង្ហើម ដែល​បាន កើត​មាន​ចំពោះ​មនុស្ស​ពេញវ័យ និង កុមារ​ដែល​មាន​ជំងឺហឺត និង​មាន​ជំងឺ​នៃ​ការ​រាំងស្ទះ​សួត​រ៉ាំ​រ៉ៃ ។ ទោះបីជា​វា​គ្មាន​ការ​ព្យាបាល​សម្រាប់​ជំងឺហឺត…

សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល ត្រូវ​បាន​គេ​ប្រើ​ជា​ពិសេស សម្រាប់​ការ​ព្យាបាល​នូវ​ការ​រឹង​សាច់ដុំ​នៃ​ផ្លូវដង្ហើម ដែល​បាន កើត​មាន​ចំពោះ​មនុស្ស​ពេញវ័យ និង កុមារ​ដែល​មាន​ជំងឺហឺត និង​មាន​ជំងឺ​នៃ​ការ​រាំងស្ទះ​សួត​រ៉ាំ​រ៉ៃ ។

ទោះបីជា​វា​គ្មាន​ការ​ព្យាបាល​សម្រាប់​ជំងឺហឺត រោគ​សញ្ញា​នៃ​ស្ថានភាព​នេះ​ត្រូវ​បាន​គេ​គ្រប់​គ្រង​បាន ដោយសារ​សេ​រ៉ូ អាល់​ប៊ូ​តេ​រ៉ូ​ល​នេះ ។ ខណៈ​ពេល​ដែល​ឱសថ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជាបឋម សម្រាប់​ការ​ព្យាបាល​បញ្ហា​នៃ​ផ្លូវ ដង្ហើម វា​ក៏​មាន​ផង​ដែរ​នូវ​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ុល ដែល​រួម​មាននូវ ការ​ព្យាបាល​នៃ​កម្រិត​ជាតិ​ប៉ូ​តា​ស្យូ​ម​ខ្ពស់ ក្នុង​ឈាម និង ភាព​ពិបាក​ក្នុង​ការ​ដកដង្ហើម ដែល​មានការ​ទាក់ទង​ដោយសារ​តែ ការ​ចម្លងរោគ​នៅ​ក្នុង​ប្រព័ន្ធ​ផ្លូវដង្ហើម ។

១-កម្រិត​នៃ​ការ​ប្រើប្រាស់​សេ​រ៉ូ អាល់​ប៊ូ​តេ​រ៉ូ​ល ៖ សម្រាប់​មនុស្ស​ពេញវ័យ​ភាគច្រើន និង​កុមារ​​ដែល​មាន​អាយុ​លើស​ពី​១៤​ឆ្នាំ ដែល​កំពុង​ប្រើប្រាស់​សេ​រ៉ូ អាល់​ប៊ូ​តេ​រ៉ូ​ល ជា​ធម្មតា​កម្រិត​វា​ត្រូវ​ចាប់ផ្តើម​ពី ២ ទៅ​៤ មី​លី្ល​ក្រាម ឲ្យ​បាន​ពី ៣ ឬ ៤​ដង ជា​រៀងរាល់ថ្ងៃ ។ ការ​ណែនាំ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​នេះ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចាប់ពី​៦ ទៅ ១៤​ឆ្នាំ គឺ ២​មី​លី្ល​ក្រាម ក្នុង ៣ ឬ ៤​ដង ក្នុង​មួយ​ថ្ងៃ ។

ចំណែកឯ​កុមារ​ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ ជា​ទូទៅ​ចាប់ផ្តើម នូវ​ការ​ប្រើ​សេ​រ៉ូ​នេះ ក្នុង​កម្រិត ០, ១​មី​ល្លី​ក្រាម ក្នុង​១​គីឡូ​នៃ​ទម្ងន់​ខ្លួនប្រាណ​របស់​ពួក​គេ​ឲ្យ​បាន ៣​ដង ក្នុង​មួយ​ថ្ងៃ ។ ប្រសិនបើ​ស្ថិត​ក្នុង​ករណី​ចាំបាច់ អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​នឹង​បង្កើន​កម្រិត​ដូ​ស្ត​នៃ​ការ​ប្រើប្រាស់​សេ​រ៉ូ​នេះ​ចំពោះ​អ្នក ឬ​ក៏​ចំពោះ​កូន​របស់​អ្នក ។

កម្រិត​ដូ​ស្ត​នៃ​ថ្នាំ​នេះ​នឹង​ត្រូវ​បាន​ផ្តល់​ដល់​អ្នក និង​កូន​អ្នក ខុស​ៗ​គ្នា​ទៅ​តាម​កតា្ត​មួយ​ចំនួន ដូច​ខាងក្រោម​នេះ​៖ ​អាយុ​របស់​អ្នក ។ ​សភាព​នៃ​កម្រិត​ធ្ងន់​របស់​ជំងឺហឺត ឬ​ទៅ​លើ​បញ្ហា ផ្សេង​ៗ​ទៀត​របស់​ប្រព័ន្ធ​ផ្លូវដង្ហើម ។ ​ឱសថ ផ្សេង​ៗ​ទៀត​ដែល​អ្នក​កំពុង​ទទួល​ទាន​។

ដូច​កត្តា​ដែល​បាន​រៀបរាប់ អ្នក​មិន​ត្រូវ​កែតម្រូវ​នូវ​កម្រិត​សេ​រ៉ូ​អា​ប៊ូ​តេ​រ៉ូ​ល​នេះ​ដោយ​ខ្លួន​អ្នក​ទេ លុះត្រាតែ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​បាន​ណែនាំ​អ្នក​ឲ្យ​ធ្វើ​ដូចនេះ ។

២-កម្រិត​នៃ​ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល ចំពោះ​កុមារ តូច​ៗ ៖ សម្រាប់​កុមារ តូច​ៗ (ដែល​មាន​អាយុ​ពី ២ ទៅ ៥​ឆ្នាំ​) កម្រិត​នៃ​ការ​ណែនាំ​នូវ​ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ នេះ​គឺ ក្នុង​០,១​មី​ល្លី​ក្រាម​នៃ​ទម្ងន់​១​គីឡូក្រាម​របស់​គេ​ចំនួន​៣​ដង ក្នុង​រយៈពេល​មួយ​ថ្ងៃ។

កម្រិត​នៃ​ការ​ចាប់ផ្តើម​ដំបូង គឺ​មិន​គួរ​ឲ្យ​ច្រើន​ជាង ២​មី​លី្ល​ក្រាម​នោះ​ទេ ក្នុង​រយៈពេល ៣​ដង​ក្នុង​មួយ​ថ្ងៃ ។ ប្រសិនបើ​ក្នុង​ករណី ដែល ត្រូវ​ប្រើ ក្នុង​ការ​គ្រប់គ្រង​រោគ​សញ្ញា​នៃ​ជំងឺ​ហឺត នោះ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​អាច​នឹង​បង្កើន​នូវ​កម្រិត​ថ្នាំ​នេះ​ដល់​០,២​មី​លី្ល​ក្រាម ក្នុង​មួយ​គីឡូ នៃ​ទម្ងន់​ខ្លួនប្រាណ​របស់​គេ​៣​ដង ក្នុង​មួយ​ថ្ងៃ តែ​មិន​ត្រូវ​បង្កើន​វា​ដល់ ៤​មី​លី្ល​ក្រាម ៣​ដង ក្នុង​មួ​ង​ថ្ងៃ​នោះ​ទេ ។

៣-កម្រិត​នៃ​ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល ចំពោះ​កុមារ ៖ សម្រាប់​កុមារ ដែល​មាន​អាយុ​​ចាប់ពី​៦ ដល់ ១៤​ឆ្នាំ ការ​ណែនាំ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​នេះ គឺ​ចាប់ផ្តើម​ក្នុង​កម្រិត ២​មី​លី្ល​ក្រាម ឲ្យ​បាន​៣ ទៅ ៤​ដង ក្នុង​មួយ​ថ្ងៃ ។

ប្រសិនបើ​ក្នុង​ករណី ដែល​ត្រូវ​ធ្វើការ​គ្រប់គ្រង​នូវ​រោគ​សញ្ញា​របស់​ជំងឺហឺត នោះ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​របស់​អ្នក​នឹង​អាច​បង្កើន​កម្រិត​ថ្នាំ​ក្នុង​កម្រិត​អតិបរមា​ដល់ ២៤ មី​លី្ល​ក្រាម សរុប​ពេញ​មួយ​ថ្ងៃ ។

៤-កម្រិត​នៃ ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ុល ចំពោះ​កុមារ​ដែល​មាន​អាយុ​ច្រើន​ជាង​នេះ និង​មនុស្ស​ពេញវ័យ ៖ សម្រាប់​កុមារ និង​មនុស្ស​ពេញវ័យ​ដែល​មាន​អាយុ​លើស​ពី​១៤​ឆ្នាំ ការ​ណែនាំ​នូវ​ការ​ប្រើប្រាស់​សេ​រ៉ូ​នេះ គឺ​ចាប់ផ្តើម​ពី ២​មី​លី្ល​ក្រាម ទៅ​៤​មី​ល្លី​ក្រាម​ឲ្យ​បាន​៣ ឬ​៤ ដង​ក្នុង​មួយ​ថ្ងៃ ។

ប្រសិនបើ​ក្នុង​ករណី​នៃ​ការ​គ្រប់គ្រង​នូវ​រោគ​សញ្ញា​របស់​ជំងឺហឺត នោះ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​នឹង​បង្កើន​វា​ដល់​កម្រិត​អតិបរមា​នោះ​គឺ ៨​មី​ល្លី ក្រាម អោយ​បាន​៤​ដង ក្នុង​រយៈពេល​មួយ​ថ្ងៃ ។

សម្រាប់​មនុស្ស​ចាស់ ឬ​អ្នក​ដែល​កំពុង​ប្រើប្រាស់​ថ្នាំ​បេ​តា​ប្លុក​ឃ័​រ ការ​ណែនាំ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​នេះ គឺ​មិន​គួរ​ឲ្យ​ច្រើន​ជាង​២​មី​លី្ល​ក្រាម​ឲ្យ​បាន​៣​ទៅ​៤​ដង​ជា​រៀងរាល់ថ្ងៃ​នោះ​ទេ ។

៥-ព័ត៌មាន​ជា​ទូទៅ​ចំពោះ​កម្រិត​នៃ​ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល ៖ ការ​ពិចារណា​មួយ​ចំនួន ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល​មាន​ដូច​ជា​៖

​ប្រសិនបើ​ការ​ប្រើប្រាស់​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល នៅ​តែ​មិន​អាច​គ្រប់គ្រង​នូវ ការ​វាយប្រហារ​របស់​ជំងឺហឺត​បាន នោះ​ទេ អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ឲ្យ​បានជា​បន្ទាន់ តាម​ដែល​វា​អាច​ជា​ស្ថានភាព​ប្រកាស​អាសន្ន​មួយ ។

​សេ​រ៉ូ​អាល់​ប៊ូ​តេ​រ៉ូ​ល​ត្រូវ​បាន​ប្រើប្រាស់​តាម​មាត់ ជា​ធម្មតា​អោយ​បាន​៣​ទៅ​៤​ដង ក្នុង​ពេល​មួយ​ថ្ងៃ ។

​វា​មិនជា​បញ្ហា​ចោទ​អ្វី​នោះ​ទេ អ្នក​អាច​ញ៉ាំ​វា​មុន ឬ​ក្រោយ​ពេល​ទទួលទាន​អាហារ​។

​ទឹកសេរ៉ូ​ប្រភេទ​នេះ មិន​ចាំបាច់​ត្រូវការ ការ​រក្សា​ទុក​ក្នុង​ទូទឹកកក ឬ​ក្រឡុក​វា​មុន​ពេល​ប្រើប្រាស់​នោះ​ទេ ។

​អ្នក​ត្រូវ​ញ៉ាំ​វា រាល់​ម៉ោង ដូច​ៗ​គ្នា ក្នុង​ពេល មួយ​ថ្ងៃ​ៗ ដើម្បី​រក្សា​នូវ​កម្រិត​ស្មើគ្នា​នៃ​សារជាតិ​ថ្នាំ នេះ​នៅ​ក្នុង​ឈាម​របស់​អ្នក ។

​ចូរ​ប្រាកដ​ថា អ្នក​បានដឹង​ច្បាស់ ពី​វិធី​ក្នុង​ការ​វាស់​នូវ​កម្រិត​ដូ​ស​ថ្នាំ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ។ ជា​ធម្មតា​វា​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ស្លាបព្រា​បាយ មក​កំណត់​កម្រិត​បរិមាណ ថ្នាំ​នេះ​ទេ ។ អ្នក​អាច​សាកសួរ ឱសថការី​ពី​វិធី​នៃ​ការ​វាស់​កម្រិត​ថ្នាំ នេះ​ឲ្យ​បាន​ត្រឹមត្រូវ ។

​ដើម្បី​ឲ្យ​វា​មាន​ប្រសិទ្ធភាព អ្នក​ត្រូវ​តែ​ប្រើ​វា​ឲ្យ​បាន​ដូច​ទៅ​នឹង​វេជ្ជបញ្ជា ។ ថ្នាំ​នេះ​នឹង​មិន​មាន ប្រសិទ្ធភាព​ទៀត​នោះ​ទេ ប្រសិនបើ​អ្នក​ឈប់​ប្រើ​វា ។

​ប្រសិនបើ​អ្នក មាន​ភាព​មិន​ច្បាស់លាស់​នូវ​បញ្ហា​ណាមួយ​ទាក់ទង​នឹង​ឥទ្ធិពល និង​កម្រិត​​នៃ​ការ​ប្រើប្រាស់​ថ្នាំ​នេះ អ្នក​ត្រូវ​ពិភាក្សា​ឲ្យ​បាន​ម៉ត់ចត់​ជាមួយនឹង​គ្រូពេទ្យ​, ឱសថ​ការី ឬ គិលានុបដ្ឋាក​មុន​ពេល​អ្នក​ចាប់ផ្តើម​ប្រើប្រាស់​វា​នោះ ៕ ស្រង់​ពី​គេហទំព័រ​សុខ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ