ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សូម​អាជ្ញាធរ​ចាត់វិធានការ​… ព្រោះឃើញបង្គោលប្រើ​សរសៃដែក​តូចៗខុស​ស្តង់ដា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹកសេះ​វិល​១​គ្រឿង បាន​ត្រូវ​បង្គោល​ភ្លើង​ថ្ម​១​ដើម​បាក់​រលំ​សង្កត់​លើ ខណៈ​រថយន្ត​នេះ​កំពុង​ឈប់​រង់ចាំ​ឲ្យ​ម៉ូតូ​១​គ្រឿង​បើក​ចេញ​ផុត​សិន ។ ជាមួយ​នេះ ក៏​ចាត់​ទុក​ថា​ជា​សំណាង​ដែរ ់ដែល​មិន​បាន​បង្ក​ឱ្យ​មានការ​ទុ​ស្សេ​ចរន្តអគ្គិសនី ព្រោះ​មិន​បាន​ដាច់​ខ្សែភ្លើង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹកសេះ​វិល​១​គ្រឿង បាន​ត្រូវ​បង្គោល​ភ្លើង​ថ្ម​១​ដើម​បាក់​រលំ​សង្កត់​លើ ខណៈ​រថយន្ត​នេះ​កំពុង​ឈប់​រង់ចាំ​ឲ្យ​ម៉ូតូ​១​គ្រឿង​បើក​ចេញ​ផុត​សិន ។ ជាមួយ​នេះ ក៏​ចាត់​ទុក​ថា​ជា​សំណាង​ដែរ ់ដែល​មិន​បាន​បង្ក​ឱ្យ​មានការ​ទុ​ស្សេ​ចរន្តអគ្គិសនី ព្រោះ​មិន​បាន​ដាច់​ខ្សែភ្លើង​នោះ​ទេ ។

បន្ទាប់​មក នគរបាល​បាន​ចុះ​ទៅ​នាំ​យក​រថយន្ត​២​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ការ​ស្រាវជ្រាវ ព្រោះ​សង្ស័យ​ថា​មាន​រថយន្ត​ដឹកសេះ​វិល​១​គ្រឿង​ទៀត​បើក​ទាក់​ខ្សែភ្លើង ទើប​បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​សង្កត់​រថយន្ត​នេះ ។អ្វី​ដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​បង្គោល ភ្លើង អគ្គិសនី​ដែល​បាក់​ដ៏​ធំ​នេះ​មាន​សរសៃដែក​តូច​ៗ៣​សរសៃ ទើប​មិន​អាច​ទ្រ​ទម្ងន់​ខ្សែភ្លើង​ដែល​តោង​លើ​នោះ​បាន នៅ​សុខ​ៗ​ស្រាប់តែ​បាក់​រលំ​សង្កត់​រថយន្ត​បែប​នេះ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកក្កដា នៅ​តាម​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រជាពលរដ្ឋ​និយាយ​ថា រថយន្ត​ដែល​នគរបាល​សង្ស័យ​ថា​បើក​ទាក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​នោះ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ
ភ្នំពេញ ៣B-២៤១៥ ដឹកសេះ​វិល​។ ចំណែក​រថយន្ត​ដែល​ត្រូវ​បង្គោល​ភ្លើង​បាក់​សង្កត់​នោះ​ក៏​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ដែរ ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពត ៣A-០២៧៤ ដឹកសេះ​វិល​ដូច​គ្នា​។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​នេះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ហើយ​នៅ​មុន​កើតហេតុ រថយន្ត​ទាំង​ពីរ​គ្រឿង​នេះ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​តាម​ផ្លូវលំ​ខាងលើ ។ ការ​បាក់​បង្គោល​ភ្លើង​ដែល​ផុយ​ដូច​ឈើ​ពុក​នេះ គឺ​មក​ពី​ការ​ផលិត​គ្មាន​គុណភាព ព្រោះ​ប្រើ​សរសៃដែក​តូច​ៗ​និង​បេតុង ទើប​នៅ​សុខ​ៗ​ស្រាប់តែ​បាក់​បែប​នេះ ។ ពិតជា​ផ្ដល់​នូវ​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ខ្លាំង​ណាស់ កាលបើ​ឃើញនឹងភ្នែក​បែប​នេះ ។

សូម​អាជ្ញាធរ​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​ផលិត​បង្គោល​ស៊ីម៉ង់ត៍​បែប​នេះ​ផង តើ​ក្រៅពី​បង្គោល
​ភ្លើង​ដែល​បាក់​នេះ នៅ​មាន​បង្គោល​ភ្លើង​ណាខ្លះ​ទៀត​ ដែល​គេ​ប្រើ​សរសៃដែក​មិន​ត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស ?

អត្ថបទសរសេរ ដោយ