ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីយ៉ាងណា ក៏រត់មិន​ផុត​ពីកណ្តាប់ដៃ​សមត្ថកិច្ច​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ករណី​ចោរកម្ម (​លួច​ម៉ូតូ​)​។ ការ​ឃាត់ខ្លួន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​សាប ស្ថិត​ក្នុងភូមិ​បី…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បាន​ធ្វើការ​ឃាត់ខ្លួន​ពី​បទ​ករណី​ចោរកម្ម (​លួច​ម៉ូតូ​)​។ ការ​ឃាត់ខ្លួន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​អូរ​សាប ស្ថិត​ក្នុងភូមិ​បី ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ ណាត វណ្ណៈ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពីរ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង ។

ក្រោយ​ពី​ម​ត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ