ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​មុន​ពេល​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការ​ក្រហាយ​ទ្រូង

5 ឆ្នាំ មុន

ថ្នាំ​ប្រភេទ PPI (proton pump inhibitor) ដែល​ជា​ថ្នាំ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ចំពោះ​បញ្ហា​ក្រហាយ​ទ្រូង​នោះ អាច​បណ្តាល​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន ។ American Academy…

ថ្នាំ​ប្រភេទ PPI (proton pump inhibitor) ដែល​ជា​ថ្នាំ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ចំពោះ​បញ្ហា​ក្រហាយ​ទ្រូង​នោះ អាច​បណ្តាល​ឲ្យ​មាន​ផល​រំខាន​មួយ​ចំនួន ។

American Academy of Family Physicians បាន​បង្ហាញ​ពី​កត្តា​ខាងក្រោម​នេះ​ដើម្បី​អោយ​ពិចារណា​មុន​នឹង​ប្រើ​ថ្នាំ PPI ៖

១- ប្រសិនបើ​អ្នកជា​ស្ត្រី​អស់​រដូវ​, សូម​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ព្រោះថ្នាំ PPI អាច​បង្កើន​ហានិភ័យ​នៃ​ការ​បាក់ឆ្អឹង ។

២- ប្រសិនបើ​អ្នក​ត្រូវ​បាន​ព្យាបាល​សម្រាប់​ជំងឺឆ្លង​ដោយ​មេរោគ C. difficile, សូម​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​ដោយសារ​តែ​ថ្នាំ PPI អាច​បង្កើន​ហានិភ័យ​នៃ​ការ​លាប់​ឡើង​វិញ ។

៣- ប្រសិនបើ​អ្នកមាន​បញ្ហា​នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ឬ​អ្នកជា​មនុស្ស​វ័យ​ចំណាស់​, សូម​ពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​មុន​នឹង​ប្រើ​ព្រោះថ្នាំ PPI អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សួត ៕ ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ