ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អី​ក៏​សម្បូរ​ម្ល៉េះ​របស់​អស់ហ្នឹង !

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​ធ្វើ​ចរាចរណ៍ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខេត្ត​នៅ​ចំណុច​ភូមិ​បាន​ទៀត ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា…

ខេត្តកោះកុង ៖ យុវជន​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ​ធ្វើ​ចរាចរណ៍ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខេត្ត​នៅ​ចំណុច​ភូមិ​បាន​ទៀត ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង នៅ​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ទី​១- ឈ្មោះ រិ​ប សុវណ្ណ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​ភូមិ​ម៉ាក់​ប្រាំង ឃុំ​កំពង់​ក្រែង ស្រុក​ទឹកឈូ ខេត្តកំពត ។ ទី​២-​ឈ្មោះ សុខ រ​ច្ឆា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទីលំនៅ​ភូមិ​ស្រែអំបិល ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។

ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​រួម​មាន  ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៣​ក​ញ្ចា​ប់​ធំ និង​៣​ក​ញ្ចា​ប់​តូច​ស្មើនឹង​៧៧,៤៥​ក្រាម ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ